ចូល​រួម​ពិធី​បុណ្យ​ប្រពៃណីរបស់​ជនជាតិ​ Ainu នៅ Hokkaido

តើជនជាតិ​ Ainu ជានរណា?

វប្បធម៌ Ainu ចាប់ផ្តើមប្រហែល ១២០០ ក្រោយគ.ស។ ទំនាក់ទំនងដំបូងរវាងជនជាតិ Wajin (ជនជាតិ​ជប៉ុន) និង​ជនជាតិ Ainu ចាប់ផ្តើមពីសតវត្សទី១៣។

ក្រុមជនជាតិភាគតិចរស់នៅដោយការបរបាញ់ នេសាទ ដាំដើមឈើ និងធ្វើតាមសាសនាមួយដែលផ្អែកលើបាតុភូតធម្មជាតិរហូតដល់សតវត្សទី ១៩។ ប្រហែល​ពេល​វេលា​នេះការទំនាក់​ទំនងជាមួយ​ជនជាតិ Wajin មាន​កម្រិតនៅឡើយ​។

ប្រភព kenh14.vn

រហូត​ដល់រជ្ជកាលសម័យ Meiji ឆ្នាំ ១៨៦៨ រដ្ឋាភិបាលបានធ្វើកំណែទម្រង់វប្បធម៌ នយោបាយ សេដ្ឋកិច្ចក្តី ជាមួយ​សង្ឃឹមធ្វើទំនើបកម្មប្រទេសតាម​ប្រទេសលោកខាងលិច នាំ​អោយ Hokkaido ស្ថិតក្រោមអាណានិគម។ ទោះបីជាមានការតវ៉ាយ៉ាងសាហាវក៏កន្លែង​រស់​នៅរបស់ជនជាតិភាគតិច Ainu ត្រូវ​បង្រួម​តូចដោយ​សារចំនួន​ប្រជាជនជប៉ុន​ច្រើន។

លើសពីនេះឆ្នាំ ១៨៩៩​ រដ្ឋាភិបាលជប៉ុនបានអនុម័តច្បាប់ហៅជនជាតិ​ Ainu​ ថា “អ្នក​ស្រុក​ដើម” ដើម្បី​បង្រួម​ប្រទេសជាតិ។

ប្រើ​វិធីនេះរដ្ឋាភិបាល​រក្សា និង​ត្រួតពិនិត្យ​ដី​របស់ពួកគេ ហើយ​ក៏​ផ្តល់សិទ្ធិពលរដ្ឋអោយជនជាតិ Ainu ដើម្បីបដិសេធពួកគេជាជនជាតិដើមភាគតិច។

រហូត​ដល់​បច្ចុប្បន្ន​ចំនួន​ជនជាតិ Ainu នៅ​សល់​គឺ ២៣,០០០ នាក់ភាគ​ច្រើន​ក្នុង​ចំ​ណោម​នោះ​រស់​នៅ និង​ចូលរួមសហគមន៍ជប៉ុនធម្មតា។

ជារៀង​រាល់​ឆ្នាំក្នុង​ខែមិថុនាពួក​គេ​នឹង​ប្រារព្ធ​ធ្វើពិធី​បុណ្យប្រពៃណីមានឈ្មោះ​ថា Yama matsuri ((山祭り) ដែលនិស្សិត Ngoc Duyen ម្នាក់មាន​ឳកាសចូលរួមពិធី​បុណ្យ​ប្រពៃណី​នេះ​។

វីដេអូ​ខ្មៅ​សខាង​ក្រោម​និយាយ​ពី​ពិធី​បុណ្យ Yamamatsuri របស់​ជនជាតិ Ainu ពីសម័យមុន។

រូបភាព & វីដេអូ Ngoc Duyen

Edit Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: