គំនិតច្នៃ​ឆៃថាវដែល​គេបោះ​ចោល​របស់កសិករជប៉ុនទៅ​ជា​មាន​អ្នក​ទិញ​ច្រើន

ផលិតផលកសិកម្មនៅក្នុងប្រទេសជប៉ុនតែងតែត្រូវឆ្លងកាត់ដំណើរការត្រួតត្រាតឹងរ៉ឹងមុន​ទៅ​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់។ នេះហើយជាមូលហេតុដែលតម្លៃបន្លែខ្លះថ្លៃជាងសាច់ត្រីទៅ​ទៀត។

រូបភាព lettuceclub.net

ឆៃ​ថាវ​ក៏​ដូចគ្នា​ដែរ មាន​តែ​ឆៃ​ថាវ​ដែល​ធំ ស ហើយវែងទើប​ត្រូវ​ស្តង់ដារ​អាច​បញ្ជូន​បន្ត។ ចំ​ណែក​ឆៃ​ថាវដែល​ដុះមាន​រូបរាង​មិន​ស្អាតត្រូវ​បោះ​ចោល។

ប៉ុន្តែកសិករនៅ Hokkaido មាន​គំនិត​ថ្មី​ធ្វើ​អោយ​ឆៃ​ថាវ​មាន​រូប​រាង​អាក្រក់​ប្រែទៅ​ជា​ស្អាតគួរអោយ​ស្រលាញ់។

ម្ចាស់​អ្នក​ច្នៃ​ប្រឌិត​បាន​អោយ​ដឹង៖ “អ្នកស្គាល់គ្នាម្នាក់បានណែនាំថាខ្ញុំគួរបន្ថែមភ្នែកច្រមុះអោយ​ឆៃ​ថាវទាំង​នេះ ក្មេងៗ​ប្រាកដជាចូល​ចិត្ត”។

ហេតុនេះ​ខ្ញុំ​បាន​ធ្វើ​តាមហើយ​ឥឡូវ​មាន​អ្នក​គាំទ្រ​និយាយ​ថា​៖

“ពិតជា​វិធី​ល្អ​សម្រាប់​បង្រៀន​ក្មេងចេះ​ស្រលាញ់ជីវិតរបស់រុក្ខជាតិ”។

“ពិត​ជា​គួរអោយ​ស្រលាញ់រហូត​ដល់​ចង់​ទិញ​ច្រើន”។

ឆៃ​ថាវនីមួយត្រូវបានលក់ក្នុងតម្លៃ ៥០ យេនក្នុង​ផ្សារទំនើប។ ហើយ​លក់​អស់ ៣០ មើមក្នុង​រយៈពេល ២​ ថ្ងៃ។

រូបភាព IRORIO(イロリオ)

មនុស្ស​ជាច្រើន​ទិញ​ដើម្បី​ថត​រូប​ផុស​នៅ​លើ SNS ដូច្នេះ​ហើយ​អ្នក​ស្គាល់​នាំ​គ្នា​ទិញ​តាម។

ឆៃ​ថាវ​ដែល​ស្មាន​ថា​ត្រូវ​បោះ​ចោលព្រោះ​មាន​រូប​រាង​មិន​ដូចឆៃ​ថាវ​ផ្សេង ប៉ុន្តែ​ដោយ​សារ​តែ​ចំនុច​នេះក្លាយទៅជា​ភាព​ទាក់​ទាញធ្វើអោយ​ឆៃ​ថាវ​ល្បី​លើ​ទី​ផ្សារ។

តើ​អ្នកគិត​​យ៉ាង​ណាប្រសិន​នាំ​យក​គំនិត​នេះមកកម្ពុជា? តើឆៃ​ថាវ​ណាមួយ​ដែល​​សាក​សម​ជាមួយ​នឹង​អារម្មណ៍​របស់​អ្នក​?

ប្រភព ANN News

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: