ហេតុអ្វីប្រជាជនជប៉ុនក្រីក្ររស់នៅផ្ទះផ្ទាល់ខ្លួនចំណែកអ្នកមានបែរជានៅ apartment?
នៅក្នុងរឿង Doraemon និង Shin ក្រុមគ្រួសាររបស់តួអង្គជាពលករធម្មតាប៉ុន្តែបែរជារស់នៅផ្ទះផ្ទាល់ខ្លួន។ ផ្ទុយមកវិញនៅក្នុងខ្សែភាពយន្តជប៉ុនមួយចំនួនមានដូចជា មេធាវី គ្រូពេទ្យឬអ្នកនិពន្ធ តែអ្នកដែលមានចំណូលខ្ពស់បែរជាជ្រើសរើសទិញ apartment។
ហេតុផលមកពីប្រទេសមួយចំនួនដីធ្លីជាកម្មសិទ្ធិរបស់រដ្ឋដូេច្នះការចំណាយលើដីធ្លីមានកម្រិតច្រើនជាងការចំណាយលើផ្ទះ។ ដូចជាវីឡាមានតម្លៃថ្លៃចំណែកផ្ទះល្វែងថោកជាង។
នៅប្រទេសជប៉ុនចេញពីកន្លែងទីប្រជុំជនប្រជាជនភាគច្រើនរស់នៅផ្ទះផ្ទាល់ខ្លួន
រូបភាព Sohu
នៅប្រទេសជប៉ុនដីធ្លីជាកម្មសិទ្ធិឯកជនអោយតែមិនស្ថិតក្នុងកន្លែងមានប្រជាជនច្រើន គ្រួសារនីមួយៗភាគច្រើនមានផ្ទះផ្ទាល់ខ្លួន អ្វីទាំងនេះមិនចម្លែកទេ។
ផ្ទះផ្ទាល់ខ្លួននៅប្រទេសជប៉ុនភាគច្រើនបន្តពីជំនាន់មួយទៅជំនាន់មួយទៀត ចំណាយលើការជួសជុលពិតជាច្រើន។ យុវជនមួយចំនួនជ្រើសរស់នៅទីនោះបន្ត ព្រោះមិនចាំបាច់បង់ថ្លៃសេវាផ្សេងៗអាចសន្សំប្រាក់មួយចំនួន។
ចំណែក apartment នៅប្រទេសជប៉ុនមានទីតាំងស្ថិតនៅទីប្រជុំជនមានសន្តិសុខល្អ ជិតស្ថានីយ៍រថភ្លើងក្រោមដី មានភាពងាយស្រួលច្រើន មានសេវាកម្មសម្អាត និងសមត្ថភាពអាចទប់ស្កាត់គ្រោះធម្មជាតិ ព្រោះមានរញ្ជួយដីច្រើននៅប្រទេសជប៉ុន។ ដើម្បីទទួលបានសេវាកម្មទាំងនេះ apartment ត្រូវបង់ថ្លៃគ្រប់គ្រងដូចជាថ្លៃចតរថយន្ត -ល-។
ហេតុនេះជាទូទៅអ្នកដែលមានជីវភាពគ្រួសារល្អសុទ្ធតែជ្រើសរស់នៅ apartment។ បើវាយតម្លៃថ្លៃជាមធ្យមនៃ apartment នៅ Tokyo ខ្ពស់ជាងផ្ទះនៅជាយក្រុង។
Apartment នៅកន្លែងប្រជុំជនក្នុងទីក្រុងមានតម្លៃថ្លៃជាមួយនឹងសេវាជាច្រើន
រូបភាព Sohu
ប៉ុន្តែមិនមែនអ្នកមានណាក៏រស់នៅ apartment ទេ អាចទាក់ទងនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងទំនៀមទម្លាប់វប្បធម៌របស់ប្រជាជនជប៉ុន។
ក្នុងអត្តបទខាងលើ Japantimes ឆ្នាំ ២០១៧ បានអោយដឹង នៅប្រទេសជប៉ុនមិនមានភាពខុសគ្នាច្បាស់លាស់រវាងអ្នកមាន និងអ្នកក្រទេ។ អ្នកអាចរស់នៅជិតផ្ទះមហាសេដ្ឋីដោយមិនដឹងខ្លួន ព្រោះផ្ទះរបស់គេក៏ដូចជាផ្ទះរបស់អ្នក។ នេះដោយសារតែប្រជាជនជប៉ុនមានរបៀបរស់នៅជាសហគមន៍ ពួកគេមិនចង់បង្ហាញទ្រព្យសម្បត្តិទេ។
Vnexpress/Sohu