SAMURAI និង BUSHI ដូចគ្នាទាំងស្រុងដែរទេ?
ជប៉ុនត្រូវបានគេចាត់ទុកជាប្រទេសនៃ Samurai ក្រៅពីនេះមាន Ninja ដែលល្បីក្នុងខែ្សភាពយន្ត និងរឿង Anime ។ Samurai និង Ninja ក្លាយជាបុគ្គលដែលគេយល់ថា ក្លាហានបំផុតនៅប្រទេសជប៉ុន។
ជនជាតិជប៉ុនហៅរួមពាក្យ Samurai ថា 武士 (Bushi) ។ ប៉ុន្តែជនបរទេស ឬសូម្បីតែជនជាតិជប៉ុនផ្ទាល់ក៏កំពុងយល់ច្រលំចំពោះពាក្យទាំងពីរនេះដែរ។
BUSHI និង SAMURAI
ដំបូងគឺពាក្យ Samurai សរសេរជាអក្សរចិនគឺ 侍 ។
រូបភាព https://mag.japaaan.com/archives/93856
តាំងពី ១៣០០ ឆ្នាំមុនពាក្យសម្រាប់ហៅ Samurai ត្រូវបានបង្កើតឡើង។
ដំបូងឈ្មោះ Samurai ត្រូវបានយកមកពីពាក្យ “守る” (Mamoru-ការពារ)។ ក្រោយមកប្តូរទៅជា “もらふ” (Morafu មានសៀវភៅខ្លះសរសេរថា Morau) មានន័យថាការបម្រើ។
ដើម្បីសម្តែងការគោរពគេបានដាក់បន្ថែមពាក្យ “さ” (Sa) នៅពីមុខ។
អានថា “さもらふ” (Samorafu ឬ Samorau)។ ហើយចុងក្រោយគឺ “侍” (Samurai) ដូចបច្ចុប្បន្ននេះ។
រហូតដល់សម័យ Kamakura ពាក្យ Samurai ត្រូវគេប្រើសម្រាប់សំដៅលើអ្នកដែលបម្រើអធិរាជ និងវណ្ណៈអភិជន។ ប៉ុន្តែរហូតដល់សម័យ Muromachi សម័យ Zhànguó Shídài ពាក្យ Samurai និង Bushi ស្ទើរតែស្រដៀងគ្នា។ មានតែនៅសម័យដែល Samurai គ្រប់គ្រង សម័យ Bakufu របៀបហៅ Samurai ភាគច្រើនសំដៅលើអ្នកចេះក្បាច់គុនថ្នាក់ខ្ពស់ និងថ្នាក់កណ្តាល ឬក៏ហៅថា Samurai បម្រើឲ្យ Shogun ។
ប៉ុន្តែតាមការយល់ឃើញរបស់ពិភពលោកពាក្យ Samurai នោះ Shogun និង Daimyo ក៏ជារបៀបហៅ Samurai នេះដែរ។
ក្រៅពីនេះ នៅសម័យ Edo មានពាក្យមួយផ្សេងទៀតដែលសំដៅលើអ្នកក្បាច់គុន ជាទូទៅហៅថា “おさむらいさん” (Osamurai-san)។
ពេលនិយាយពី Samurai អ្នកតែងគិតថាជាឃាតករឈាមត្រជាក់ដែរទេ?
មិនមែនទេ ជាមួយនឹងការប្រើដាវ វណ្ណៈនេះក៏យល់ដឹងច្រើនអំពីវប្បធម៌ និងសិល្បៈផងដែរ។ ហេតុនេះ Samurai ត្រូវបានគេស្គាល់ជាអ្នកចេះក្បាច់គុនដែលមានទេពកោសល្យក្នុងប្រវត្តិសាស្ត្រ។
ផ្ទុយមកវិញពាក្យ Bushi ត្រូវបានសរសេរជា Kanji “武” និង “士” ។
រូបភាព https://mag.japaaan.com/archives/93856/2
ហើយប្រាកដណាស់ BUSHI ជាអ្នកធ្វើការមានប្រាក់ខែ ភាគច្រើនត្រូវបានជួលដោយអ្នកមានប្រាក់។
ប្រហែលជារហូតមកដល់ពេលនេះមនុស្សគ្រប់គ្នាយល់ថានេះជាវីរបុរស Samurai ។
រូបភាព http://genbudou.ocnk.net/product/10
គាត់ជា Miyamoto Musashi ជាអ្នកចេះក្បាច់គុនខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុន។ គាត់តែងយកដាវបែបជប៉ុន ២ តាមខ្លួន។
ប៉ុន្តែតាមពិតគាត់គឺជា Bushi ទេ។
សរុបមកយោងតាមគំនិតចុងក្រោយ
武士 (Bushi) = ទាហាន
侍 (Samurai) = អ្នកក្បាច់គុនថ្នាក់កណ្តាលមានអ្នកគោរព
រហូតមកដល់បច្ចុប្បន្នមានមនុសុ្សជាច្រើនយល់ខុសពាក្យទាំងពីរខាងលើ។
ទោះបីជាយ៉ាងណាចំណុចដូចរវាងពាក្យ Samurai និង Bushi សុទ្ធតែមានស្មារតីជា Bushido – អ្នកក្បាច់គុន។
Kengo Abe