ភ្ញាក់ផ្អើលពេលដឹងថា! មិនត្រឹមតែ Kanji ទេ នៅមានរបស់ជាច្រើនទៀត ដែលជប៉ុនទទួលឥទ្ធិពលពីចិន
ពេលនិយាយពីប្រទេសជប៉ុន តើអ្នកគិតអ្វីមុនគេ? ផ្កាសាគឺរ៉ា Sushi, Ramen -ល-។ ជាការពិតណាស់នេះជាចំនុចពិសេសនៃប្រទេសជប៉ុន ហើយជាមោទនៈភាពរបស់ប្រជាជនជប៉ុន។
ប៉ុន្តែនោះមិនមានន័យថាវាត្រូវមកពីប្រទេសជប៉ុនទេ។
នេះគឺជាបញ្ហាដែលលើកឡើងនៅលើគេហទំព័រសំណួរ និងចម្លើយលើអ៊ីនធឺណិត Quora។
តើអ្នកយល់ច្រឡំរបស់ប៉ុន្មានដែលមានប្រភពមកពីប្រទេសជប៉ុន? ប៉ុន្តែតាមការពិតវាបែរជាមកពីវប្បធម៌របស់ប្រទេសចិន។
រូបភាព https://soranews24.com/
១. ឆ័ត្រក្រដាស
ពេលដែលអ្នកទៅដល់ប្រទេសជប៉ុន អ្នកអាចឃើញអ្នកដែលពាក់ Kimono ហើយកាន់ឆ័ត្រឫស្សី។ នេះជារបស់ដែលផ្តើមចេញពីប្រទេសចិនមានតាំងពីឆ្នាំ ២១០ មុនគ.ស។
២. Kimono
Kimono គឺជាសម្លៀកបំពាក់ប្រពៃណីរបស់ជប៉ុនមែនដែរទេ? ត្រូវហើយគ្មាននរណាបអាចដិសេធរឿងនេះទេ។ ប៉ុន្តែប្រសិនបើនិយាយពីប្រភពសម្លៀកបំពាក់នេះយកតាម Hanfu សម្លៀកបំពាក់សម័យសក្តិភូមិរបស់ចិន។
៣. ស្ថាបត្យកម្ម
ប្រទេសជប៉ុនល្បីជាមួយនឹងស្ថាបត្យកម្មប្រាសាទវត្តអារាមដ៏ពិសេស។ ប៉ុន្តែមនុស្សជាច្រើនមិនដឹងថាស្ថាបត្យកម្មនេះ រងឥទ្ធិពលខ្លាំងពីស្ថាបត្យកម្មនៅរាជវង្សថាងទេ។
៤. ផ្កាសាគឺរ៉ា
រូបភាព Not a nomad blog
ប្រទេសជប៉ុនត្រូវបានគេហៅថាជាទឹកដីនៃផ្កាសាគឺរ៉ា ប៉ុន្តែប្រភេទផ្កានេះក៏មានប្រភពមកពីប្រទេសចិនផងដែរ។ ទោះបីជាយ៉ាងណាពូជផ្កាសាគឺរ៉ានៅប្រទេសជប៉ុនត្រូវបានជនជាតិជប៉ុនកែប្រែហេតុនេះនឹងខុសជាមួយផ្កាសាគឺរ៉ានៅប្រទេសចិន។
៥. Sashimi
ជាមួយនឹងបន្ទះសាច់ និងត្រីឆៅបង្កើតជាភាពសម្បូរបែបនៃមុខម្ហូបជប៉ុនផ្តើមចេញពីវណ្ណៈអភិជនរបស់ចិនក្នុងឆ្នាំ ៦០០ មុនគ.ស។ Sashimi បាននាំចូលហើយពេញនិយមនៅប្រទេសជប៉ុនក្នុងសម័យរាជវង្សឈិន។
៦. Wagashi
រួមទាំង Mochi និង Yokan សុទ្ធតែមានប្រភពមកពីប្រទេសចិន។ ជាការពិតណាស់ក្រោយមកត្រូវបានជនជាតិជប៉ុនផ្លាស់ប្តូរឡើងវិញ។
៧. បីសាច
ពិតជាភ្ញាក់ផ្អើលប្រហែល ៧០% រឿងព្រេងនិយាយពីបិសាចរបស់ជប៉ុនផ្តើមចេញពីប្រទេសចិន។
មិនត្រឹមតែអ្វីដែលបានរៀបរាប់ខាងលើអ្នកដែលប្រើលើ Quora បញ្ចេញយោបល់ថាក្រៅពី Sumo, Haiku និង Onsen ជារបស់ជប៉ុនសុទ្ធសាធសល់ប៉ុន្មានសុទ្ធតែយកតាមគំនិត និងកែប្រែពីអ្វីដែលមានប្រភពមកពីប្រទេសចិន។
ភាពជាក់ស្តែងក៏មានមុខម្ហូបជាច្រើនមានប្រភពដើមមកពីប្រទេសជប៉ុនដែរ ប៉ុន្តែត្រូវបានគេគិតថាផ្តើមចេញពីប្រទេសចិន។ ឧទាហរណ៍ដូចជា Ebi Chili (ទឹកជ្រលក់បង្គា) ភាសាជប៉ុន (shuijiao បំពង) បង្គា mayonnaise, Tenshindon។
តើអ្នកយល់ឃើញយ៉ាងណាដែរ?
រូបភាព Chinese and japanese culture comparison
ជាការពិតប្រទេសចិនជាប្រទេសមានអរិយធ៌មដ៏ធំទូលាយ ហើយជះឥទ្ធិពលលើវប្បធម៌ប្រទេសនៅអាសុីដ៏ទៃទៀត។ ប្រទេសជប៉ុនក៏រងឥទ្ធិពលនេះដែរ ប៉ុន្តែជនជាតិជប៉ុនចូលចិត្តកែលម្អ និងច្នៃប្រឌិត គេជ្រើសរើសសម្ភារៈដែលមានស្រាប់ ហើយកែប្រែវាក្លាយទៅជារបស់ខ្លួន ប៉ុន្តែមិនបដិសេធប្រភពដំបូងនៃគំនិតឡើយ។
អាចនិយាយថាទោះបីជា Ramen មានប្រភពមកពីប្រទេសចិន ប៉ុន្តែនរណាក៏ត្រូវទទួលស្គាល់ថាភាពពេញនិយម និងឥទ្ធិពលនៃ Ramen របស់ជនជាតិជប៉ុនដែរ។ ចំនុចទាំង ៣ ដែលភ្ញៀវទេសចរណ៍ចិនចង់ធ្វើពេលទៅប្រទេសជប៉ុនរួមមាន “ទៅញ៉ាំ Ramen”។ នៅក្នុងដំណើរនៃការអភិវឌ្ឍ រងឥទ្ធិពលគឺមិនអាចជៀសផុតទេ។ ក៏ដូចជាតន្ត្រីករដែលពូកែ តិចឬច្រើននឹងត្រូវរងឥទ្ធិពលពីនិមិត្តរូបរបស់ខ្លួននៅសម័យមុន។
នេះក៏ជាមូលហេតុនៃប្រទេសដែលរងឥទ្ធិពលពីវប្បធម៌ប្រទេសចិនដូចជា វប្បធម៌ប្រទេសជប៉ុន ប្រទេសកូរ៉េ និងវៀតណាមនូវតែមានលក្ខណៈពិសេសផ្ទាល់របស់ខ្លួន ដែលប្រជាជនរបស់ពួកគេមានមោទនៈភាពផ្សព្វផ្សាយទៅពិភពលោក។
បន្ថែម QUORA
Sacchan