ចំ​ណុច​ទាំង ៩ ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី​​នៃ​ប្រទេសជប៉ុន​

ប្រទេស​ជប៉ុន​ជា​ប្រទេស​ដែល​មានវប្បធម៌​​ប្រពៃណី​សម្បូរបែប​ តើ​អ្នក​ធ្លាប់​ដឹង​ពី​របៀប​ទទួល​ឆ្នាំ​ថ្មី​នៃ​ប្រទេស​ជប៉ុន​យ៉ាង​ណា​ដែរទេ? ខាង​ក្រោម​នេះ​ជា​ចំ​នុច​ទាំង ៩​ នៃ​ពិធី​ទទួល​​ឆ្នាំ​ថ្មីរបស់​ប្រទេសជប៉ុន៖

១. 忘年会 (bounenkai)

Bounenkai នៅ​ប្រទេសជប៉ុនគឺ​ជា​ពិធី​ជប់​លៀង​ចុង​ឆ្នាំ ហើយ​ជាពិធី​ជប់​លៀង​លា​ឆ្នាំ​ចាស់កន្លង​ផុត​ទៅជាមួយ​នឹង​សាច់​ញាតិ មិត្ត​ភក្តិ និង​អ្នក​ដែល​បាន​ជួយ​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ។

២. 仕事納め(shigoto osame)

រូបភាព woman.excite

ផ្អែក​តាម​ប្រតិទិន​រាល់​ឆ្នាំ ​តាម​ធម្ម​តាគឺ​ថ្ងៃ​ធ្វើ​ការ​ចុង​ក្រោយ​នៃ​ឆ្នាំចាស់អាច​នៅ​ក្នុង​អំឡុង​ថ្ងៃទី ២៨ ខែ ធ្នូ។ ក្នុង​ថ្ងៃនេះមនុស្ស​ទាំង​អស់​មិន​សូវ​មាន​ការ​ងារ​ច្រើន​ទេ ភាគ​ច្រើន​នឹង​រួម​គ្នា​ធ្វើ​ការ​សម្អាត​ដែល​គេ​ហៅ​ថា (Oosouji)​។

៣. おせち料理(o-sechi junbi)

រូបភាព https://www.chintai.net/news/2014/12/22/2842/

ប្រជា​ជនជប៉ុន​មាន​ជំនឿ​មិន​គួរ​ធ្វើ​អ្វីក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំ​បូង​នៃឆ្នាំ​ថ្មីទេ។ នេះ​​ជា​មូល​ហេតុ​ដែល​ពួក​គេ​រៀប​ចំម្ហូប​ពិសេសហៅ​ថា O-sechi ដើម្បី​មិន​ចាំ​បាច់​ចម្អិន​ម្ហូប​អ្វី​ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ៣ ខែ​មករា។ តាម​ទំនៀម​ទម្លាប់​ពី​បុរាណហាង​លក់​នឹង​បិទ​ទ្វា​ក្នុង​ឳកាសឆ្នាំ​ថ្មី ហេតុ​នេះ​អ្នក​ត្រូវ​តែ​រៀប​ចំ​ដោយ​ខ្លួន​ឯងនៅ​ផ្ទះ។ ប៉ុន្តែ​បច្ចុប្បន្ន​ហាង​លក់​នូវ​តែ​ដំណើរ​ការ​ធម្មតា។ ហេតុ​ដូច្នេះ​ទើប​វប្បធម៌​ញ៉ាំ O-sechi កាន់​តែ​បាត់​បង់​ទៅ។

៤. 年越し蕎麦(toshikoshi soba)

រូបភាព https://tierin.net/culture/4631/

យប់​ឆ្លង​ឆ្នាំ (៣១/១២) កុមារ​​អាច​ភ្ញាក់​ទទួល​ឆ្នាំ​ថ្មី និង​ភ្ញាក់​ពីគេងយឺត​នៅ​ថ្ងៃ​បន្ទាប់។ មនុស្ស​នៅ​ក្នុង​ក្រុម​គ្រួ​សារនឹងមាន ពេល​ទំនេរ​មើល​ទូរទស្សន៍រហូត​ដល់​ពាក់​កណ្តាល​យប់​ហើយ​ពេល​ឃ្លាន​នាំ​គ្នាញ៉ាំ​មី Soba។ Toshikoshi soba គឺជា​ឈ្មោះ​មុខ​ម្ហូប​ Soba ញ៉ាំ​ក្នុង​ឱកាស​នេះទោះ​បី​វា​គ្រាន​់​តែ​ជា​មី Soba ធម្មតា​តែ​ប៉ុណ្ណោះ។

ញ៉ាំ Soba ​ថ្ងៃ​ឆ្នាំ​ថ្មីក្នុង​គោល​បំ​ណង​សុំ​អាយុ​វែង​ដូច​ជា​សរសៃមី ទន្ទឹមនឹងនេះទំនាក់ទំនងមាន​ភាពរឹងមាំ យូរ​អង្វែង​។

៥. 正月の挨拶(Shougatsu no aisatsu)

រូបភាព https://amanaimages.com/info/infoRM.aspx?SearchKey=02237013550

នៅ​ពេល​ដែល​នាឡិកា​ដល់​ម៉ោង ០ៈ០ម៉ោង​ អ្នក​ទាំង​អស់​គ្នា​នឹង​នាំ​គ្នា​ជូន​ពរ​ឆ្នាំ​ថ្មី។

ភាសាជប៉ុន (shin-nen akemashite omedetou gozaimasu) – ជូន​ពរឆ្នាំ​ថ្មី។

ភាសាជប៉ុន (kotoshi mo yoroshiku onegaishimasu) – ឆ្នាំ​នេះ​សុំ​រំ​ខាន​ដល់​ជំនួយ​​របស់​អ្នក​ទាំង​អស់​គ្នា។

ប្រសិន​បើ​អ្នក​អាយុ​តិច​​ជូន​ពរ​អ្នក​អាយុ​ច្រើន​ជាង​នឹង​ទទួល​បាន​អាំង​ប៉ាវ។

៦. 年賀状 (nengajou)

រូបភាព https://nenga.aisatsujo.jp/otonajoshi/

ធៀប​ឆ្នាំ​ថ្មីត្រូវ​បាន​ផ្ញើ​ជូន​ដល់​មិត្ត​ភក្តិរួម​ជាមួយ​នឹង​អ្នក​ដែល​បាន​ខិត​ខំ​ជួយ​អ្នក​ យក​ចិត្ត​ទុក​ដាក់​ក្នុង​ឆ្នាំ​កន្លង​ទៅ។ តាម​ធម្មតា​ធៀប​នឹង​ត្រូវ​បាន​ផ្ញើនៅ​ក្នុង​ថ្ងៃ​ចុង​ឆ្នាំដើម្បី​ព្រឹក​ថ្ងៃ​ទី ១ អាច​ទៅ​ដល់​ដៃ​អ្នក​ដែល​ទទួល​។ ធៀប​ជាពាក្យ​ជូន​ពរ​ផ្ទាល់ ហេតុ​នេះ​ពិត​ជា​មាន​អត្ត​ន័យ​ប្រសិន​បើ​អាច​ទទួល​បាន​ធៀប​ជូន​ពរ​ជា​ច្រើន​ពី​មនុស្ស​ជា​ទី​ស្រលាញ់មែន​ដែរទេ?

៧. お雑煮(O-zouni)

រូបភាព http://www.yamaki.co.jp/recipe/%E3%81%8A%E9%9B%91%E7%85%AE-2

នេះ​ជា​មុខ​ម្ហូប​ស៊ុប​ពិសេស​ត្រូវ​បាន​ញ៉ាំ​នៅ​ព្រឹក​ថ្ងៃទី ១។ មុខ​ម្ហូប​នេះ​ត្រូវ​បាន​រៀប​ចំ​មុន​មួយ​ថ្ងៃ។ ខាង​ក្នុង O-zouni មាន​ Mochi ហេតុ​នេះ​ជួយ​អោយ​ឆ្អែត​បាន​យូរអាច​ញ៉ាំ​ក្នុង​ម្ហូប​គ្រួសារ។

៨. 親戚への挨拶回り(shinseki e no aisatsu mawari)

រូបភាព http://fujifilmmall.jp/conversion/column/022dvd-omotenashi.html

​ព្រឹក​ថ្ងៃទី ១ អ្នក​ទាំង​អស់​គ្នា​នៅ​ផ្ទះ​សម្រាក ដល់​ថ្ងៃទី ២ និងថ្ងៃទី ៣ ចាប់ផ្តើមទៅ​សួរសុខទុក្ខបងប្អូន។

នេះ​ជា​ឳកាស​ដើម្បី​ណែនាំ​​បងប្អូន​ជិត​ឆ្ងាយ​ជាមួយ​នឹង​ក្មេងៗ។ ជាមួយក្មេង​ដែលមានទំនាក់​ទំនង​សាច់ញាតិជិតស្និទ្ធ វា​នឹង​ប្រលែង​លេងជា​មួយ​គ្នា ប៉ុន្តែក៏​មាន​​ក្មេង​មួយ​ចំ​នួន​រាល់​ឆ្នាំ​ជួប​គ្នា​តែ​ម្តង​ក្នុង​ឳកាស​ឆ្នាំ​ថ្មីដែរ។ ក្មេងៗ​ប្រមូល​ផ្តុំ​គ្នា​ប្រលែង​លេង​ មិន​ត្រឹម​តែ​ធ្វើ​អោយ​បរិយាកាស​ក្នុង​ផ្ទះ​កាន់​តែ​សប្បាយរីក​រាយទេ​ ថែម​ទាំង​មាន​មនុស្ស​ធំ​អោយ​អាំង​ប៉ាវទៀត។

ចំនួន​ប្រាក់​អាំង​ប៉ាវហាក់​ដូចជា​ច្រើន​ ក្មេង​ម្នាក់​អាចទទួល​បាន​ប្រហែល ៣០០០ ដល់ ១០០០០ យេន​ក្នុង​ម្តង។

ទទួ​ល​បាន​ចំ​នួន​ប្រាក់​ច្រើន​បែប​នេះទោះបី​ក្មេងមានការខកចិត្តពីអ្វីមួយក៏​ត្រូវរីក​រាយ​អរគុណទើប​ត្រឹម​ត្រូវ។

៩. 福袋 (fukubukuro)

រូបភាព https://ameblo.jp/shoubu/entry-12433264771.html

ហាង​លក់​ទំនិញ​នៅ​ប្រទេសជប៉ុននឹង​ចាប់​ផ្តើម​លក់​ថង់​សំ​ណាង​ថ្ងៃទី ២ និងទី​ ៣ ខែម​ករា។ មិន​ដឹង​ថា​នៅ​ក្នុង​ថង់​មាន​អ្វី ប៉ុន្តែ​របស់​នៅ​ខាង​ក្នុង​ត្រូ​វ​មាន​តម្លៃជាង​ថង់​សំ​ណាង​។ ឧទាហរណ៍ថង់​សំ​ណាង​មាន​តម្លៃ ៥០០០ យេន​នោះ​នៅ​ខាង​ក្នុងត្រូវ​អោយ​ប្រហែល​ ១០,០០០ យេន។ ជាការ​ពិត​ក៏​មាន​ករណី​ខ្លះរបស់​នៅ​ក្នុង​ថង់​សំ​ណាង​មិន​មាន​តម្លៃ ហេតុ​ដូច្នេះ​នាពេល​ថ្មីៗនេះ fukubukuro អាច​មើល​ធ្លុះ​នៅ​​ក្នុងថង់ ចាប់​ផ្តើម​ពេញ​និយមប្រើ។

តាម​ធម្មតា​នៅ​ថ្ងៃទី ៥ ខែ​មករាខាង​ប្រទេសជប៉ុន​ចាប់​ផ្តើម​ធ្វើ​ការ​វិញ​ធម្ម​តា​។

ជូន​ពរ​អ្នក​ទាំង​អស់​គ្នាក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ជូប​តែ​សំ​ណាង​ល្អ និង​មាន​សេចក្តី​សុខ​ចម្រុង​ចម្រើន​ក្នុង​ជីវិត។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: