សម្លៀកបំពាក់ខ្មែរ និង Kimono តើអ្នកជ្រើសរើសយកមួយណា?
សម្លៀកបំពាក់នៅក្នុងសម័យកាលនីមួយៗមានភាពខុសគ្នា តើអ្នកធ្លាប់ប្រៀបធៀបពីសម្លៀកបំពាក់ខ្មែរ និង Kimono របស់ជប៉ុនដែរឬទេ?
រូបភាព៖ pinterest
តើអ្នកចូលចិត្តវប្បធម៌ណាមួយនៃប្រទេសជប៉ុន? វប្បធម៌សម័យទំនើប Otaku, វប្បធម៌នៃវិធីផឹកតែ និងវប្បធម៌ប្រពៃណីដ៏ទៃទៀត។
ពេលនិយាយពីសម្លៀកបំពាក់ជាតិរបស់ជប៉ុន ពិភពលោកសុទ្ធតែដឹងថាជា Kimono។ ពេលនិយាយពីសម្លៀកបំពាក់ខ្មែរមានសំពត់ និងអាវប៉ាក់។
ដូច្នេះដើម្បីជ្រើសរើសសម្លៀកបំពាក់ណាមួយអ្នកត្រូវ “បោះឆ្នោត” សម្រាប់សម្លៀកបំពាក់មួយ។
សូមធ្វើការប្រៀបធៀបជាមួយនឹង Japo ដើម្បីរកសម្លៀកបំពាក់ដែលអ្នកចូលចិត្តណា!
១. រូបភាពសម្លៀកបំពាក់
សូមមើលរូបភាពទាំងពីរខាងក្រោមនេះ៖
ពេលសង្កេតមើលហាក់ដូចជា Kimono គ្រាន់តែស្លៀកចូល និងចងដោយប្រើ Obi ជាការស្រេច។
មិនមែនទេមើលទៅដូចជាងាយស្រួលណាស់ប៉ុន្តែការស្លៀក Kimono ពិតជាមិនដូចអ្នកគិតនោះទេ។
រូបខាងលើអ្នកមើលឃើញតែអាវខាងក្រៅប៉ុណ្ណោះ។ ប៉ុន្តែខាងក្នុងបែរជាមានផ្នែកជាច្រើនផ្សេងទៀតដូចរូបខាងក្រោម។
ហេតុដូច្នេះភាគច្រើនស្ទើរតែគ្រប់គ្នាដែលធ្លាប់រៀន ឬមានវិញាបនប័ត្រពាក់ Kimono ទើបអាចពាក់បាន។ ហេតុនេះអ្នកកំុយល់ច្រឡំថាអោយតែនរណាជាជនជាតិជប៉ុនសុទ្ធតែអាចពាក់ Kimono បាន។
ចំណែកសម្លៀកបំពាក់ខ្មែរប្រហែលជាងាយស្លៀកជាងដោយសារតែមានបែងចែកអាវ និងសំពត់។
ភាពខុសប្លែកនៃអាកាសធាតុក៏ប៉ះពាល់ដល់ការជ្រើសរើសសម្លៀកបំពាក់របស់អ្នកផងដែរ។ លើកលែងតែរដូវក្តៅភាគច្រើននៅប្រទេសជប៉ុនសុទ្ធតែត្រជាក់ ហើយកាន់តែត្រជាក់ក្នុងរដូវរំហើយ។ ហេតុនេះហើយ Kimono មានច្រើនជាន់ក៏ជាមូលហេតុរក្សាកម្តៅដល់រាងកាយ។ ចំណែកនៅប្រទេសកម្ពុជាភាគច្រើនគឺក្តៅទើបពាក់តែសំពត់ និងអាវ។
២. ប្រភេទសម្លៀកបំពាក់
សម្លៀកបំពាក់ខ្មែរ
យើងអាចស្លៀកសម្លៀកបំពាក់ក្នុងគោលបំណងផ្សេងគ្នាដូចជា៖ ស្លៀកពេលចូលរួមពិធីមង្គលការ ទៅវត្ត និងពេលចូលរួមពិធីផ្សេងៗ។
KIMONO
ក្នុងជីវិតរបស់ប្រជាជនជប៉ុនយ៉ាងតិចពួកគេត្រូវឆ្លងកាត់ពិធីចំនួនបួននោះគឺ ភាសាជប៉ុន (Kan – kon – sou – sai) រួមមានពិធីពេញវ័យ ពិធីមង្គលការ បុណ្យសព និងពិធីបួងសួងបុព្វបុរស។ ក្នុងពិធីបុណ្យនីមួយៗត្រូវស្លៀក Kimono ខុសគ្នា។
ក្នុងពិធីពេញវ័យពេលនេះនារីមានអាយុប្រហែល ២០ឆ្នាំ មិនទាន់រៀបការនឹងស្លៀក Furisode មានដៃអាវវែង។
ពិធីមង្គលការប្រពៃណីស្លៀក Shiromuku ស។
ពេលដែលចូលរួមពិធីបុណ្យសពនឹងស្លៀក Mofuku ខ្មៅ។
តាមការគិតអាចមាន Kimono ជាង ១០ ប្រភេទខុសគ្នា របៀបស្លៀកខុសគ្នា ហើយតួនាទីក៏ខុសគ្នា។
ប៉ុន្តែភាពជាក់ស្តែងខ្ញុំជឿថាជនជាតិជប៉ុនគ្មាននរណាស្លៀកអស់ទាំង ១០ ប្រភេទនេះទេ។
៣. តម្លៃ
សម្រាប់សម្លៀកបំពាក់ខ្មែរមានតម្លៃច្រើនតាមសាច់ក្រណាត់ ម៉ូត ទំហំ។ ចំណែក Kimono ដែលថោកបំផុតប្រហែលមានតម្លៃពី ១០០,០០០យេន។
រូបភាព៖cambodiadriver
៤.ភាពពេញនិយម
អ្នកអាចមើលឃើញនារីខ្មែរស្លៀកសំពត់ និងអាវប៉ាក់ក្នុងពិធីទទួលសញ្ញាប័ត្រ មង្គលការ ទៅវត្ត និងពិធីជប់លៀងផ្សេងៗទៀត។ ចំណែកនៅប្រទេសជប៉ុន មិនសូវឃើញនារីជប៉ុនស្លៀក Kimono បើមិនមានពិធីបុណ្យ។ ប្រសិិនបើឃើញក៏ជានារីបរទេសភ្ញៀវទេសចរណ៍មកកំសាន្តប្រទេសជប៉ុនដែលពាក់។
រូបភាព៖ livejapan.com
សរុបសេចក្តី
សម្លៀកបំពាក់ប្រពៃណីជាតិនីមួយៗសុទ្ធតែមានប្រវត្តិនៃការបង្កើត និងវិវត្តន៍ដើម្បីក្លាយទៅជាសម្លៀកបំពាក់នាពេលបច្ចុប្បន្ននេះ។
សម្លៀកបំពាក់នីមួយៗសុទ្ធតែមានអត្តន័យខុសគ្នា។ តើអ្នកនឹងជ្រើសរើសសម្លៀកបំពាក់មួយណា?
អត្ថបទ៖ Chee