អត្ថន័យពិតនៃរបាំងមុខកញ្ជ្រោងរបស់​​ប្រជាជនជប៉ុន

ពេល​និយាយពីនិមិត្តរូបខាង​ព្រលឹងវិញ្ញាណ​របស់​​ប្រទេសជប៉ុន មនុស្ស​ជាច្រើន​នឹង​គិត​ទៅ​ដល់របង​ទ្វា​រ Torii ឬ​បន្ទះ​ឈើ Ema ដែល​មាន​សរសេរនូវ​បំណងប្រាថ្នា។

ចុះ​អ្នក​គិត​ពី​អ្វី​ដំ​បូង​គេបង្អស់?

ចុះ​របាំងមុខកញ្ជ្រោងយ៉ាងម៉េច​ដែរ? នេះ​គឺ​ជា​សម្ភារៈប្រើ​ប្រាស់របស់ Cosplayer តាម​បែប​បុរាណ ឬ​នៅ​ក្នុង​រឿង Anime ដែល​ពេញ​ទៅ​ដោយ​ភាព​អាថ៌កំ​បាំងដូចជា “Hotaru no Mori e”។

នៅ​ប្រទេសជប៉ុន​របាំង​មុខ​កញ្ជ្រោងក៏​ជា​សម្ភារៈប្រើ​​ក្នុង​ពិធីបុណ្យទទួលទេវតា​ ហើយ​ប្រសិន​បើ​ចូល​រួម​ពិធី​បុណ្យ​មួយ​ចំនួន​ អ្នក​នឹងជួប​សំ​ណាង​ល្អ។

និយាយពី​របាំង​មុខ​​កញ្ជ្រោងឬ​អាច​ហៅ​ថា Kisune-men (狐面) ប្រជាជន​ជប៉ុននឹ​ងគិត​ភ្លាម​ដល់​ប្រាសាទ Inari (稲荷神社) នៅ Kyoto។ នេះគឺជាប្រាសាទគោរព​បូជា​ទេវតាកញ្ជ្រោងដែល​ល្បីទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។

ចំ​នុចលេច​ធ្លោ​នៃ​របង​ទ្វារ Torii គឺ​ពណ៌​ក្រហម​ហើយ​មាន​ច្រើន​ នេះ​ជា​កន្លែង​ដែល​ភ្ញៀវទេសចរណ៍​​មក Kyoto តែង​តែ​មក​។

១. របាំងមុខកញ្ជ្រោង

នៅ​ក្នុង​រឿងគំនូរជីវចល និង​រឿង​ព្រេង​មាន​រូបភាព​កញ្ជ្រោងជាច្រើន​។​ ប្រជាជន​ជប៉ុន​ចាត់​ទុក​កញ្រ្ជោង​ជា​និមិត្តរូប​ពិសេស និង​ជិតស្និទ្ធ។

កញ្រ្ជោង​មាន​វេទ​មន្តប្រែ​ខ្លួន​ដើម្បី​ប្រលែង​ជាមួយ​នឹង​មនុស្ស។

ប្រសិន​បើ​អ្នក​ជា​អ្នក​គាំទ្រ Inuyasha អ្នក​នឹង​ចាំ​សត្វ​កញ្រ្ជោង​តូច Shippo ជាមួយនឹង​វេទមន្ត។ ទៅ​ដល់​ប្រទេសជប៉ុន​ទើប​ឃើញ​ប្រសាទទេវ​តា​ច្រើន​រាប់មិន​អស់ហើយ​​ក្នុង​នោះ​មាន​ប្រសាទ​ទេវតាកញ្ជ្រោង។

ថែម​ទាំង​មាន​កោះ​កញ្ជ្រោង​ជិត​កោះ​ឆ្មា និង​កោះ​ទន្សាយ

ក្រៅ​ពី​នេះ​មាន​ពិធី​បុណ្យ​ជាច្រើន​ និង​មាន​ទំ​នៀម​ទម្លាប់រាល់​ឆ្នាំត្រូវ​បាន​សម្តែង​តាម​ដំ​ណើរ​រឿងព្រេង។

ដូចជា​ពិធី​បុណ្យ​ដែល​ Japo នឹង​រៀប​រាប់​ខាង​ក្រោម៖

២. មាន​ ៤​ប្រភេទ Kisune-men

Menhariko 面張りこ

ផ្ទៃ​ខាង​ក្នុង​ និង​ខាង​ក្រៅរបស់​របាំង​មុខកញ្ជ្រោង

នេះ​ជា​របាំង​មុខ​ដែល​ឃើញ​ច្រើន​បំ​ផុត​នៅ​ក្នុង​ខ្សែ​ភាព​យន្ត និង Anime ជប៉ុន។ អ្នក​អាច​ទិញ​របាំង​មុខ​នេះនៅ​តូបលក់​របាំងមុខក្នុង​ពិធី​បុណ្យរបស់ជប៉ុន ហើយ​វា​ធ្វើពីប្រភេទ​ជ័រ​ធម្មតា។ ប្រភព​នៃ​របាំង​មុខនេះ​ធ្វើ​ពីក្រដាស Washi ដែល​បិទពី​លើ​ច្រើន​ជាន់ ហើ​យ​ហាលអោយ​​ស្ងួត។ ពណ៌​ និង​ឆ្នូត​គូស​នៅ​លើ​មុខគ្រប់យ៉ាង​សុទ្ធ​តែ​ធ្វើ​ដោយ​ដៃ។

Byakko 白狐

កញ្ជ្រោង​សគឺជាទេវតា​កញ្ជ្រោង​ដែល​គេគោរព​បូជានៅ Inari តាំង​ពី​សម័យ​បុរាណ។

ដំ​ណើរ​រឿង​និយាយ​ថាសត្វ​ដែល​មាន​ពណ៌​សគឺ​ជា​អ្នក​នាំ​សារនៃ​ទេវតា ហើយ​ពេល​ខ្លះប្រែ​ជាមនុស្ស ឬ​កើត​មក​មាន​រូប​រាង​ជា​ទារក។

Egao Kitsunemen 笑顔狐面

របាំង​មុខ​កញ្ជ្រោង​ចេះ​ញញឹម​ជា​ប្រភេទ​ដែល​ពិសេស។ ប្រើក្នុងពិធីបុណ្យចូលឆ្នាំថ្មី Yoshihara នៃ​ Edo បុរាណ Egaokomen មើល​ទៅ​ដូចរបាំង​មុខ​កញ្ជ្រោងដែល​​ហាមាត់ ដូចជា​កំ​ពុង​សើច។

ប៉ុន្មាន​ឆ្នាំ​នេះមាន​​សកម្ម​ភាពប្រារព្ធ​ធ្វើឡើង​វិញ​ពិធី​បុណ្យ​នេះ។ ថ្ងៃ​ណា​មួយ​ប្រហែល​ជា​អ្នក​នឹង​មើល​ឃើញ​របាំង​មុខ​កញ្ជ្រោង​កំ​ពុង​សើច​តាម​ផ្លូវ Tokyo ជាមិន​ខាន។

រូប​ភាពពិធី​បុណ្យ Yoshihara ក្នុង​ឳកាសចូល​ឆ្នាំ​ថ្មីសម័យ​កាល​ Edo បុរាណ

Daikitsumen 大狐面

គឺជា​ប្រភេទ​របាំង​មុខ​មើល​ទៅ​គួរ​អោយ​ខ្លាច សក់ និង​ពុកមាត់​សំ​ពោងហើយ​ផ្ទៃ​ខាង​ក្នុង​មាន​ពណ៌​ខ្មៅ។

៣. ពិធី​បុណ្យ​ដែល​ប្រើ​របាំង​មុខ​កញ្ជ្រោង

Tenko (天狐)

តាម​ដំ​ណើរ​រឿង​កញ្ជ្រោង​ដែល​រស់​នៅ​ពាន់​ឆ្នាំនឹង​អាច​ក្លាយ​ទៅ​ជា​ទេវតា ទៅ​ដល់​ពិភព​មួយ​ថ្មី​ហើយ​ត្រូវ​បាន​គេ​ហៅ​ថាជា Tenko។

ចំ​នុច​ពិសេសរបស់ Tenko គឺ​មាន​កន្ទុយ​ប្រាំបួន​។ ខាង​ក្រោម​ Tenko នូវ​មាន​ Yako (野狐) ឬ Kiko (気狐)។ ប្រសិន​បើ​សំុសីលបាន ៣០០០ឆ្នាំនឹង​ក្លាយ​ទៅជា Kuuko (空狐)។

នៅ Kawagoe ខេត្ត Saitama ជារៀង​រាល់​ឆ្នាំ​តែង​តែ​រៀប​ចំ​ពិធី​បុណ្យដែល​មាន​របាំទេវតាកញ្ជ្រោង Tenko ដើម្បី​ហៅ​ទេវតា​ត្រលប់​មក​វិញ។ ​​​ប្រសិន​បើ​អ្នក​នៅ​ជិត​ទី​ក្រុង Kawagoe កុំ​រំ​លង​ពិធី​បុណ្យ​នេះ​ណា!

Kitsunemai (狐舞)

គឺជារបាំនៅក្នុងពិធីបុណ្យ Yoshihara ក្នុង​ឱកាសឆ្នាំ​ថ្មី​ដែល​បាន​រៀប​រាប់​ខាង​លើ។ សូម​មើល​វីដេអូ​ខាង​ក្រោមដើម្បី​ឃើញ​ពី​បរិយាកាសពិធីបុណ្យដែល​ល្បី​ឈ្មោះ Kitsunemai នេះ។

Kitsune no Yome iri (狐の嫁入り)

នេះ​គឺ​ជា​ពិធីទទួល​កូន​ក្រមុំតាម​ដំ​ណើរ​រឿង​ព្រេង​ពី​សម័យ​បុរាណ។ មនុស្សទាំង​អស់​ដែល​ដើរ​តាម​សូម្បី​តែ​កូន​កំ​លោះ​កូន​ក្រមុំ សុទ្ធតែត្រូវ​ពាក់​របាំង​មុខ។ កូន​ក្រ​មុំ​អាច​អង្គុយ​លើ​គ្រែ​ស្នែង និង​មាន​ចង្កៀង​កោម ហើយ​មាន​អ្នក​ដើរ​ហែតាម​ពី​ក្រោយ​។ តាម​ធម្មតាក្រុម​មនុស្ស​នឹង​ចាប់​ផ្តើម​ដើរពី​របង​ទ្ធារទី​បីគឺ Chine-in ដល់ Koudaiji នៃ Tokyo បុរាណ។

នារី​ដែល​ដើរ​តាម​ក្បួន​ហែ​នេះប្រសិន​បើ​មិន​ទាន់​មាន​ប្តី​នឹង​ឆាប់​រក​បាន​គូរ​ស្រករតាម​បំ​ណង​ និង​មាន​សុភមង្គល។ ប៉ុន្តែ​មើល​ទៅ​ហាក់​ដូច​ជា​មិន​មាន​ភាព​រីក​រាយ​ក្នុង​ពិធី​បុណ្យ​នេះ​សោះ។

Kitsune no Gyoretsu (狐の行列) គឺ​ជា​ក្បួន​ហែក្នុង​ឳកាសឆ្នាំ​ថ្មីតំបន់ Kanto។

“ជារៀង​រាល់​ឆ្នាំនៅ​ថ្ងៃ Omisoka (31/12) កញ្ជ្រោង​ទាំង​អស់​ដែល​នៅក្នុង​រង្វង់ Kantou (ភាសាជប៉ុន – Kanto ichi en) នឹង​ប្រមូល​ផ្តុំ​នៅ​ប្រាសាទ​កញ្ជ្រោង Oiji Inari Jinja (ភាសាជប៉ុន)”។

គឺ​ជា​ដំ​ណើរ​រឿង​ត​គ្នា​មកដល់​បច្ចុប្បន្ន​ហើយ​ប្រជាជនរស់​នៅ Ouji នៅ​តែ​បន្ត​ពិធីបុណ្យ​​នេះ។

របាំង​មុខ​កញ្ជ្រោង​ត្រូវ​បាន​គេ​ប្រើ​ច្រើន​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​របស់​ជប៉ុនមែន​ទេ?

Japo សង្ឃឹម​ថា​នឹង​អាច​ជួយ​អ្នក​បាន​ដឹង​ពី​ផល​ប្រយោជន៍ និងសារៈសំខាង់​​នៃរបាំង​មុខកញ្ជ្រោងរបស់​​ប្រជាជន​ជប៉ុន។

អត្ថបទ៖ Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: