ឧបករណ៍​ភ្លេង​ប្រពៃ​ណី​ទាំង​ ៤​ ដែល​ Geisha និយម​ប្រើ

ក្រៅ​ពី​សិល្បៈ​ប្រពៃ​ណី​ដូចជាការ​សរសេរអក្សរ​ សូត្រ​​កំ​ណាព្យ ​ការ​តុប​តែង​ផ្កា​ របៀប​​នៃ​ការ​ផឹក​តែ​ និង​អក្សរ​បែប​ជប៉ុន Geisha ក៏​ស្ទាត់​ជំ​នាញ​នៅ​ក្នុង​ផ្នែកតន្ត្រី និង​របាំ។

រូបភាព https://commons.wikimedia.org/

ពួក​គេ​គឺ​ជា​តន្រ្តី​ករ និង​សិល្បករដែល​ត្រូវបាន​បណ្តុះ​បណ្តាល ដើម្បី​នាំ​មក​នូវ​ការសប្បាយ​​កំ​សាន្តហើយ​សម​ស្រប​សម្រាប់​ភោជនីយ​ដ្ឋាន​។ តើ​អ្នក​អាច​ដឹង​អំ​ពី​ឧ​បករណ៍ដែល​ Geisha និយម​ប្រើ​​ ហើយ​មាន​ចំ​នុច​ពិសេស​អ្វី​ទេ? សូម​ចូល​រួម​ស្វែង​យល់​ទាំង​អស់​គ្នា​។

១. Shamisen 三味線

Shamisen គឺជា​ឧបករណ៍​ខ្សែ​របស់​ Okinawa ស្រដៀង​ទៅ​នឹង ខ្សែ​ Guitar តូច​។ យើង​នឹង​ចាប់​ផ្តើម​ចូល​ទៅក្នុង​ពិភព Geisha នៅក្នុងសតវត្សទី ១៨។ Shamisen លើក​ដំ​បូង​ត្រូវ​បាន​នាំ​មក​ពីប្រទេសចិន​នៅក្នុងសតវត្សទី ១៦។ ឧបករណ៍​តន្រ្តី​មាន​ ៣​ខ្សែ ហើយ​ត្រូវ​បាន​លេង​ដោយ​ប្រើ​បន្ទះ​ឈើ ដែលហៅ​ថា Bachi។

រូបភាព https://aminoapps.com/

តើ​អ្នក​ធ្លាប់​មាន​ចម្ងល់​ថា​ហេតុ​អ្វី​តន្រ្តី​ប្រពៃ​ណី​ជប៉ុន​ក្រៀមក្រំ និងសោកសៅដែរទេ? នោះគឺដោយសារតែពួកគេលេងនៅ​ចន្លោះ ៣ និង ៦។ Geisha​ ម្នាក់​នឹង​ហាត់​បទ​ចម្រៀង​ខ្លី​ដែល​គេហៅ​ថា​ Kouta 小唄 ​ ហើយ​ចំ​ណាយ​រយៈពេល​ច្រើន​ឆ្នាំ ​ដើម្បី​លេង​ស្ទាត់​ជំ​នាញក្នុង​ពេល​លេង​ភ្លេង​ហើយ​​ច្រៀង។

២. Koto 箏​

រូបភាព https://scarletexorcist.wordpress.com/

Koto គឺជា​ឧបករណ៍ជាតិ​​របស់​ជប៉ុន​ហើយ​មាន​ ២​បែប គឺ ១៣ខ្សែ​ និង ១៧​ខ្សែ​។ អ្នក​នឹ​ង​ប្រើ​ម្រាម​ដៃ​មួយចំ​នួន​ ដើម្បី​រក្សា​ខ្សែភ្លេង​ក្នុង​ពេល​ដែល​ម្រាម​ដៃ​មេ ម្រាម​ដៃ​ចង្អុល និង​ម្រាម​ដៃ​កណ្តាលពាក់​ក្រចក​លេង​ភ្លេង​ដើម្បី​បង្កើត​ជា​សម្លេង​។

Geisha មើល​ទៅ​ពិត​ជា​ទាក់​ទាញ​ពេល​ដែល​កំ​ពុង​លេង​ភ្លេង ដូច្នេះ​នេះ​​​​​ក៏​ជា​អ្វី​ដែល​ធ្វើ​អោយ​បុរស​អាច​ឈ្លក់វង្វេងបាន។

៣. Shakuhachi 尺八

រូបភាព https://www.letao.com.tw

Shakuhachi គឺ​ជា​ខ្លុយ​មួ​យ​ដែល​ធ្វើ​ពី​ឫស្សីមាន​ក្នុង​សម័យ​ដូច​ទៅ​នឹង Koto ដែរ ហើយ​ត្រូវ​បាន​ពេញ​និយម​នៅ​សម័យ​ Edo។ សម័យ​មុន​ ឧបករណ៍​ភ្លេង​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ព្រះ​សង្ឃ​ធៀន​តុង​ក្នុង​ពេលសមាធិ ត្រូវ​បាន​គេ​ហៅ​ថា Suizen 吹 禅។ Shakuhachi មាន​ប្រឡោះធំ​មួយ​នៅ​កណ្តាល ៤​ ប្រឡោះ​នៅ​ខាង​លើ និង​ប្រឡោះ​មួយ​ផ្នែក​ខាង​ក្រោយ។ 

ឈ្មោះ Shakuhachi មាន​ន័យ​ថា ១.៨ម៉ែត្រ។ 

Shaku (尺- Xich (ម៉ែត្រ))៖ គឺជាឯកតានៃ​ការ​វាស់​ប្រវែង​ស្មើ​នឹង ៣០.៣ សង់ទី​ម៉ែត្រ។ 

Hachi (八- Bat)៖ មាន​ន័យ​ថា ៨

សរុប​មក​ Shakuhachi មាន​ន័យ​ថា ១.៨ម៉ែត្រ (ប្រហែល ៥៥ សង់ទី​ម៉ែត្រ)។

៤. Tsuzumi 鼓

Tsuzumi ឬ Shouko មាន​ប្រភព​មក​ពី​ប្រទេសចិន និង​ឥណ្ឌា ហើយ​មើល​ទៅ​ដូច​ជា​ស្ករ​នៃ​កុល​សម្ព័ន្ធ​ដំ​បូង​។ ជាមួយនឹង​រូប​រាង​ដូច​ជានាឡិកា​ខ្សាច់ និង​ក្បាល​ស្ករ​មាន​ភ្ជាប់​ខ្សែដើម្បី​ជួយនៅ​ពេល​លេង​ភ្លេង​។

រូបភាព http://picssr.com/

ក្រៅ​ពី​នេះស្គរ​​ក៏​ត្រូវ​បាន​ប្រើ​​ក្នុងទម្រង់ផ្សេង​គ្នា​ក្នុង​មហោរស្រពជប៉ុន ​ដូចជា​ក្នុង​តន្ត្រី​ហៅ​ថា Min-you។ Tsuzumi តូច​មាន​សម្លេង​តូច​ជាង​ពេល​ដែល​លេងនៅ​​លើ​​ស្មា ផ្ទុយ​ទៅ​វិញ​ Tsuzumi មានសម្លេងធំ លេង​ជិត​ខ្លួន។

ប្រសិន​បើ​អ្នក​ចង់​យល់​​កាន់​តែ​ច្បាស់អំ​ពី​វប្បធម៌​តន្រ្តី​របស់​ជប៉ុននោះ​អ្នក​អាច​ទៅ​ទស្សនា​ការ​សម្តែង​របស់​ Geisha បាន។

ប្រភព http://jpninfo.com/19244

អត្ថបទ៖ Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: