ភ្ញាក់ផ្អើល…! បើអ្នកដឹងពីមូលហេតុដែលប្រជាជនជប៉ុនមិនចូលចិត្តរូបសាក់

ខ្ញុំឃើញថាយុវជន​ជាច្រើននៅ​សម័យនេះចូលចិត្តសាក់រូប សម្រាប់​យុវជន​ជប៉ុន​ក៏​ដូចគ្នា ប៉ុន្តែ​ដោយ​សារ​តែ​ជប៉ុន​ជាប្រទេស មាន​ការ​គិត​មិន​ល្អទៅ​លើ​រូប​សាក់ហេតុ​នេះ​ប្រសិន​បើ​ចង់​សាក់ ​ក៏​ត្រូវ​គិត​ឲ្យ​​​បាន​​ច្បាស់​​លាស់។

មតិ​ជា​ច្រើន​បាន​និយាយ​ថា​ ប្រជាជន​ជប៉ុនមាន​គំ​និតមិន​ល្អជាមួយនឹង​រូប​សាក់ ដោយ​សារ​វា​ធ្វើ​ឲ្យ​​ពួក​គេ​គិត​ទៅ​ដល់ Yakuza (ក្រុម Mafia ជប៉ុន) ប៉ុន្តែនោះក៏ជាផ្នែកមួយនៃរឿងនេះផង​ដែរ។

រូបសាក​នៅ​ក្នុង​ភាសាជប៉ុន​គឺ 入れ墨 ​ (Irezumi) មាន​តាំងពីយូរមកហើយក្នុងប្រវត្តិសាស្ត្រជប៉ុន មានន័យថាដើម្បី​សម្គាល់​ឧក្រិដ្ឋជន។ ខាង​ក្រោម​នេះ​ខ្ញុំ​សូម​បកស្រាយ​អត្ត​ន័យ​រូប​សាក់ដំ​បូង​នៅ​ជប៉ុន។

រូបភាព http://karapaia.com/archives/52238294.html

ពេល​ទើប​ចូល​គុក អ្នក​ទោស​ត្រូវ​សាក់​លេខ​គុក​នៅ​លើ​ដៃ​

រូបភាព http://karapaia.com/archives/52238294.html

គោលបំណង​នៃ​រូប​សាក​នេះ មិន​ត្រឹម​តែ​ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង ប៉ុន្តែ​ថែម​ទាំង​មាន​បំ​ណង​សាក់​នៅ​កន្លែង​ដែល​មិន​អាច​លាក់​បាំង​បាន​ដូចជា​ លើ​ថ្ងាសសម្រាប់​បែង​ចែក​អ្នក​ទោស​នឹង​មនុស្សដ៏ទៃ។ ក្រោយ​មក​ទោះ​បី​ជា​ទទួល​បាន​ការ​លើក​លែង​ទោសក៏​ដោយ ស្នាម​​នៃកំហុសពីអតីតកាលនឹងស្ថិតនៅលើរាងកាយរបស់ពួកគេជារៀងរហូត។

រូបសាក់ត្រូវ​បាន​បទបញ្ញត្តិជា​និមិត្ត​សញ្ញា អាស្រ័យលើតំបន់ផ្សេងៗគ្នា។ ប៉ុន្តែ​និមិត្ត​រូប​ដែល​អាម៉ាស់​បំ​ផុត​គឺជា​និមិត្ត​សញ្ញា Chikuzen។

ជាមួយ​នឹង​ការ​ប្រព្រឹត្ត​បទ​ល្មើស​លើក​ដំ​បូង​ គេ​នឹង​សាក់​ឆ្នូត​ផ្តេកមួយ​នៅ​លើ​ថ្ងាស ប៉ុន្តែ​ប្រសិន​បន្ត​ប្រព្រឹត្ត​បទ​ល្មើស​ ៣ ដង រូបសាក់​នៅ​លើ​ថ្ងាសនឹង​មាន​រូប​រាង​ដូចជា(Inu) – សត្វ​ឆ្កែ។ អត្ថ​ន័យ​របស់​ការ​ពិន័យ​នេះគឺ ​ថ្វី​បើ​អ្នក​ដែល​ត្រូវ​បាន​អប់​រំ​ច្រើន​ដង​នៅ​តែ​បន្ត​កំ​ហុស​ មិន​ខុស​អ្វី​ទៅ​នឹង​សត្វ​ឆ្កែ​ល្ងង់ មិនសមនឹងចាត់​ទុកដូចមនុស្សទេ។

អ្នកទោសដែលមានរូបសាក់ភាគច្រើនធ្វើកំហុសតូចតាចដូចជាការលួច ឬ​លេង​ល្បែង​ មិន​រាប់​បញ្ចូលជា​អ្នក​ទោស​ប្រហារជី​វិត​។ ក្រៅ​ពី​ទម្រង់នៃ​​រូប​សាក់ អ្នកទោសក៏ត្រូវរងការផ្តន្ទាទោសផ្សេង​ដូចជា ត្រូវ​វាយ​ចាប់​ពី ៥០ ដល់ ១០០ ​ដំបងសម្រាប់​បុរស និងឃុំ​ឃាំង​ក្នុង​គុក​ពី ៥០ ដល់ ១០០​ថ្ងៃចំពោះនារី។

ទន្ទឹម​នឹង​ការ​ដាក់​សញ្ញាអ្នកទោស​ រូបសាក់ក៏ជាវិធានការការពារ អ្នក​ដែល​មាន​គ្រោះ​ថ្នាក់​ក្នុង​តំ​បន់​នេះចូលទៅតំបន់ផ្សេងទៀត។

ការដាក់ទណ្ឌកម្មនៅ​សម័យ​បុរាណនៅ​ជប៉ុន​ពិត​ជា​អាក្រក់ ហេតុ​នេះ​ប្រសិន​បើ​ប្រព្រឹត្ត​បទ​ល្មើស​រហូត​ដល់ ៣ដង​ ជន​ល្មើស​អាចនឹង​ត្រូវ​ប្រហារ​ជីវិត​។ ហេតុ​នេះ​អ្នក​ដែល​មាន​សាក់​អក្សរ Inu លើ​ថ្ងាសដែល​បាន​រៀប​រាប់​ខាង​លើ​ ទោះ​​ប្រព្រឹត្ត​កំ​ហុស​តូចតាច ប៉ុន្តែ​បើប្រព្រឹត្ត​ឡើង​វិញច្រើ​ន​ដង​ ទោះមិន​មែន​ជាទោស​ធ្ងន់ក៏ដោយ។ ទោះ​បី​ជា​ការ​សាក់​​រូប​ គឺ​ជាភាពអាម៉ាស់ដែល​មិន​អាច​លុប​បាន​ ហើយ​គេ​នឹង​ត្រូវ​មនុស្ស​ជុំ​វិញ​សើច​ចម្អក​​ក្នុង​ជី​វិត។

ដោយ​សារ​តែ​ជាប់​ទាក់​ទង​ទៅ​នឹង​អត្ថន័យ​មិន​សូវ​ជា​ល្អក្នុង​ប្រវតិ្ត​សាស្រ្ត​ រហូត​មក​ដល់​បច្ចុប្បន្ន​ រូប​សាក់មិនត្រូវ​បាន​ទទួល​ស្គាល់​ ដោយ​គំ​និត​វិជ្ជមាន​​ក្នុង​ប្រទេសជប៉ុន​ឡើយ​ ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់។

Kengo Abe

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: