ហេតុអ្វីជនជាតិជប៉ុនចូលចិត្ដងូតទឹកក្ដៅបែបធម្មជាតិម៉្លេះ ?
Onsen (温泉)គឺជាឈ្មោះនៃប្រភពទឹកក្តៅដែលចេញពីធម្មជាតិដែលត្រូវបានគេប្រើប្រាស់វាសំរាប់ការលំហែរកាយ និងសុខភាព។ ហើយរឿងនេះប្រជាជនជប៉ុនគឺមិនបាននិយាយកុហក់ឡើយ ក្នុងការងូត និងត្រាំទឹកនៅ Onsen ដែលជួយទាំងសុខភាព និងចិត្ដអោយធូរស្បើយ។ សឹងតែគ្រប់ប្រជាជនជប៉ុនទាំងអស់ សុទ្ធតែបានធ្លាប់ទៅលេងកំសាន្ដ និងលេងទឹក Onsen ជាមួយគ្រួសារមិត្ដ ។
រូបភាព: https://orange.japan-talk.com/images/jt/thumbnails/boat-konyoku-385.jpg
នៅសម័យមុនប្រជាជនជប៉ុនធ្លាប់ងូតទឹកនេះ ដោយឡាយឡំគ្នាទាំងប្រុស និងស្រី។ រហូតដល់ប្រទេសលោកខាងលិចបានមកចូលក្នុងទឹកដីនៃប្រទេសជប៉ុនមកនៅក្នុងសម័យ (Moiji) វាបានផ្លាស់ប្ដូរនៃការងូតទឹកជាមួយគ្នាទៅជាការបែងចែក(បន្ទប់ងូតទឹកស្រីម្ខាង បន្ទប់បុរសម្ខាង)។ មកដល់អីលូវនេះ Onsen មានរហូតទៅដល់ 95% ដែលបានបែងចែកបន្ទប់ស្រី និងបន្ទប់ប្រុស ។ ក្នុងលក្ខខណ្ឌមួយទៀតម្ដាយ ឬក៏ឪពុកអាចនាំកូនរបស់ទៅងូតទឹកកន្លែងភេទផ្ទុយគ្នាបាន។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/edo-era-art-onsen-385.jpg
https://orange.japan-talk.com/images/jt/midthumb/onsen-foot-bath-385.jpg
កន្លែងដែលមាន Onsen
មានជាងយ៉ាងតិច 100.000 កន្លេងនៅក្នុងប្រទេសជប៉ុន។ ហើយអ្នកអាចរកបាននៅសណ្ឋាគារ Ryokan, Pension, និង Manshons ជាដើម ។
ក្រៅពីសណ្ឋាគា ឬលំនៅដ្ឋាន អ្នកក៏អាចរកឃើញអាងទឹក Onsen ទាំងនេះដោយនៅកណ្ដាលព្រៃ ឬនៅលើទឹកសមុទ្រដែលមានមនុស្សរាប់សិបនាក់កំពុងតែងូតទឹកក្ដៅនេះ។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/onsen-resort-towns-385.jpg
គេក៏អាចរកឃើញនៅក្នុងទីក្រុងធំៗបានដែរសូម្បីតែនៅក្នុងទីក្រុងតូក្យូ បើទោះជាទឹកក្ដៅ Onsen ភាគច្រើនមាននៅជនបទក៏ដោយ។ ប៉ុន្ដែពួកក៏បានសាងសង់វាដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ភ្ញៀវដូចជា: រមណីយដ្ឋាន Atsen, Atami និង Hakone ដែលតំបន់នីមួយៗមានកន្លែងងូតទឹកនេះរាប់ពាន់កន្លែង (នៅជិតទីក្រុងតូក្យូ) ។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/Nyuto-Onsen-mineral-color-385.jpg
ចំពោះទឹកក្ដៅ Onsen នេះត្រូវបានគេថែរក្សា និងមានភាពល្បីល្បាញដោយគេអះអាងជាប្រភពទឹកនៃការព្យាបាលរាល់បញ្ហាជំងឺមួយចំនួនធំបាន។ វាបានធ្វើអោយចរន្ដឈាមមានភាពដើរស្រួលមិនថាអ្នកដែលចង់មានកូន ឬចាស់ជរាក៏ដោយ វានឹងធ្វើអោយអ្នកប្រសើរឡើងជាងមុន និងទទួលបានដូចបំណង។ ចាស់បុរាណបានបញ្ជាក់ថាទឹកក្ដៅ Onsen ជាទឹកវេទមន្ដដែលធ្វើអោយខ្លួនទៅជាមនុស្សសំណាងបង្កប់នូវសេចក្ដីស្រឡាញ់ក្នុងចិត្ដ។ អ្នកផ្សេងទៀតត្រូវបានគេនិយាយថា វានឹងជំរះរឿងមិនល្អចេញពីក្នុងចិត្ដចេញអោយឆ្ងាយ។
រូបភាព:https://orange.japan-talk.com/images/jt/thumbnails/japan-in-winter-385.jpg
អត្ថបទ៖ japan-talk
ប្រែសម្រួល៖ Puthea