មូលហេតុដែលកន្លែងជាច្រើននៅក្នុងប្រទេសជប៉ុនមានឈ្មោះ Senju
ភាគខាងកើតនៃទីក្រុងតូក្យូមានតំបន់មួយហៅថា Adachi មានទីតាំងស្ថិតនៅជិតខេត្ត Saitama និង Chiba។ នៅកន្លែងនេះមានទីក្រុង Shitamachi ដែលមានការអភិវឌ្ឍខ្លាំងស្ថិតស្ថេរជាមួយនឹងប្រវត្តិសាស្រ្តយូរអង្វែង បើប្រៀបធៀបទៅនឹងតំបន់ដែលទើបមាននៅពេលក្រោយដូចជា Shinjuku និង Shibuya។
Adachi មានតំបន់ដ៏ពិសិដ្ឋមួយកន្លែងត្រូវបានព្រះប្រទានអោយឈ្មោះថា 千住(せんじゅ)– Senju។
ឈ្មោះនេះមិនមែនមានតែមួយនោះទេ នៅប្រទេសជប៉ុនក៏មានស្ថានីយ៍មានឈ្មោះ Kitasenju, Senju oohashi… ឈ្មោះក្នុងស្រុកជាច្រើនទៀតរួមមាន Senju akebono-chou, Senju asahi-chou…
រូបភាព https://mag.japaaan.com/archives/87479
ចៃដន្យណាស់ដែរ ទីក្រុងដែលខ្ញុំកើត និងធំឡើងក៏មានពាក្យ Senju នោះគឺ Senju midori -chou។
ហេតុអ្វីកន្លែងជាច្រើននៅប្រទេសជប៉ុនត្រូវបានដាក់ឈ្មោះថា Senju ដូច្នេះ? ពីព្រោះនេះក៏ជាឈ្មោះនៃទេវតាដែរ។
រូបភាព https://mag.japaaan.com/archives/87479
ព្រះមួយអង្គនេះ 千手観音 (Senju Kannon) – ព្រះមានដៃច្រើន។
នៅទីក្រុង Senju ខាងលើមានវត្តមួយឈ្មោះ Shousen-ji។
រូបភាព https://ameblo.jp/2055masumi/entry-12255395870.html
ចំនុចគួរអោយអារម្មណ៍ដំបូងនៃវត្តនេះគឺជាច្រកទ្វារពណ៌ក្រហមភ្លឺ ហេតុនោះពេលនៅតូច ក្មេងៗហៅកន្លែងនេះថា Akamon-tera។ ខាងក្នុងវត្តមានរូបចំលាក់បុរាណនៃព្រះមានដៃច្រើន។
រូបភាព https://weekly.ascii.jp/elem/000/000/288/288620/
នៅក្នុងឆ្នាំ ១៣២៧ រូបសំណាកនេះជាប់ក្នុងសំណាញ់ របស់អ្នកនេសាទម្នាក់នៅឯទន្លេមួយនៅក្បែរនោះ។ អ្វីដែលភ្ញាក់ផ្អើលគឺនៅពេលនោះកូនប្រុសរបស់គាត់ទើបសាងសង់វត្តមួយហើយនោះគឺជា Shousen-ji បច្ចុប្បន្ន។
ត្រលប់មកជាមួយឈ្មោះ Senju កាលពីមុន ទីក្រុងនេះបង្កើតឡើងដើម្បីការពារព្រះមានដៃច្រើន ក្រោយមកពាក្យ Kanji (千手 ) ប្រែក្លាយទៅជា (千住 )។
ក្រៅពីនេះក៏មានរឿងជាច្រើនជុំវិញឈ្មោះអាថ៌កំបាំងនេះ ប៉ុន្តែវាហាក់ដូចជារឿងព្រេងដែលល្អ ហើយសមហេតុផលបំផុត។
Senju គឺជាទីក្រុងដែលមានល្បឿននៃការអភិវឌ្ឍលឿន មជ្ឈមណ្ឌលនៃទីក្រុងគឺស្ថានីយ៍ Kitasenju ជាមួយនឹងសេវាជាច្រើន តាំងពី subway, JR រហូតដល់ផ្លូវរថភ្លើងឯកជន។
មិនត្រឹមតែជាទីក្រុងដែលអ៊ូអរ អាយុកាលយូរ ប៉ុន្តែពោពេញទៅដោយភាពថ្មីស្រលាង នេះក៏ជាទឹកដីដែលត្រូវបានការពារដោយទេវតា មានប្រពៃណីយូរអង្វែងជាច្រើន។ សម្រាប់អ្នកដែលកំពុងស្វែងរកកន្លែងស្នាក់នៅ Tokyo អាចសាកល្បងកន្លែងនេះបានណា..!
ប្រហែលជាអ្នកនឹងទទួលបានថាមពលដ៏អស្ចារ្យនៅថ្ងៃណាមួយ ។
Kengo Abe