ស្វែងយល់​ពីឧបករណ៍ភ្លេងប្រពៃណីជប៉ុន

មាន​ដូចជា​​ប្រភេទ​ J-Pop, J-Rock ដែល​ពេញនិយម​ មិន​ដឹង​ថា​អ្នក​អាន​ Japo មាននរណាម្នាក់ចាប់អារម្មណ៍ឧបករណ៍តន្ត្រីប្រពៃណីជប៉ុនដែរឬទេ?

ចំរៀងប្រពៃណីជប៉ុនមាន​សម្លេង​ពិរោះអន្លង់​អន្លោច ទាក់​ទាញ​អ្នក​ស្តាប់​តាំងពី​ពេល​ស្តាប់សម្លេង​ដំ​បូង​មក​ម៉្លេះ។ ដើម្បី​ធ្វើ​បាន​ដូច្នេះ​​គឺ​ត្រូវ​ពឹងទៅលើឧបករណ៍ភ្លេងដែល​មាន​សម្លេង​ពិសេស។ ឧបករណ៍ភ្លេងទាំង​នេះគឺ​ប្រជាជន​ជប៉ុនបង្កើត​ ឬ​យក​តាម​ប្រទេស​ចិន​ ឬប្រទេសដ៏​ទៃ​ផ្សេងទៀត ក្រោយ​មក​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដើម្បី​អោយ​សម​ទៅ​នឹង​អារម្មណ៍សិល្បៈនៃប្រជាជនជប៉ុន។

ខាង​ក្រោម​នេះ​គឺជា​ឧបករណ៍​ភ្លេង​ប្រពៃណី​មួយ​ចំនួន។

១. Koto ភាសាជប៉ុន

Koto គឺជា​​ពិណ​របស់​ជប៉ុនស្រដៀង​ទៅ​នឹង​ពិណ​របស់​ចិន។ ប៉ុន្តែ​ពិណ Koto ធម្ម​តា​មាន​តែ​ ១៣​ខ្សែ ចំ​ណែក​ពិណ​​របស់​​ចិន​អាច​មាន​រហូត​ដល់​ទៅ ៣៦​ខ្សែ។ Koto មានប្រវែង ១៦០ cm ដល់ ២០០ cm និងទទឹងប្រហែល ២០ cm។ អ្នក​លេង​ពិណ​​ពាក់​ក្រចកនៅ​លើ​ម្រាមដៃមេ ម្រាម​ដៃ​នាង និង​ម្រាម​ដៃ​កណ្តាលនៃ​ដៃ​ខាង​ស្តាំ​ដើម្បី​លេង​ភ្លេង​។ ដើម្បី​បង្កើត​ជាសម្លេង​ខុសៗ​គ្នា ដៃ​ឆ្វេង​សង្កត់​ខ្សែ​ពិណ​ថែម​ថយ​តាម​ចង្វាក់។

២. Shamisen (ភាសាជប៉ុន)

Shamisen គឺជាឧបករណ៍តន្រ្តីមាន​បីខ្សែរបស់ជប៉ុន ដែលលេងដោយប្រដាប់​កេះត្រូវបានគេហៅថា Bachi។

Shamisen មានប្រវែងស្រដៀងគ្នាទៅនឹងហ្គីតាដែរ ប៉ុន្តែករបស់ឧបករណ៍តន្រ្តីគឺស្តើង។ កនៃឧបករណ៍តន្រ្តីធ្វើពី​ឈើ koki ប្រភេទ​ឈើ​ដែល​ដុះ​នៅ​លើ​ភ្នំ Himalaya នៃ​ប្រទេសឥណ្ឌា។ ឈើ koki ពិតជា​រឹង​ ហេតុ​នេះវាមិន​​ធ្វើអោយ​​សម្លេងភ្លេង​ខុសចង្វាក់។

​Shamisen គឺជាឧបករណ៍តន្រ្តីដែល​មាន​ចំនុច​ពិសេស ជាងប្រភេទ​ឧបករណ៍តន្រ្តីផ្សេង​ទៀតនោះ​គឺ​យើង​អាច​ដោះ​ផ្នែក​នីមួយ​ៗ​នៃឧបករណ៍តន្រ្តីនេះយ៉ាង​ងាយ​ស្រួល​ ហើយ​រៀប​ដាក់​ក្នុង​ធុង​ភ្លេង​។ ដូច្នេះ​អ្នក​លេង​ភ្លេង​អាច​យក​វា​តាម​ខ្លួន​។

៣. Biwa (ភាសាជប៉ុន)

Biwa គឺជា​ពិណដែល​មាន​កក​ខ្លី ត្រូវ​បាន​ប្រើ​ភាគ​ច្រើន​ក្នុង Gagaku។ វាគឺ​ជា​ឧបករណ៍តន្រ្តីមាន​ខ្សែ ហើយ​មាន​បី​ប្រភេទខុសៗគ្នា។ ក្នុង​ចំ​ណោម​នោះ​គឺ Gaga Biwa លក្ខណៈពិសេសសំខាន់របស់វាគឺកូនសោភ្លេង​តូច។ ទី​ពីរ​ដែល​ត្រូវ​ហៅ​ថា Chikuzen Biwa មាន​បួន​ខ្សែ​ ឬ​ប្រាំ​ខ្សែ។ ប្រភេទ​ទីបីនៃ Biwa ត្រូវ​បាន​ហៅថា Satsuma Biwa លក្ខណៈពិសេសគឺមាន​ទំហំធំ។

៤. Wadaiko – Taiko

Taiko គឺជាស្គរប្រពៃណីមួយប្រភេទនៅក្នុងប្រទេសជប៉ុន មានទំហំខុសៗគ្នា។ ក្នុង​ភាសាជប៉ុន​ Taiko គឺ​និយាយ​ពី​ស្គរ​ទាំង​អស់ ប៉ុន្តែ​នៅប្រទេសផ្សេងពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បីហៅ​ប្រភេទ​ស្គរ​ពិសេសរបស់​ជប៉ុនគឺជា Wadaiko។

៥. Shakuhach

Shakuhachi មាន​ន័យ​ថា​ជា 1.8 foot =30.3 cm។ នេះគឺជាឧបករណ៍តន្រ្តីប្រពៃណីដែលធ្វើពីឫស្សីនៅ​ប្រទេសជប៉ុន ហៅ​ថា​ខ្លុយ​ឫស្សី Shakuhachi។ មាន​ប្រភព​មក​ពី​ប្រទេសចិន​ ប្រហែលនៅចុងសតវត្សទី ៧ ខ្លុយ​ឫស្សី Shakuhachi ល្បីនៅ​ប្រទេសជប៉ុន​ដូចជា​ឧបករណ៍​តន្ត្រី​ពិសេស។ បង្កើត​ជា​សម្លេង​យ៉ាង​ពិរោះ។

ខាងក្រោមនេះគឺជាការសម្តែងមួយចំនួនដែលប្រើឧបករណ៍តន្រ្តី​ប្រពៃណី​ជប៉ុន​ចូល​គ្នា។

បើនិយាយ​ពី​ការ​រួម​ផ្សំ​រវាងឧបករណ៍​តន្រ្តី​ប្រពៃណី និងតន្ត្រីសម័យទំនើប មិន​អាច​រំលង​ Wagakki Band ជាមួយបទចម្រៀង Senbonzakura។

M.E.O

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: