ស្វែងយល់ពីពិធីបុណ្យ Omizutori នៅក្នុងទីក្រុងណារ៉ា
Omizutori គឺជាពិធីបុណ្យប្រចាំឆ្នាំនៅទីក្រុង Nara ដែលជាការស្វាគមន៍និទាឃរដូវ និងពិធីបុណ្យមួយចំនួនដែលមានរយៈពេលពីរសប្ដាហ៍ ចាប់ពីសប្តាហ៍ដំបូងនៃខែមីនា។
រាល់យប់នៃពិធីបុណ្យធំៗនេះត្រូវបានដុតភ្លើងនៅខាងក្រៅសាល Nigatsudo នៅឯព្រះវិហារ Todaiji ។ វាជារឿងដល់អស្ចារ្យដែលពួកគេហ៊ានធ្វើនៅសាលប្រជុំ Nigatsudo ត្រូវបានធ្វើឡើងទាំងស្រុងពីឈើសុទ្ធសាធ។ ជាងពាក់កណ្តានៃប្រាសាទ Todaiji ត្រូវបានដុតបំផ្លាញនិងត្រូវបានកសាងឡើងវិញនូវចំណុចមួយចំនួននៅក្នុងប្រវត្តិសាស្រ្ត។ ប្រាសាទនេះត្រូវបានដុតជាច្រើនដងមកហើយ។ ព្រះវិហាព្រះពុទ្ធគឺជាអាគារឈើដ៏ធំបំផុតនៅក្នុងពិភពលោករហូតដល់ទសវត្សរ៍ឆ្នាំ 1990 ។
រូបភាព: https://orange.japan-talk.com/images/jt/header/japanese-festivals-350.jpg
ពិធីបុណ្យ Omizutori ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 752 ។ វាជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យចាស់បំផុតរបស់ជប៉ុន។
ថ្ងៃទី 1 ដល់ថ្ងៃទី 11 ខែមីនា
រាល់យប់ចាប់ពីថ្ងៃទី 1 ដល់ទី 11 ខែមីនាមានការចាប់ផ្តើមនៅម៉ោង 19:00 ដោយចង្កៀងធំ ៗ ត្រូវបានបំភ្លឺនៅសាល Nigatsudo ។ ពួកគេត្រូវបានប្រារព្ធធ្វើឡើង ដូច្នេះរងើកភ្លើងឃ្ទាតមកក្រៅ(ដូចជាភ្លៀងធ្លាក់ចុះ)។ ការបង្ហាញភ្លើងនេះ ត្រូវបានគិតថានឹងនាំមកនូវសំណាងល្អ។ វាមានរយៈពេលប្រហែល 20 នាទី។
រូបភាព: https://orange.japan-talk.com/images/jt/header/matsuri-in-nara-350.jpg
ថ្ងៃទី 12 ខែមីនា
នៅថ្ងៃទី 12 ខែមីនា ការបង្ហាញភ្លើងនេះកាន់តែធំជាងមុន។ មានទំហំធំ 8 ម៉ែត្រ ឬអាចដល់ 26 ម៉ែត្រដោយត្រូវបានដុតក្នុងរយះ 40 នាទីក្នុងហ្វូងមនុស្សដ៏ច្រើនមកចូលរួម។ ហ្វូងមនុស្សត្រូវបានគេអោយទៅឈរក្នុងជួរដែលបានអូសបន្លាយពេលវេលាក្នុងការទស្សនាទាំងអស់គ្នា។វិធីនេះមនុស្សម្នាក់ៗអាចឃើញការបង្ហាញការដុតភ្លើងរយៈពេល 5 នាទី។
ពិធីបុណ្យ Omizutori នេះចាប់ផ្ដើមនៅពាក់កណ្តាលអាធ្រាត្រវេលាម៉ោង 1:30 ដល់ 2:30 ព្រឹក។
យោងទៅតាមរឿងព្រេង អណ្ដូងទឹកមួយគឺជាអំណោយពីព្រះ ស្ថាបនិកប្រាសាទនេះបានអញ្ជើញព្រះ 13,700 អង្គទៅកាន់ពិធីមួយ។ ព្រះមួយអង្គដែលមានឈ្មោះថាអូនីយូ – ម្យូជីន បានយឺតយ៉ាវសម្រាប់ពិធីបុណ្យនេះ។ ដើម្បីសងនូវភាពយឺតយ៉ាវវិញគាត់បានជីកដីដាក់ទឹកនៅពីមុខប្រាសាទក្នុងរយះពេលអស់មួយឆ្នាំ។
ទឹកអណ្តូងនេះត្រូវបានគេនិយាយ ថាមានអំណាចអាចជួយអោយជាសះស្បើយ និងសំអាតមនុស្សចេញពីអំពើបាបរបស់ពួកគេ។
ទឹកនេះត្រូវបានប្រើប្រាស់នៅលើពិធីអាថ៌កំបាំងនៅសាល Nigatsudo ។ ពិធីនេះត្រូវបានបិទជាសាធារណៈហើយបញ្ចប់នៅម៉ោង 3:30 នាទីព្រឹក។ ពួកសង្ឃប្រើចន្លុះនៅក្នុងសាលសម្រាប់ពិធីនោះ ហើយសំឡេងនៃស្នែង និងកណ្តឹងត្រូវបានបន្លឺឡើង។
ថ្ងៃទី 13 ខែមីនា
ការដុតភ្លើងឆេះនៅថ្ងៃទី 13 ខែមីនាដែលមានលក្ខណៈដូចគ្នានឹងពិធីបុណ្យចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 11 ខែមីនាដែរ។
ថ្ងៃទី 14 ខែមីនា
ការបង្ហាញភ្លើងគឺខ្លីជាងប៉ុន្តែអស្ចារ្យជាងមុននៅថ្ងៃទី 14 ។ វាមានរយៈពេលប្រហែល 5 នាទីប៉ុណ្ណោះ។
ចុងបញ្ចប់នៃពិធីនេះត្រូវបានកំណត់ពេលវេលាស្របពេលជាមួយនឹងការចាប់ផ្តើមនៃរដូវ Hanami (រដូវផ្ការី)។ ជារឿយៗផ្កាសាគូរ៉ាកំពុងតែចាប់ផ្តើមរីកដុះដាលនៅជុំវិញទីក្រុងណារ៉ាក។
រូបភាព: https://orange.japan-talk.com/images/jt/header/todaiji-nara-map-3734-15.jpg
អត្ថបទ៖ japan-talk
ប្រែសម្រួល៖ Puthea