របាំងមុខប្លែកៗនៅប្រទេសជប៉ុន

វាមិនមែនជាអាថ៌កំបាំងទេ ដែលប្រទេសជប៉ុនចូលចិត្តរបាំងមុខ។ នៅតាមតំបន់ជនបទខ្លះមានមនុស្សពាក់របាំងមុខ ដោយសារគេមានសញ្ញាប្រតិកម្មអាឡែរហ្សី ឬជំងឺផ្តាសាយ។ ប៉ុន្ដែមនុស្សខ្លះរីករាយនឹងភាពឯកជនដែលពាក់របាំងមុខ ដោយមិនចង់បង្ហាញមុខអោយអ្នកណាម្នាក់ឃើញនោះឡើយ។

ក្រៅពីរបាំងមុខប្រពៃណី អ្នកអាចមកស្គាល់របាំងមុខប្លែកៗមួយចំនួន ហើយរបាំងមុខទាំងនេះនឹងប្រាប់អ្នកអំពីរឿងអ្វីមួយ។

រូបភាព:https://orange.japan-talk.com/images/jt/header/mobile-ad-4391-181.jpg

១. របាំងមុខ Samurai

ក្រុមសាមូរ៉ៃបានពាក់របាំងមុខនេះចូលទៅក្នុងសមរភូមិដែលគេស្គាល់ថា Mempo ។ ទាំងនេះត្រូវបានគេរចនាឡើងដើម្បីការពារមុខ ដែលអាចនឹងបង្ករឡើងពីសត្រូវ។ វាត្រូវបានបង្កើតដោយសិប្បករពិសេសដើម្បីបំពេញតាមបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់សាមូរ៉ៃនីមួយៗ។

រូបភាព:https://orange.japan-talk.com/images/jt/thumbnails/Samurai-1860s-567.jpg

២. របាំងមុខ Kendo

Kendoគឺជាសិល្បៈក្បាច់គុនរបស់ជប៉ុនមួយដែលជាប់ទាក់ទងនឹងការប្រយុទ្ធក្បាច់ដាវ ជាមួយដាវឫស្សី និងគ្រឿងការពារផ្សេងៗ។ របាំងមុខនៃគ្រឿងសឹកនេះត្រូវបានគេស្គាល់ថាជារបស់បុរស ហើយត្រូវបានភ្ជាប់ទៅនឹងបំពង់ក និងស្មាផងដែរ។

រូបភាព:https://orange.japan-talk.com/images/jt/header/kendo-girls-4391-142.jpg

៣. របាំងមុខតុក្ដតា

យើងអាចរកទិញបាននៅទូទាំងប្រទេស វាមានតម្លៃថោកដែលមានរូបរាងជាតួអង្គអ្នកក្លាយហាន មនុស្សអឆ្ឆរិយ៍ មុខបិសាចក្នុងថ្លក់កំប្លែងៗដ៏មានប្រជាប្រិយភាពក្នុងរឿងនិទាន។

រូបភាព:https://orange.japan-talk.com/images/jt/header/Japanese-Mask-4391-428.jpg

៤. Hyottoko

Hyottoko ជារឿងទេវកថា​ ដែលត្រូវបានតំណាងដោយមានរបាំងមួយ។ រឿងរ៉ាវដែលបានភ្ជាប់ទៅនឹង Hyottoko នៅក្នុងព្រេងនិទានមួយ(គាត់គឺជាក្មេងប្រុសម្នាក់មានមុខគួរឱ្យអស់សំណើច)។ Hyottoko ដើរតួក្នុងរបាំប្រពៃណី ជាប្រភេទតួសម្ដែងមួយដែលមានលក្ខណៈល្ងីល្ងើ។

រូបភាព: https://orange.japan-talk.com/images/jt/header/Japanese-Mask-4391-3593.jpg

៥. របាំងOkame

Okame គឺស្ដ្រីមានលក្ខណៈដូចជា Hyottoko ។ អ្នកទាំងពីរមានមុខគួរឱ្យអស់សំណើច និងជាញឹកញាប់ត្រូវបានគេមើលឃើញរួមគ្នាជាគូ។ Okame ជាទូទៅត្រូវបានគេចាត់ទុកជាព្រះនាងដែលមានចិត្ដទូលាយផ្ដល់សំណាងដូចនឹង Hyottoko ដែរ។

វាជារឿងធម្មតាក្នុងការបង្ហាញរបាំង Okame និង Hyottoko ក្នុងកម្មវិធីបុណ្យទានធំៗ។

រូបភាព:https://orange.japan-talk.com/images/jt/midthumb/Japanese-Mask-4391-3152.jpg

៦. របាំងមុខ Oni

Oni ជាអារក្ស ឬសត្វចម្លែកនៅជប៉ុន។ ពួកគេគឺអារក្សដែលព្យាយាមបន្លាចមនុស្សដែលមករស់នៅឆ្ងាយពីភូមិស្រុក។របាំង Oni បានចាប់ផ្ដើមជាត្លុកគួរឱ្យភ័យខ្លាច។ ពិធីបុណ្យនេះជាញឹកញាប់ប្រារព្ធឡើងដោយប្រជាជនជប៉ុនដែលរស់នៅជនបទ ។

រូបភាព:https://orange.japan-talk.com/images/jt/header/j-4391-16.jpg

៧. របាំងមុខHannya

Hannya គឺជាអារក្សស្រីហើយមានលក្ខណៈដូចជា Oni ដែរ។

រូបភាព:https://orange.japan-talk.com/images/jt/midthumb/Japanese-Mask-4391-4358.jpg

៨. របាំងមុខ Noh

របាំងមុខ Noh នេះត្រូវបានប្រើសំដែងក្នុងរបាំងប្រពៃណី ដោយប្រើសម្រាប់តួអង្គស្រី ហើយមើលទៅគួរអោយខ្លាច។

រូបភាព:https://orange.japan-talk.com/images/jt/header/kitsune-masks-4391-11.jpg

៩. របាំងមុខ Kitsune

នៅក្នុងទេវកថាដទៃទៀត ព្រះអាចបង្ហាញខ្លួនជាសត្វកញ្ជ្រោង។ ក្នុងរឿងផ្សេងទៀតកញ្ជ្រោងអាចលេចឡើងជាស្ត្រីស្រស់ស្អាតដើម្បីបញ្ឆោតចិត្ដមនុស្ស ។ របាំងមុខកញ្ជ្រោងដើរតួក្នុងពិធីបុណ្យផ្សេងៗដែលប្រារព្ធពីរឿងព្រេងនិទានចាស់ៗកន្លងមក។

រូបភាព: https://orange.japan-talk.com/images/jt/header/kitsune-masks-4391-11.jpg

 

អត្ថបទ៖ japan-talk

មើលបន្ថែម: