តើ​អ្នក​អាច​បែង​ចែក​ស្បែក​ជើង​ប្រពៃ​ណី​បែប​ជប៉ុនទាំងបួននេះដែរទេ?

សព្វថ្ងៃនេះយើងមានស្បែកជើងគ្រប់ប្រភេទសម្រាប់ជ្រើសរើស ស្បែកជើងកីឡា ស្បែក​ជើង​ប៉ូ ស្បែក​ជើង sandal សម្រាប់​បុរស។ ចំ​ណែកស្បែក​ជើង​របស់​នារីកាន់តែសម្បូរបែបជាង​នេះ ឧទាហរណ៍ស្បែកជើងតុក្កតា (doll shoes) ស្បែក​ជើង​កែង (high heels) និង​ស្បែក​ជើង​កវែង (boots)។

ប៉ុន្តែជនជាតិជប៉ុនពី​មុន​និយម​ពាក់​ស្បែក​ជើង​ស៊កដោយមិនគិតពីលក្ខខណ្ឌអាកាសធាតុភ្លៀង ក្តៅ ឬធ្លាក់​ព្រិល​។ ហេតុ​តែ​ពួក​គេ​ពាក់​ស្បែក​ជើង​ស៊កពី​ព្រោះ​ផ្ទះ​របស់​ជនជាតិ​ជប៉ុន​តម្រូវ​ឲ្យ​ដើរ​ជើង​ទទេ ក្រៅ​ពី​នេះ ស្បែក​ជើង​ស៊ក​ងាយ​ស្រួល​ពាក់ Kimono។ ប្រាកដណាស់ ធ្វើ​យ៉ាង​ណា​អ្នក​អាច​ចង​ខ្សែ​ស្បែក​ជើង ពេល​ដែល​កំ​ពុង​ស្លៀក​លើ​ខ្លួន​ច្រើន​ជាន់​បែបនេះ។

ប៉ុន្តែ​ស្បែក​ជើង​ស៊ក​ប្រពៃ​ណីរបស់​​ជប៉ុនក៏​ត្រូវ​បាន​បែង​ចែក​ជា ៤ ​ប្រភេទ តើ​អ្នក​អាច​បែង​ចែក​​ដែរ​ទេ?

១. Geta

រូបភាព https://allabout-japan.com/en/article/3830/

Geta គឺជា​ស្បែក​ជើង​ធ្វើអំពីឈើ ដែល​មាន​បាត​ស្បែក​ជើង​រាង​ខ្ពស់បន្តិច។ នេះ​ជា​ស្បែក​ជើង​ដែល​ងាយ​ស្រួល​ដើរ ជាពិសេស​វាអាច​ជួយ​ឲ្យ​​សម្លៀក​បំ​ពាក់​ Kimono មិន​អូស​នៅ​លើ​ដីក្នុង​រដូវវស្សា ឬ​រដូវ​ព្រិល​ធ្លាក់។

២. Zori

រូបភាព http://www.kyojapan.com

Zori គឺជា​ប្រភេទ​ស្បែក​ជើង sandal ដំបូង​បង្អស់ អាច​ធ្វើ​អំពី​ឈើ ស្បែក សូត្រ ឬសម្ភារៈផ្សេងទៀត។ រូបរាង​របស់ Zori ដូច​ទៅ​នឹង​ប្រភេទ​ស្បែក​ជើងស៊កមកពី​ប្រទេសភាគ​ខាង​លិច (ប្រភេទ​ស្បែក​ជើង​ដែល​ពាក់​នៅ​ផ្ទះ)​។ ប៉ុន្តែ Zori នៅ​ជប៉ុន​បែរ​ជា​សាក​សម​ក្នុង​ពិធី​មង្គល​ការ​។

៣. Okobo

រូបភាព https://alchetron.com/Okobo

Okobo គឺជា​ប្រភេទ​ស្បែក​ជើង sandal សាមញ្ញធ្វើពី​ឈើ​មួយ​ប្រភេទ។ Geisha តែងតែពាក់ស្បែកជើង Okobo នេះ។ ហាត់​ដើរ Okobo ក៏ជាផ្នែកមួយនៃកម្មវិធីបណ្តុះបណ្តាល សម្រាប់ស្រី​បម្រើ​ថ្នាក់​ខ្ពស់របស់​ជប៉ុន​ផង​ដែរ។

៤. Jikatabi

រូបភាព https://www.japantrendshop.com

Jikatabi ជា​ស្បែក​ជើង​ក​វែង​ជាមួយនឹង​ម្រាម​ជើង​ធំ។ ស្បែក​ជើង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ពី​ក្រណាត់ និង​បាត​ស្បែក​ជើង​ធ្វើ​ពី​កៅ​ស៊ូ។ Jikatabi ​ពេញ​និយម​សម្រាប់​កម្ម​ករសំ​ណង់ កសិករ​ ឬ​អ្នក​ធ្វើ​ចំ​ការ។

កាល​ពី​មុន​ នេះ​ជា​ប្រភេទ​ស្បែក​ជើង​ដែល​ Samurai និង​កម្មករ​ជប៉ុននិយម​ពាក់។ សម្រាប់មនុស្ស​នៅ​ភាគ​ខាង​លិច Jikatabi ត្រូវ​បាន​គេ​ចាត់ទុកជា “ស្បែក​ជើង​របស់ Ninja” ប៉ុន្តែ​តាម​ការ​ពិត​ Ninja មិន​សូវ​ពាក់​ស្បែក​ជើង​ប្រភេទ​​នេះ​ទេ។

ប្រភព​បន្ថែម japan-talk 

M.E.O

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: