នៅទីសក្ការបូជា Yamanashi មានការផ្តល់ជូននូវស្រាសំណាងល្អដ៏ពេញនិយម
ទីសក្ការបូជាផ្សេងៗជាធម្មតាមានលក់របស់ដ៏មានភាពទាក់ទាញហើយសំណាងល្អដល់ភ្ញៀវទេសចរ។ តែអ្នកដែលមកពីខេត្ត Yamanashi នឹងទទួលបាននូវស្រាដែលពេញនិយម ហើយគេជឿជាក់ថាជាស្រាដែលមានសំណាងដោយជួយសុខភាព និងចៀសឆ្ងាយជំងឺផ្សេងៗ ។
ស្រានេះភ្ជាប់មកជាមួយនូវដបសំណាងល្អពីរ គឺមានក្នុងដបប្រវែង 3.5 សង់ទីម៉ែត្រជាមួយខ្សែពណ៌ក្រហម និងពណ៌ស ហើយមានតម្លៃ 700 យ៉េន (6.33ដុល្លា)។
ស្រានេះបានមកពី 40 កន្លែងក្នុងតំបន់ដែលផ្តល់ជូននូវផលិតផលរបស់ពួកគេ ទៅទីសក្ការបូជាស្របតាមវិធីបុណ្យមួយនៅខែមីនាដើម្បីអធិដ្ឋានសម្រាប់ការប្រមូលផលទំពាំងបាយជូរដ៏ល្អ។ ទីសក្ការបូជាបានចែកចាយស្រានេះជូនទៅជនបរទេសដើម្បីបញ្ជាក់ពីផលិតផល។ ស្រាត្រូវបានគេវាយតម្លៃខ្ពស់ចំពោះលក្ខណៈសម្បត្តិឱសថរបស់វានៅក្នុងតំបន់។
ជាទូទៅស្រាត្រូវបានគេយកទៅធ្វើជាដង្វាយថ្វាយដល់ព្រះ ប៉ុន្តែការប្រើប្រាស់ស្រាក្នុងតំបន់គឺជាប្រវត្តិសាស្ត្រមួយក្នុងចំណោមប្រវត្តិសាស្ត្រនៃតំបន់Yamanashi។ ការធ្វើស្រានេះបានចាប់ផ្ដើមនៅក្នុងសតវត្សទី 19 ដោយជប៉ុនមានការប្រមូលផលផ្លែទំពាំងបាយជូរចាប់តាំងពីសតវត្សទី8 មកម្ល៉េះ។
តំបន់ផលិតស្រារបស់ Yamanashi ត្រូវបានទទួលស្គាល់ដោយទីភ្នាក់ងារកិច្ចការវប្បធម៌កាលពីខែឧសភាថាជាតំបន់បេតិកភណ្ឌវប្បធម៌សម្រាប់ភ្ញៀវទេសចរណ៍ចូលរួម ដែលមានទាំងចំការទំពាំងបាយជូរផងដែរ។
រូបភាព: http://en.fuefuki-kanko.jp/en_db_img/special_img/column/en/93/column.jpg
https://ezgo.coa.gov.tw/Uploads/projects/fruit-tour/images/season_pages/grape-01.jpg
ទីសក្ការបូជា ជាផ្នែកមួយនៃបេតិកភ័ណ្ឌវប្បធម៌ ដែលមានប្រវត្តិជាង 1000 ឆ្នាំមកហើយ ដែលត្រូវបានកសាងដំបូងមានកម្ពស់ទាបជាភ្នំ Fuji ។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយវាបានផ្លាស់ប្តូរចេញពីគោលបំណងដើមរបស់ខ្លួន ហើយឥឡូវនេះត្រូវបានឧទ្ទិសដល់ការការពារតំបន់ជុំវិញនោះរួមទាំងវិស័យកសិកម្ម។
រូបភាព: https://shop.r10s.jp/tobaisa/cabinet/img59338278.jpg
ទីសក្ការបូជានេះមានទំនាក់ទំនងយូរមកហើយជាមួយស្រា។ លោក Masahiro Furuya ដែលជាអ្នករស់នៅទីសក្ការៈបូជាវ័យ 61 ឆ្នាំរូបនេះបាននិយាយថា(យើងចង់ឆ្លៀតយកឱកាសនៃការក្លាយជាតំបន់បេតិកភណ្ឌវប្បធម៌ដែលមានការទទួលស្គាល់ដើម្បីលើកកម្ពស់ប្រវត្តិសាស្រ្តនិងវប្បធម៌ក្នុងតំបន់)។
ប្រភព៖ japantimes
ប្រែសម្រួល៖ Puthea