O-souji ព្រឹត្តិការណ៍ពិសេសរបស់ប្រជាជនជប៉ុនមុនពេលឆ្នាំថ្មី
ចុងឆ្នាំគឺជាពេលវេលាមមាញឹកខ្លាំង មានការរៀបចំសម្រាប់បុណ្យណូអែល ថែមទាំងរៀបចំសម្រាប់ឆ្នាំថ្មី។ សម្រាប់ប្រជាជនជប៉ុន នេះជាពេលវេលា “មមាញឹក” ក្នុងកម្មវិធីដែលហាក់ដូចជាគ្មានទីបញ្ចប់។
មុនពេលដាច់ឆ្នាំ នៅប្រទេសជប៉ុនមានទំនៀមទំលាប់ដ៏ល្អមួយត្រូវធ្វើហៅថា “O-souji” (ការសម្អាត)។ ការសម្អាតនេះធ្វើឡើងទាំងនៅកន្លែងធ្វើការ និងនៅផ្ទះ។
រូបភាព https://notesofnomads.com/
O-souji មានតាំងពីពេលណា?
ក៏ដូចទៅនឹងបណ្តាប្រទេសភាគខាងលិចដែរ ការសម្អាតតែងធ្វើឡើងនៅដើមឆ្នាំថ្មី។ ពាក្យ O-souji មានដោយសារ (souji: រៀបចំ) និង (O-ធំ) ហេតុនេះ O-souji អាចត្រូវបានបកថាការបោសសម្អាតនៅចុងឆ្នាំ។
ក្នុងសម័យ Edo ផ្ទះភាគច្រើននៅក្នុងប្រទេសជប៉ុនប្រើឧបករណ៍កំដៅ និងចង្រ្កានភ្លើង ដូច្នេះផ្ទះនឹងពេញទៅដោយផេះ និងធូលីក្នុងរយៈពេលយូរ។ ហេតុនេះចុងឆ្នាំគឺជាពេលវេលាសក្តិសមសម្រាប់បោសសម្អាតធូលី។ ប្រាសាទ Edo ចាប់ផ្តើមរៀបចំក្នុងខែធ្នូ ហើយមនុស្សគ្រប់គ្នាជឿថា ការបោសសម្អាតក្នុងខែធ្នូ មិនត្រឹមតែជាការសម្អាត ប៉ុន្តែជាពិធីបុណ្យជម្រះដើម្បីរៀបចំទទួលទេវតាឆ្នាំថ្មី Toshigami-sama។
រូបភាព http://shirokanevnfs.info/
O-souji តំណាងអោយស្មារតីថ្មី និងការចាប់ផ្តើមថ្មី។ ផ្នែកដែលសំខាន់បំផុតនៃ O-souji ត្រូវបានហៅថា Susuharai (សម្អាតធូលី) ជាសកម្មភាពសម្អាតធូលីនៅផ្ទះ និងកន្លែងធ្វើការ។ ក្នុងពេលធ្វើ Susuharai ពួកគេក៏អរគុណដល់ពរជ័យនៃឆ្នាំមុន និងសុំសម្អាតសម្រាប់ឆ្នាំថ្មី។
រៀបចំ O-souji របៀបណា?
Daiso និងហាងទំនិញ ១០០យេន ជាកន្លែងដ៏ល្អសម្រាប់ទិញទំនិញសំខាន់ៗដើម្បីសម្អាតចុងឆ្នាំ។ ផលិតផលនៅទីនេះមិនត្រឹមតែថោក ហើយគុណភាពក៏ល្អ។
រូបភាព https://lamsach5s.com/
ផលិតផលមួយដែលត្រូវបានវាយតម្លៃខ្ពស់គឺ៖
១. ទឹកលាងសម្អាត Baking Soda (Juso Kurina)
ប្រើសម្រាប់លាងសម្អាតប្រេង និងស្នាមផ្សេងៗ។
២. Melamine Sponge (Meramin Suponji)
អេបង់នេះមានភាពងាយស្រួល និងសម្អាតស្នាមប្រឡាក់ល្អបំផុត ថែមទាំងមានតម្លៃថោក។
៣. ឧបករណ៍សម្អាតផ្ទះ (Handi Moppu)
ឧបករណ៍ជូតសម្អាតផ្ទះ (ដូចទៅនឹងដៃ) ហើយអាចប្រើសម្រាប់សម្អាតធូលីលើទូរទស្សន៍ និងកុំព្យូទ័រ។
អ្នកក៏អាចដាក់ទឹកដើម្បីជូតសម្អាតផ្ទះ។
៤. ច្រាសដុសសម្អាត សាប៊ូ (Senzai Brashi)
អ្នកអាចទិញច្រាសនេះនៅហាង Can Do នៅជប៉ុន។
នេះជាឧបករណ៍ទូទៅដែលប្រើសម្រាប់បោសសម្អាតដែលអ្នកអាចងាយស្រួលទិញនៅហាង ១០០យេន។
ពេលវេលាសម្អាត?
ពីមុន ទំនៀមទំលាប់ O-souji វាចាប់ផ្តើមនៅសប្តាហ៍ទី ២ នៃខែធ្នូ ជាធម្មតានៅថ្ងៃទី ១៣។ ប៉ុន្តែថ្មីៗនេះទំនៀមទំលាប់បានចាប់ផ្តើមយឺត ឬអាចនៅក្នុងថ្ងៃចុងក្រោយនៃខែធ្នូ (o-misoka ថ្ងៃទី ៣១ ខែធ្នូ)។ ភាគច្រើននៅក្រុមហ៊ុន សាលារៀន ឬកន្លែងធ្វើការ O-souji ត្រូវបានធ្វើមុនថ្ងៃសម្រាកណូអែល ក្នុងថ្ងៃទី ២៣ ឬ ២៤ ខែធ្នូ។
រូបភាព http://jpninfo.com
ស្តាប់ទៅហាក់ដូចជាងាយស្រួល ប៉ុន្តែពេលបោសសម្អាត រួមទាំងផ្នែកដែលមិនសូវមានការចាប់អារម្មណ៍ដូចជា កង្ហារបក់ខ្សល់ចេញ បង្អួច ធ្នើខ្ពស់ អំពូលភ្លើង និងកន្លែងដែលដាក់ឥវ៉ាន់សុទ្ធតែត្រូវសម្អាត ហេតុនេះពិតជាអស់កំលាំង និងចំណាយពេលច្រើនដូច្នេះគួរតែរកមនុស្សច្រើនដើម្បីជួយ។
នៅពេលដែលកន្លែងរស់នៅ និងទីកន្លែងធ្វើការរបស់អ្នកស្អាត ហើយមានសណ្តាប់ធ្នាប់ អ្នកនឹងមានអារម្មណ៍កាន់តែប្រសើរ ហើយត្រៀមខ្លួនរួចរាល់ដើម្បីស្វាគមន៍ឆ្នាំថ្មីជាមួយនឹងគំនិតវិជ្ជមាន។
ប្រភព http://jpninfo.com/36791
Neko