១០ កន្លែងល្អបំុផតនៅប្រទេសជប៉ុន សម្រាប់អ្នកចង់ទិញទំនិញ
ឥឡូវនេះយើងនឹងមិនមានបញ្ហាប្រឈមច្រើនចំពោះការស្វែងរកកន្លែងលក់ទំនិញនៅក្នុងប្រទេសជប៉ុននោះឡើយ។ ប្រទេសជប៉ុនមានផ្សាររាប់ពាន់កន្លែងក្នុងការលក់ទំនិញ តែមានផ្សាមួយចំនួនដែលយើងអាចនិយាយបានថារបស់ដែលយើងចង់បានគឺមិនមាននោះឡើយ។ ជាក់ស្តែងគ្រប់កន្លែងតែងតែមានភាពមមាញឹកនៅក្នុងប្រទេសនេះ ដោយការហ៊ុំព័ទ្ធដោយហាងលក់ទំនិញច្រើនប្រភេទ។ដូច្នេះយើងនឹងនាំអ្នកមកស្គាល់នូវហាងដែលគួរឱ្យចាប់អារម្មណ៍មួយចំនួនដែលផ្តល់នូវកាលក់ដ៏ពិសេសលាយជាមួយនឹងបរិយាកាសដ៏គួរឱ្យចាប់អារម្មណ៍ ១០ កន្លែងក្នុងចំណោមផ្សារល្បីៗ ១៩ កន្លែងផ្សេងៗគ្នា។
១.Shinjuku ,Tokyo
Shinjuku គឺជាតំបន់ដែលមមាញឹកជាងគេនៅក្នុងប្រទេសជប៉ុនដោយមានអ្នកដំណើរ ៣,៦៤ លាននាក់ប្រើប្រាស់ស្ថានីយរថភ្លើងជារៀងរាល់ថ្ងៃ។ តំបន់នេះគឺជាតំបន់ផ្សារទំនើបដ៏ធំបំផុតនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីតំបន់ Ginza មានហាងលក់ទំនិញ និងផ្សារធំ ៗ។ Shinjuku ក៏មានហាងធំៗជាច្រើនរួមទាំងហាងអេឡិចត្រូនិចដែលផ្តល់ជូននូវតម្លៃក្នុងការប្រកួតប្រជែងខ្ពស់។
រូបភាព:https://orange.japan-talk.com/images/jt/header/east-shinjuku-christmas-lights-597-146.jpg
២. តំបន់ហ្គីនសា (Ginza, Tokyo)
តំបន់ហ្គីនសា គឺជាតំបន់ដើរផ្សារទំនើបមួយដែលជាបណ្តុំរបស់ហាងសំខាន់ៗជាច្រើន។ តំបន់នេះក៏មានផ្សារទំនើប និងគ្រឿងប្រណិតជាច្រើនផងដែរ។ នៅទសវត្សរ៍ឆ្នាំ ១៩៨០ ដីនៅហ្គីនសា គឺមានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ មិនយូរប៉ុន្មានតម្លៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែវានៅតែជាតំបន់ថ្លៃបំផុតនៅតូក្យូ។ Ginza គឺជាកន្លែងដ៏ពេញនិយមមួយសម្រាប់ការដើរទិញឥវ៉ាន់ ហើយតំបន់នេះមានស្ថាបត្យកម្មគួរឱ្យចាប់អារម្មណ៍។ ផ្លូវធំរបស់ Ginza ត្រូវបានបិទចរាចរណ៍នៅចុងសប្តាហ៍ក្នុងព្រឹត្តិការណ៍មួយដែលគេស្គាល់ថាជាឋានសួគ៌របស់អ្នកថ្មើរជើង (ផ្លូវសំរាប់អ្នកដំណើរ)។
រូបភាព:https://orange.japan-talk.com/images/jt/header/shopper-721-1930.jpg
៣. យូមិដា (Umeda, Osaka)
គឺជាតំបន់នៅជុំវិញបរិវេណទីក្រុងអូសាកាដ៏ធំមហិមា និងនៅជិតឧទ្យានអ៊ូដា។ វាជាមានហាងលក់ទំនិញធំៗ ៤ និងផ្សារទំនើបដែលមានភាពមមាញឹក។ តំបន់នេះស្ថិតក្នុងចំណោមផ្សារធំបំផុតនៅប្រទេសជប៉ុន។
រូបភាព:https://orange.japan-talk.com/images/jt/header/Osaka-Station-City-3826-284.jpg
៤. តំបន់ផ្សាMinato Mirai (Yokohama)
គឺជាតំបន់កំពង់ផែនាពេលអនាគតរបស់យូកូហ្សា។ វាជាកន្លែងលក់ទំនិញធំ ៗ ជាច្រើនរួមទាំងរង្គសាល កាស៊ីណូ តំបន់ប្រវត្ដិសាស្ដ្រ និង World Porters ។ តំបន់នេះត្រូវបានគេស្គាល់ផងដែរ ដោយការរចនាបទទៅតាមលោកខាងលិចដោយត្រូវសាងសងដោយឥដ្ឋចំណាស់ដែលត្រូវបានបម្លែងទៅជាហាងលក់ទំនិញនិងកន្លែងបរិភោគអាហារ។
រូបភាព:https://orange.japan-talk.com/images/jt/header/storm-brewing-red-brick-warehouses-yokohama-1137.jpg
៥. ហាកាតា (Hakata, Fukuoka)
Hakata គឺជាតំបន់ទីប្រជុំជន Fukuoka ដែលមានទំនិញជាច្រើនរួមទាំងបរិវេណដ៏ធំមួយដែលហៅថា Canal City ដែលស្ថិតនៅក្នុងចំណោមផ្សារធំ ៗ នៅលើពិភពលោក។ រីឯអគារ JR Hakata City ក៏មានទំហំធំផងដែរ។
រូបភាព:https://orange.japan-talk.com/images/jt/header/Canal-City-Hakata-3789-814.jpg
៦. Shibuya, Tokyo)
Shibuya គឺជាតំបន់ផ្សារទំនើបដែលជាទិសទៅយុវវ័យ ហើយជាទូទៅទាក់ទាញមនុស្សវ័យជំទង់អាយុប្រហែល ២០ ឆ្នាំឡើងទៅ។ នៅប៉ុន្មានឆ្នាំថ្មីៗនេះហាងលក់ទំនិញ និងហាងជាច្រើនត្រូវបានបង្កើតឡើង ហើយតំបន់នេះកំពុងតែទាក់ទាញការដើរផ្សារជាលក្ខណៈក្រុមគ្រួសារ និងស្ត្រីជាច្រើនក្នុងវ័យ ៣០ ឆ្នាំដោយការលក់ជាម៉ូដសំលៀកបំពាក់ គ្រឿងតុបតែង គ្រឿងអេឡិចត្រូនិចផ្សេងជាច្រើន។
រូបភាព: https://orange.japan-talk.com/images/jt/header/sales-in-japan-883.jpg
៧. Takeshita Street, Tokyo
ជាហាងលក់ទំនិញតាមចិញ្ចើមថ្នល់ ដោយមានភាពទាក់ទាញពីយុវជនដែលត្រូវបានគេស្គាល់ថាតំបន់ដែលមានរបស់ធូរថ្លៃ ទាំងភោជនីយដ្ឋាន ហាងលក់គ្រឿងអលង្ការតម្លៃត្រឹម ១០០យ៉េនស្មើរនឹង (3600រៀល ឬ 0.90US) និងហាងកែច្នៃមួយចំនួនផងដែរ។
រូបភាព: https://orange.japan-talk.com/images/jt/header/takeshita-383-136.jpg
៨. ស្ថានីយ Yokohama (Yokohama)
តំបន់នៅជុំវិញស្ថានីយ៍យ៉ូកូហាម៉ាមានកន្លែងលក់ទំនិញ និងហាងអេឡិចត្រូនិក។ តំបន់នេះមានហាងធំៗចំនួនបួនដូចជា Sogo, Lumine, Marui និង Takashimaya ។
រូបភាព: https://orange.japan-talk.com/images/jt/header/yokohama-station-2851-275.jpg
៩. Harborland (Kobe)
គឺជាតំបន់ដ៏ស្រស់ស្អាតនៅលើមាត់ទន្លេនៃ Kobe ដែលមានផ្សារទំនើបពីរកន្លែងដែលស្ថិតនៅសួនឧទ្យាន និងកន្លែងប្រវត្តិសាស្ត្រជាច្រើន។
រូបភាព: https://orange.japan-talk.com/images/jt/header/kobe-harborland-3788-105.jpg
១០. Akihabara (Tokyo)
នៅក្នុងសង្គ្រាមលោកលើកទីពីរ អាគីហាបារ៉ា បានក្លាយជាទីផ្សារងងឹតលើកដំបូង។ ក្រោយមកតំបន់នេះបានកើនឡើងដោយសេដ្ឋកិច្ចរបស់ជប៉ុនដើម្បីក្លាយទៅជាតំបន់អេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោកនៅទសវត្សរ៍ឆ្នាំ 1១៩៨០ ។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងប៉ុន្មានទសវត្សថ្មីៗនេះ អាគីហាបារ៉ាបានប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំងពីហាងអេឡិចត្រូនិចនៅក្នុងសង្កាត់ធំ ៗ ដូចជា ស៊ីនជូគុនិងស៊ីប៊ីយ៉ា។ វាជាកន្លែងល្អសម្រាប់ទិញគ្រឿងអេឡិចត្រូនិចដែលជាវត្ថុអនុស្សាវរីយ៍ ដូចជាផ្នែកមនុស្សយន្ត និងផលិតផលដែលទាក់ទងនឹងអក្សរសាស្ត្រដូចជាតុក្កតាជាដើម។
រូបភាព: https://orange.japan-talk.com/images/jt/header/akihabara-otaku-wonderland-764.jpg
ប្រភព៖ Japan-Talk