តើមានរឿង​អ្វី​កើត​ឡើង​ពេល​ដែល​ជន​ជាតិ​ជប៉ុន​ឈរតម្រង់​ជួរ?

ចំ​នុចមួយ​ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​របស់ជនជាតិ​ជប៉ុន​គឺ​តែង​តែ​តម្រង់​ជួរ ពេល​បើក​បរ ថែមទាំងពេលនៅលើ​ឡាន​ក្រុង​។ រូបភាព​​មនុស្ស​​តម្រង់​ជួរកុះ​ករ​ប៉ុន្តែ​នៅ​តែ​ស្ងៀម​ស្ងាត់ និងសណ្ដាប់ធ្នាប់បានបណ្តាលអោយ​បណ្តាប្រទេសផ្សេងទៀតជាច្រើនសរសើរការអត់ធ្មត់របស់ជនជាតិជប៉ុន។ ប៉ុន្តែចំពោះជនជាតិជប៉ុនម្នាក់ៗ នេះ​ជារឿង​ធម្មតា។

រូបភាព http://kajiki-h.seesaa.net

តើអ្នកធ្លាប់ឆ្ងល់ពីរបៀបដែលពួកគេត្រូវបានអប់រំដើម្បីអាចតម្រង់ជួរយ៉ាងនេះ?

ចាប់តាំងពី​ពេលរៀនសាលាបឋមសិក្សា ប្អូនៗត្រូវបានគេហ្វឹកហាត់ក្នុង​ពេល​តម្រង់​ជួរ។ ពេល​ខ្ញុំអាយុ​ ៥​ឆ្នាំ គ្រាន់តែម្តងក្នុងមួយសប្តាហ៍ សិស្សទាំងអស់ត្រូវចូលរួមកម្មវិធីតម្រង់​ជួរពេល​ព្រឹក។ តាំង​ពី​ពេល​នោះពួក​យើង​បាន​អនុវត្ត និង​ចង​ចាំ​វិធី​សាស្រ្តតម្រង់​ជួរ។

ក្នុង​រូបភាព​ខាង​លើ​ សិស្សអាចរក្សាចម្ងាយរបស់ពួកគេស្មើៗ​គ្នា​ជាលទ្ធផលនៃការបណ្តុះបណ្តាល និងការហ្វឹកហាត់ដោយខ្លួនឯងក្នុង​រយៈពេលយូរ។

ចាប់ផ្តើមពីរឿងតូចតាចដូចនេះ

រូបភាព http://www.kamezaki-e.ed.jp

ប្អូនៗកំពុង​តែតម្រឹមជួរជាមួយអ្នក​នៅមុខ។ សិស្ស​ឈរ​មុខគេ ​នឹងលើកដៃដើម្បីតម្រឹម​អ្នក​ផ្សេងទៀត។ អ្នក​ដែល​នៅ​ខាង​ក្រោយ​ឈរ​យ៉ាង​ណា​អោយ​ឃើញតែ​ផ្នែក​​ខាង​ក្រោយនៃ​អ្នក​ខាង​មុខ​ ទន្ទឹមនឹងនេះគម្លាតចម្ងាយ​ដោយ​ការ​លើក​ដៃ​ប៉ះ​ស្មាអ្នក​នៅខាង​មុខ​។

ពឹង​ទៅ​លើ​ការ​អនុវត្ត​យ៉ាង​ហ្មត់​ចត់​នេះទើប​ជួរ​បាន​ស្មើ និង​ស្អាត។

ពេល​ដែល​ធ្លាប់ អ្នកមិនត្រូវការអ្នកមកជួយតម្រឹមទេ ប៉ុន្តែអ្នកអាចរក្សាចម្ងាយបានត្រឹមត្រូវ ទោះ​បី​ក្នុង​ស្ថាន​ភាព​ណា សូម្បី​តែ​ក្រៅ​សាលា​។ នេះ​ជា​មូល​ហេតុ​មនុស្ស​តម្រង់​ជួរនៅ​ជប៉ុន​ពេល​ណា​ក៏​ត្រង់ ស្មើ និង​ស្អាត។

មនុស្សជាច្រើនគិតថាវិធីបែបនេះគឺស្រដៀងនឹងវិន័យយោធា ប៉ុន្តែនោះក៏ជាផ្នែកវិជ្ជមាននៃការអប់រំរបស់ប្រទេសជប៉ុនផងដែរ។

ជួន​កាល​ពេល​មាន​មនុស្ស​ច្រើន​ មនុស្ស​ម្នាក់​ៗ​ត្រូវ​ឈរ​គៀកគ្នា និង​មាន​ករណី​បែបនេះ។

រូបភាព https://instagrammernews.com

នេះជាវិធីនៃការតម្រឹម​ជួរជាមួយអ្នក​នៅខាងមុខ។ មើល​ទៅ​ពិតជាគួរ​អោយ​ស្រលាញ់​ណាស់​!

រូបភាព​ជន​ជាតិ​ជប៉ុន​តម្រង់​ជួរត្រង់​ភ្លឹង​អាចធ្វើ​អោយ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើលជាមួយ​នឹង​កម្រិត​ម៉ឺង​ម៉ាត់អត់ធ្មត់នៃ​មនុស្ស​ដែល​នៅ​ទី​នេះ ប៉ុន្តែ​តាម​ការ​ពិត​ក្នុង​ពេល​តម្រង់​ជួរ ជនជាតិ​ជប៉ុន​ក៏មានរឿងជាច្រើនដើម្បី​ធ្វើ។ នេះ​ជា​មូល​ហេតុ​ទោះ​បី​ជា​ត្រូវ​រង​ចាំ​ក្នុង​រយៈពេល​យូរ ពួកគេ​មិន​ត្រឹម​តែ​មិន​ខ្លាចថែម​ទាំង​អាច​ឈរ​បាន​យូរ។

នេះ​ជា​ពេល​វេលា​សក្តិ​សម​សម្រាប់​អ្នក​អាន​សៀវ​ភៅ ស្តាប់​ចម្រៀង​ មើល​ទូរស័ព្ទ ថែម​ទាំង សញ្ចឹង​គិត​ពី​ជីវិត។

ហេតុ​នេះ​អ្នក​អាច​យក​តម្រាប់​តាម​វប្បធម៌​តម្រង់​ជួរ​នេះ​បាន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: