៥ ចំណុចនៃការរៀបចំផ្ទះរបស់ជនជាតិជប៉ុនខុសប្លែកពីសាសន៍ដ៏ទៃ

ផ្ទះ​បុរាណ​បែប​ជប៉ុន​អាច​នឹង​មាន​ភាព​ចំលែកសម្រាប់​មមនុស្ស​ប៉ែក​ខាង​លិច​ដោយ​សារ​ការ​រចនា​មាន​ភាព​ងងឹត​របស់​ពួក​គេ។ គ្មាន​ សម្ភារៈ​អ្វី​ដែល​មិន​មាន​ប្រយោជន៏​នៅ​ក្នុង​ផ្ទះ​ឡើយ សម្ភារៈ​នី​មួយៗ មាន​មុខ​ងារ​ខុស​គ្នា​ ហើយ​សម្ភារៈ​ទាំង​អស់​គឺ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង ផ្ទះ​ឡើយ។

ជន​ជាតិ​ជប៉ុន​តែង​តែ​មានវិធី​ក្នុង​​ការ​រចនា​ផ្ទះ​ខុស​ប្លែក​ពី​គេ។ ដោយ​សារមូល​ហេតុ​នេះ​បាន​ធ្វើ​អោយ​ការ​រចនា​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​វប្បធម៌​ដ៏ពិសេស​គ្មាន​ពីរ​សម្រាប់​ផ្ទះរបស់​ពួក​គេ។

១. មាន​ទី​ធ្លា​ធំ​ទូ​លាយ​នៅ​ក្នុង​ផ្ទះ

​ជន​ជាតិ​ជប៉ុន​មិន​ចង់​អោយ​ផ្ទះ​របស់​ពួក​គេ​រញ៉េ​រ​ញ៉ៃដោយ​សារ​សម្ភារៈ​ជា​ច្រើន​ក្នុង​ផ្ទះ​នោះ​ឡើយ​។ អ្វី​ដែល​ប្រ​សើរ​បំ​ផុតគឺ​មិន​ដាក់​ សម្ភារៈ​អ្វី​ទាំង​អស់​ក្នុង​បន្ទប់​គ្រាន់​តែ​ក្រាល​កន្ទេល Tatami ដែលជា​ធម្ម​តា​ត្រូវ​បានធ្វើ​​ពី​ចំ​បើង​ស្ងួត។

កន្ទេល Tatami ក៏​ជា​សម្ភារៈ​មួយ​សម្រាប់​បន្ទប់​បុរាណ​របស់​ជន​ជាតិ​ជប៉ុន ដែលអាច​ក្រាល​បាន​ប្រាំ​មួយ​កម្រាល។ សម្ភារៈ​​ផ្សេង​ទៀត ​ដូច​ជា​តុ​ឈើ ពូក​អង្គុយ ទូ​មាន​ច្រើន​ថត និង​សម្ភារៈ​​មួួយ​ចំនួន​ ទៀត កម្រាលផ្កា​ស្ដើងត្រូវ​បាន​បត់​ទុក​នៅ​ក្នុង​ទូ Oshiire ជា​ប្រ​ភេទ​ទូ​ ដែល​មិន​សូវ​មាន​ភាព​លេច​ធ្លូហើយ​មាន​ព័ណ៌​ដូច​ទៅ​និង​ជញ្ជាំង​។

រូបភាព៖ https://japanobjects.com/features/japanese-house

លទ្ធផល​បាន​អោយ​ឃើញ​ថា​ ទី​ធ្លា​ធំទូ​លាយ ហើយ​គ្មាន​អ្វី​អាច ​ធ្វើអោយបាត់​បង់​ការ​ចាប់​អារម្ម​ណ៏​របស់​អ្នក​ទេ។ ហើយ​ការ​រៀប​ចំ​ បែប​នេះ​ក៏​នាំ​មក​នូវ​សារៈ​ប្រយោជន៍មួយ​ទៀត​គឺធូ​លី​និង​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅក្បែរ​ផ្ទះ ហើយ​អ្នក​អាច​នឹង​ងាយ​ស្រួល​ក្នុង​ការ​បោស​សំអាត​ជាង។

២. បន្ទប់​ក្នុង​ផ្ទះ​មាន​ភាព​ដូច​គ្នា

ផ្ទះ​បុរាណ​បែប​ជប៉ុន​គ្មាន​ជញ្ជាំង​សម្រាប់​ខណ្ឌ​ឡើយ។ ជំនួស​មកវិញ ជន​ជាតិ​ជប៉ុ​ន​ប្រើ​ប្រាស់​ Fusuma ផ្ទាំង​ជញ្ជាំង​មួយ​ដូច​ជា​ទ្វារ និងជាជញ្ជាំង។ វា​ត្រូវ​បាន​ធ្វើ​​ឡើង​ដោយ​ឬ​ស្សី។

Fusuma អាច​ផ្លាស់​ទី​បាន​ វា​ធ្វើ​អោយ​ជន​ជាតិ​ជប៉ុន​ងាយ​ស្រួល​ ក្នុង​ការផ្លាស់​ប្តូរ​ទី​តាំងរបស់​វា​​នៅ​ក្នុង​ផ្ទះពេល​ណា​ក៏​បាន។ ពួក​គេ​អាច​ធ្វើ​ការ​កែ​ប្រែ​បន្ទប់​មួយ​ក្លាយ​ជា​ពីរ ឬ​ក៏​ផ្លាស់​ប្តូរ​ទំហំ​របស់​បន្ទប់។

ការ​កាត់​បន្ថយ​​គ្រឿង​សង្ហារឹម និង​សម្ភារៈ​ងាយ​ស្រួ​ល​ផ្លាស់​ទី របស់ Fusuma ក៏​បាន​ជួយ​សម្រួល​ក្នុង​ការ​ប្រើ​ជា​បន្ទប់​គេង​ពេល​យប់ និង​​ប្រែ​ជា​បន្ទប់​ទទួល​ភ្ញៀវ​ពេល​​ព្រឹក​។ ជា​ធម្ម​តា​ អាង​ទឹក និង​បន្ទប់​ទឹកត្រូវ​បាន​រៀប​ចំ​ជា​បន្ទប់​ខុស​គ្នា​ ដូច​នេះ​បន្ទប់​សម្រាប់​ងូត​ទឹក​អាច​នឹង​ចំណាយ​កន្លែង​ច្រើន។

បន្ទប់​មួយ​មាន​កន្លែង​លាង​ដៃ និងបំពង់​ទឹក​បង្ហូរ ហើយ​បន្ទប់​មួយទៀត​មាន​អាង​ងូត​ទឹក​បុរាណ​បែប​ជប៉ុន Ofuro។ ការ​បែង​ចែក​ បន្ទប់ទឹក​បែប​នេះមាន​មុខ​ងារ​យ៉ាង​សំខាន់ ធូ​លី​នឹង​ត្រូវ​បាន​លាង​សំអាតនៅ​ពេល​ងូត​ទឹក​​ ហើយ​ Ofuro សម្រាប់​ការ​សម្រាកលំហែរអារម្មណ៍។

៣. នាំ​មក​នូវ​បរិយាកាសធម្ម​ជាតិ​ក្នុង​ផ្ទះ​

ផ្ទះ​របស់​ជន​ជាតិ​ជប៉ុន​តែង​តែ​មាន​សួន​ច្បារ​។ អ្ន​ក​អាច​មើល ​សួនច្បារ​របស់​ខ្លួន​ពី​ក្នុង​បន្ទប់​បាន​។ អ្វី​ទាំង​អស់​ដែល​ត្រូវ​ការគឺ​ផ្ទាំងកម្រាល ឬ​ក៏​អាច​ហៅ​ថា Shoji។ នៅ​ពេល​អា​កាស​ធាតុ​ល្អ Shoji តែង​តែត្រូវ​បាន​​បើក​។

វត្ថុ​ធាតុ​ដើម​ឧ​ស្សា​ហកម្ម និងវត្ថុ​ធាតុ​ដើម​ធម្ម​ជាតិពឹង​ទៅ​លើ​ការ​ប្រើ​ប្រាស់​សម្ភារៈ​ជា​ឈើ​ ឬស្សី ក្រដាស​ស​ ឬផ្កា ធ្វើឱ្យ​ផ្ទះ​មើល​ទៅ​ស្អាត​ពោរពេញ​ទៅ​ដោយ​ព័ណ៌​ខៀវស្រស់​ថ្លា និង​ដូច​ជា​នៅ​ជិត​ធម្មជាតិ។

រូបភាព៖ http://myfurnidesign.blogspot.com/2012/02/japan-traditional-house.html

មាន​មូល​ហេតុ​មួយ​ដែល​គេ​តែង​តែ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើមទាំង​នេះ។ ទី​មួយគឺ​វា​ថោក​ជាង​ដែក និង​ថ្ម។ ទីពីរ​ប្រទេស​ជប៉ុន​តែង​តែ​មាន​ការ​ប៉ះ​ពាល់​ដោយ​សារ​រញ្ជួយ​ដី​ ហើយ​ប្រជា​ជន​អាច​នឹង​ងាយស្រួលក្នុង​ការ​សាង​សង់ឡើង​វិញ ​ “​ផ្ទះក្រដាស” ក្រោយ​ពីគ្រោះថ្នាក់ណាមួយ​។ ក្រៅ​ពី​នេះឥដ្ឋ​ថ្ម​អាច​​នឹង​សង្កត់​មនុស្ស​នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​កើត​ឡើង។

៤. ផ្ទះ​ដែល​ពោរពេញ​ទៅ​ដោយ​ពន្លឺ

មាន​ចំនុច​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ផ្ទះ​បាយ​នៃ​ប្រ​ទេស ​ជប៉ុន​គឺ​តែង​តែ​មាន​ពន្លឺ​ព្រះ​អា​ទិត្យ​តាម​រយៈ​ជញ្ជាំង​ ហើយ​មាន​ពន្លឺ ​ចូលមក​ក្នុង​ផ្ទះនូវពន្លឺ​ធម្ម​ជាតិ ពន្លឺ​ដោយ​អំពូល​ភ្លើង​ជញ្ជាំង​យ៉ាង​ពិសេស​ទាំង​អស់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​វត្ថុ ធាតុ​ដើម​ស​ថ្លា អាច​ធ្វើ​អោយ​ពន្លឺ​ព្រះ​អាទិត្យ​ចូល​មក​ក្នុង​ផ្ទះ។

រួម​ទាំង​ចង្កៀងដែល​ធ្វើ​អំ​ពី​​ឬ​ស្សី ឬ​ក្រដាស​អង្ករក៏​អាច​បង្កើត​ជា​បរិ​យា​កាស​ដ៏​ស្រស់​ស្អាត​គួរ​អោយ​ចាប់​អារម្មណ៍​នេះ។

៥. ប្រជាជន​ជប៉ុន​ចូល​ចិត្ត​រចនា​បថកាត់​បន្ថយ​សម្ភារៈ

រូបភាព៖ https://www.seejapan.co.uk

អ្វី​ដែល​សំខាន់​ជាង​គេបង្អស់​នៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ជប៉ុន ​មិន​មែន​ជា​ភាព​ស្រស់​ស្អាត​នៅ​សំ​បក​ខាង​ក្រៅទេ ​ប៉ុន្តែ​គឺ​ជា​ភាព​ងាយ​ ស្រួល និង​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត​របស់​ម្ចាស់​ផ្ទះ​នោះ​ផ្ទាល់។

គ្មាន​ព័ណ៌ដែល​ស្រស់​ឆើត ឬ​ក៏​សម្ភារៈ​លំ​អ​ជា​ច្រើន​ គឺ​ជា​ចំនុច​ពិ​សេស​នៃ​ផ្ទះ ​របស់មនុស្ស​ប៉ែក​ខាង​លិច ទន្ទឹម​នឹង​នោះ​ដែរ ​ពួក​គេ​ប្រើ​ប្រាស់សម្ភារៈផ្ទះ​បាយ​ដែល​ចាំ​បាច់​សម្រាប់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។

ប៉ែក​ខាង​លិចប្រទេស​ជប៉ុន​ វត្ថុ​សម្រាប់​លំ​អ​ទាំង​អស់​ត្រូវ​បាន​ដាក់​នៅកន្លែង​ដ៏​ពិសេស​ Tokono។ វត្ថុ​ដែល​មាន​តម្លៃ​ជាង​គេ​ទើប​ត្រូវ​បាន​ដាក់​នៅ​ទី​នោះ ​រូប​ចំ​លាក់​តូច​ (Netsuke) សិល្បៈ​ផ្កា​ (Ikebanas) អក្សរ​លើ​រូប​ចំលាក់​ Hieroglyph។ ការ​រៀ​ប​ចំ​បែប​នេះ​ពិត​ជា​មាន​ប្រ​យោជន៍ដោយ​សារ​វាអាច​ជួយ​អោយ​ម្ចាស់​ផ្ទះ​មាន​គំនិត​សិល្បៈ​ និង​អោយ​តម្លៃ​សម្រាប់ភាព​ស្រស់​ស្អាត​នៅ​ក្នុង​ផ្ទះ​។

តើផ្ទះ​របស់​អ្នក​ជា​មួយ​នឹង​រចនា​បថបុរាណ​បែប​ជប៉ុន​តើ​មាន​អ្វី​ខុស​ប្លែក? តាម​អ្នក​គិត ចំនុច​ពិសេស​អ្វី​​ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​នៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ជប៉ុន​? សូម​ធ្វើ​ការ​ចែក​រំ​លេក​នូវ​គំនិត​របស់​អ្នកផង​។

រូបភាព៖ https://houzbuzz.com/the-japanese-style-house-in-america-a-testimony-of-a-wwii-era-love-story/

ប្រែសម្រួល៖ Naing Seiha

មើលបន្ថែម: