កំហុសតូចតាច​បង្កើត​ជាវប្បធម៌​ពិសេស

អ្នក​ធ្លាប់​បាន​អាន​រឿងព្រេងនៅតាមទីក្រុងជាច្រើន និងមើលខ្សែភាពយន្តភ័យរន្ធត់ជាច្រើនរបស់ជប៉ុន ដូច្នេះអ្នកដឹងថា​ខ្មោច​ជប៉ុន​មិន​មាន​ជើង​ទេ?

រូបភាព https://mag.japaaan.com/archives/70847/yuhreizu

​ក្នុង​សម័យ Edo នៅ​ប្រទេសជប៉ុនមា​ន​ដំ​ណាល​រូប​ភាព​របស់​ព្រលឹង​ (yurei) ។  ​នៅ​ជប៉ុនព្រលឹងខ្មោច​ក៏​ស្លៀក​ពាក់​ពណ៌ស និង​មាន​សក់​ខ្មៅ​វែង​ដល់​ជើង។ ទោះជាយ៉ាងណា វិចិត្រករយល់​ឃើញ​ថា​រូប​ភាព​មាន​អ្វីម្យ៉ាង​​ដែល​មិន​សូវ​ទាក់​ទាញ។

គាត់​ផឹក​តែ​ផង​ហើយ​មើល​បណ្តើរ​ សញ្ចឹង​គិត​ តែ​បាន​ធ្លាក់​លើ​ផ្ទាំង​គំនូរធ្វើ​ឲ្យ​ប្រលាក់ផ្នែក​ខាង​ក្រោម​។

ប៉ុន្តែ​ក៏​សំ​ណាង​ម្យ៉ាង​ដែរ វិចិត្រ​ករ​បែ​រជា​យល់​ថា​រូបគំនូរបង្ហាញ​បាន​នូវ​អារម្មណ៍​គួរ​ឲ្យ​ខ្លាច​របស់​ព្រលឹង​ខ្មោចពេលដែល​បាត់​ជើង​ខាង​ក្រោម។

តាំង​ពីពេលនោះ​មកខ្មោចអត់​ជើង​បាន​ក្លាយ​ទៅ​ជា​ចំ​ណុច​ពិសេសមិន​អាច​ខ្វះ​បាន​របស់​ព្រលឹង​ខ្មោច​ជប៉ុន។

វិចិត្រករមាន​ស្នាដៃ​បង្កើត​នូវ​វប្បធម៌​នេះគឺ Maruyama Oukyo ។ គាត់ជា​អ្នក​ដែល​គូរ​រូប​គំនូរ​ព្រលឹង​គ្មាន​ជើង​ដំ​បូង​។

បច្ចុប្បន្ន​ព្រលឹង​ខ្មោចត្រូវ​បាន​ធ្វើ​ជា​ figure ។ មិន​ដឹង​ថាមាន​អ្នក​ចំ​ណាយ​លុយ​ដើម្បី​ទិញដែរទេ?

រូបភាព https://mag.japaaan.com/archives/70847

ចុង​បញ្ចប់​ សូម​ទស្សនា​រូប​គំនូរព្រលឹង​ខ្មោចជប៉ុន​មួយ​ចំនួននៅសម័យ Edo។

រូបភាព https://blogs.yahoo.co.jp/yunitake2000/GALLERY/show_image.html?id=46515010&no=3

ទោះ​បី​ជា​ខ្លាច តម្លៃសិល្បៈនៃ​ផ្ទាំង​គំនូរ​ទាំង​នេះ​ពិត​ជា​ថ្លៃ។ តើ​អ្នក​ចង់​យក​វា​ទៅ​តាំង​នៅ​ក្នុង​ផ្ទះ​ដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: