សេ​វា​កម្ម​រើ​ផ្ទះ និង​រៀប​ចំ​ផ្ទះ​របស់​ជន​ជាតិជប៉ុន

តាំង​ពី​ដំ​ណាក់​កាល​ស្វេង​រក​ផ្ទះ​/​បន្ទប់​ជួលដែល​អ្នក​ពេញ​ចិត្ត​រហូត​ដល់​ដំ​ណាក់​កាល​រៀប​ចំ ដឹក​ជញ្ជូនឥវ៉ាន់​ទៅ​កន្លែង​រស់​នៅ​ថ្មី គ្រប់​​យ៉ាង​នឹង​ក្លាយ​ទៅ​ជា​រញ៉​រញៃ​​បើ​មិន​រៀប​ចំ​អោយ​បាន​ល្អ។

ប៉ុន្តែ​ប្រសិន​បើ​មាន​ឳកាស​ប្តូ​រ​ផ្ទះ​នៅ​ប្រទេសជប៉ុន ការ​ព្រួយ​បារម្មណ៍​របស់​អ្នក​នឹង​មិន​មាន​ទៀត​ទេដោយ​ពឹង​ទៅ​លើ​សេវា​កម្ម​រើផ្ទះ​ដែលល្អ “ឥត​ខ្ចោះ”។

ជំ​ហាន​ទី​មួយ៖ ដឹក​ជញ្ជូន​ធុងប្រដាស​ទៅ​មុន

រូប​ភាព : http://www.boxbank.jp/ft/boxbank

ក្នុង​ចំណោ​ម​ឧបករណ៍​ដែល​សំ​ខាន់សម្រាប់​រើ​ផ្ទះមិន​អាច​មិននិយាយ​ពី​ធុង​ក្រដាស។ ទោះ​បី​អ្នក​អាច​ទៅ​ហាង​លក់​ទំ​និញ​ នៅ​ជិត​ផ្ទះនឹង​យក​នូវ​ធុញ​ក្រដាស​ដែល​មិន​ប្រើ​ទៀតបាន។ ប៉ុន្តែ​បើ​ប្រើ​សេវា​រើផ្ទះមុន​នោះ​ ១ទៅ២​សប្តាហ៍ ពួក​គេ​នឹង​មក​ដល់​ផ្ទះមើល​នូវ​របស់​ដែល​ត្រូវ​ដឹក​ជញ្ជូន​ហើយ​ប្រគល់​អោយ​ភ្ញៀវ​នូវ​ធុង​ដែល​ត្រូវ​ការ​។ ហេតុ​នេះ​អ្នក​អាច​រៀប​ចំ​របស់​បណ្តើរៗដោយ​មិន​ចាំ​បាច់​ខ្លាច​ប្រញាប់​ប្រញាល់ពេល​វេលា។

ជំ​ហាន​ទី​ពីរ៖ ដើម្បី​មិន​រំ​ខាន​អ្នក​ជិត​ខាង​ក្នុង​ថ្ងៃ​រើ​ផ្ទះ

យាន្ត​ជំ​និះ​ដែល​រើ​ផ្ទះ​ប្រាកដ​ជា​ឡាន​ដឹក​ឥ​វ៉ាន់ ហើយ​ការ​​មក​ផ្ទះ​របស់​អតិថិ​ជន​មុន​២​សប្តារហ៍ដើម្បី​ត្រួត​ពិនិត្យ​ ទំ​ហំ​របស់​ឡាន​ដឹក​ឥវ៉ាន់​ក៍​ត្រូវ​សាក​សម​ទៅ​ដល់​កន្លែង​ដែល​រស់​នៅបំផុតជៀស​វាង​ការរំ​ខាន​ និង​កក​ស្ទះ​ចរាចរណ៍ជំុវិញ។

រូប​ភាព : http://hikkoshi-rakunavi.com/wp/?p=4119

ជំ​ហាន​ទី​បី៖ រក្សា​ជញ្ជាំង​ផ្ទះ

រូបភាព : http://www.houwa.net/hikkoshi/plan/operation-policy/

នៅ​ក្នុង​ពេល​ដែល​ដឹក​ជញ្ជូន​ងាយ​ស្រួល​ប៉ះ​ទង្គិច​រវាង​របស់​ និង​ជញ្ជាំង​។ ហេតុនេះ​មុន​ពេល​ដំ​ណើរ​ការ​រើ​ឥវ៉ាន់ បុគ្គ​លិក​នឹង​បិទ​ផ្ទាំង​ជ័រនៅ​លើ​ជញ្ជាំង​ដើម្បី​មិន​ធ្វើ​អោយ​មាន​ការ​ប៉ះ​ទង្គិច​កើត​ឡើង​។ មិ​ន​ត្រឹម​តែ​បរិវេណ​នៅ​ក្នុង​ផ្ទះថែម​ទាំង​នៅមុខ​ផ្ទះ ជណ្តើរ​យន្ត ជណ្តើរ​ជើង​… គ្រប់​ផ្លូវ​ដែល​ត្រូវ​ឆ្លង​កាត់​ដើម្បី​រើ​ផ្ទះ សុទ្ធ​តែ​ត្រូវ​បិទ​យ៉ាង​ប្រុង​ប្រយ័ត្ន​។

ជំ​ហាន​ទី​បួន​៖ រើ​ឥវ៉ាន់

គោលការណ៍មួយ “ដែល​មិន​អាច​ផ្លាស់​ប្តូ​រ” នៅ​ក្នុង Hikkoshi-ya (ភាសាជប៉ុន) នោះ​គឺ​មិន​បោះ​ឥវ៉ាន់។ លើស​ពី​នេះ​ទៅ​ទៀត​ពេល​ដែល​រើ​ឥវ៉ាន់​ចូល​ក្នុង​ផ្ទះថ្មីត្រូវ​ដាក់​ឥវ៉ាន់ត្រូវ​បន្ទប់​របស់​វា។ ធុង​ណា​ដែល​មាន​អក្សរ​ត្រូវ​ដាក់តា​ម​អក្សរ​របស់​វា ជៀស​វាង​ការ​ដាក់​បញ្ជ្រាសធុង។

ជំ​ហាន​ទីប្រាំ៖ ត្រួត​ពិនិត្យ​ឥ​វ៉ាន់​ដែល​នៅ​សល់

មុន​ពេល​បញ្ចប់​ដំ​ណាក់​កាល​នីមួយៗត្រូវ​តែ​ត្រួត​ពិនិត្យ​អោយ​បាន​ម៉ត់​ចត់​នូវ​ឥវ៉ាន់​ដែល​នៅ​សល់។ ដូច​ជា​នៅ​ក្នុង​ផ្ទះ​ចាស់​ និង​ឡាន​ដឹក​ឥវ៉ាន់។

ដោយ​សារ​ភាព​ប្រុង​ប្រយ័ត្ន​ក្នុង​ដំ​ណាក់​កាល​ទាំង​អស់បាន​ជួយ​អោយ​ការ​ព្រួយ​បារម្ម​ណ៍​នៃ​ការ​រើ​ផ្ទះ​របស់​ជន​ជាតិ​ជប៉ុន​ហាក់​ដូច​ជា​ស្មើ​សូន្យ។ មិន​ធ្វើ​អោយ​ខូ​ច​ខាត​ ហើយ​ការ​បាត់​បង់​ឥវ៉ាន់​ក៍​ពិ​បាក​កើត​ឡើង។

បន្ថែម​ទៅ​លើ Bonus តូច​សម្រាប់​អ្នក​ដែល​ខ្ចិល​រៀប​ចំ​ឥវ៉ាន់ចូល​ក្នុង​ធុង​ប្រដាស ឬ​ក៍​មិន​មាន​ភាព​បុិន​ប្រសប់​ក្នុង​ការ​ងារ​នេះ។ នោះ​ក្រុម​ហ៊ុន​រើ​ផ្ទះ​នៅ​ជប៉ុនក៍​មាន​ថែម​នូវ​សេ​វា​នេះ​ប្រសិន​បើ​អ្នក​សូម​នូម​ពរ។ មិន​ត្រឹម​តែ​ដាក់​ឥវ៉ាន់​ចូល​ទៅ​ក្នុង​ធុង​ហើយ​ពេល​ដែល​ ទៅ​ដល់​ផ្ទះ​ថ្មីពួក​គេ​នឹង​រៀប​ចំ​ឥវ៉ាន់​ចូលតាម​កន្លែង​របស់​វា។

ចាន​កែវ​នឹង​រៀប​ចំក្នុង​ទូ​ដាក់​ចាន​កែវ​ ខោ​អាវ​នឹង​រៀប​ចំ​ដាក់​ក្នុង​ទូ​ខោអាវ។

ការ​ងារ​របស់​អ្នក​គឺ​គ្រាន់​តែ​ចូល​ហើយ​រស់​នៅ​ប៉ុណ្ណោះ។

ការ​រើ​ផ្ទះ​នៅ​ប្រទេសជប៉ុន​ពិត​ជា​ងាយ​ស្រួល និង​គួរ​អោយ​ចាប់​អារម្ម​ណ៍​ណាស់។ ប្រសិន​បើ​មាន​ឳកាស​ផ្លាស់​ប្តូរ​ទី​លំ​នៅ សូម​សាក​ល្បង​ប្រើ​ប្រាស់​សេ​វា​រើ​ផ្ទះ​នៅ​ប្រទេសជប៉ុន​ណា។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: