មូលហេតុជនជាតិជប៉ុនមួយចំនួនតមទឹកក្នុងពិធីបុណ្យ Obon
ឆ្នាំនេះចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១៥ ខែសីហា ប្រទេសជប៉ុនឈានចូលថ្ងៃឈប់សម្រាកបុណ្យ Obon។ ក្នុងពេលវេលានេះ បុគ្គលិកជាច្រើនរបស់ក្រុមហ៊ុន សហគ្រាសនឹងត្រូវបានឈប់សម្រាក មានអ្នកខ្លះទៅស្រុកដើម្បីជួបជុំគ្រួសារ មានអ្នកខ្លះដើរលេងកំសាន្តនៅបរទេសជាមួយនឹងក្រុមគ្រួសារ។
ដោយសារតែ Obon គឺជាពេលដែលនឹកគិតដល់ដូនតា បុព្វបុរស ហេតុនេះសមាជិកនៅក្នុងក្រុមគ្រួសារតែងតែជួបជុំគ្នា។ ប៉ុន្តែមានរឿងព្រេងរន្ធត់ពីក្រោយពិធីបុណ្យនេះ។
រូបភាព : htpp://jisin.jp/column/164115/
Obon – ឬក៍អាចហៅថាថ្ងៃ “បើកទ្វារឋាននរក” មានវិញ្ញាណជាច្រើននឹងត្រលប់មកវិញ “ជួបជុំ” គ្រួសារ។ ជាពិសេសក្នុង ៣៦៥ថ្ងៃ ៣ថ្ងៃប្រារព្ធពិធីបុណ្យ Obon គឺជាថ្ងៃដែលប្រទេសជប៉ុនមានវិញ្ញាណច្រើនជាងគេបំផុត។
ប៉ុន្តែខ្មោចទាំងនេះមានទាំងល្អ និងអាក្រក់ បើជាវិញ្ញាណដែលល្អគឺមិនអីទេតែបើសិនជាខ្មោចអាក្រក់មកទៀតនោះពិតជាគ្រោះថ្នាក់ណាស់។
ហេតុនេះគេនិយាយតគ្នាថា៖
“នៅក្នុងថ្ងៃបុណ្យ Obon អោយតែទៅងូតទឹកសមុទ្រនឹងត្រូវខ្មោចទាញជើង និងមិនអាចវិលត្រលប់មកវិញ”
ស្តាប់ទៅហាក់ដូចជាមិនសមប៉ុន្តែពេលដែលពិនិត្យទិន្នន័យឃើញថាចំនួនមនុស្សស្លាប់ដោយសារការលង់ទឹកនៅក្នុងថ្ងៃបុណ្យ Obon កើនឡើងគួរអោយចម្លែក។
តើវិញ្ញាណខ្មោចពិតជាទៅមកជិតមាត់សមុទ្រដើម្បីរងចាំឳកាសទាញជើងថែមមនុស្សស្លាប់ទេ?
រូបភាព : http://saigonosonae.com/archives/303.html
មូលហេតុតាមពិតមកពីសត្វដែលរស់នៅក្រោមសមុទ្រ – Scyphozoa។
រដូវ Obon មកដល់ក៍ជាពេលដែលចំនួន Scyphozoa មានការកើនឡើងវាថែមទាំងមានសំបកថ្លាធ្វើដំណើរយឺត មើលទៅស្អាតទាក់ទាញហេតុនេះមនុស្សជាច្រើននិយាយថានេះជាតំណាងនៃខ្មោច។
ពេលដែលធ្វើដំណើរ សត្វ Scyphozoa លោតឡើងរុញទឹកតាមមាត់ ហើយធ្វើដំណើរតាមទិសបញ្ជ្រាសមកវិញ។ មាត់របស់សត្វ Scyphozoa នេះមួយចំនួនធ្វើអោយរមាស់ ពេលខ្លះធ្វើអោយរលាកស្បែក។ មនុស្សជាច្រើនកំពុងតែហែលទឹកស្រាប់តែត្រូវ Scyphozoa រុំធ្វើអោយលង់ទឹកស្លាប់។
ប្រហែលជាមិនមានខ្មោចបិសាចណាទេប៉ុន្តែគ្រាន់តែជារឿងដើម្បីរំលឹកអោយមនុស្សមានការប្រុងប្រយ័ត្ន ហេតុនេះហើយទៅសមុទ្រក្នុងរដូវនេះអ្នកគួរតែមានការប្រុងប្រយ័ត្ន។
រូបភាព : https://kankiten.com/obon/
ក្រៅពីនេះចំនុចមួយទៀតដែលត្រូវតមនៅជប៉ុនក្នុងពិធីបុណ្យ Obon “ហាមមិនអោយសម្លាប់សត្វ”។
ទោះបីជាទំនេរក៍មិនអាចទៅស្ទួចត្រីបានដែរ យកកន្រ្ទៃទៅកាត់ស្មៅ ធ្វើសួន ប្រើថ្នាំសម្លាប់សត្វល្អិត… មិនចាំបាច់តមសាច់ត្រីអោយតែកុំសម្លាប់វាដោយផ្ទាល់ដៃ។
ពីព្រោះតាមព្រះពុទ្ធិសាសនា Obon គឺជាថ្ងៃដែលព្រះពុទ្ធសង្គ្រោះសត្វលោក ជួយអោយអ្នកដែលក្រីក្ររួចផុតពីការអត់ឃ្លានក្រីក្រ ស្លាប់។ ហេតុនេះគ្រួសារមួយចំនួនជឿថាមិនសម្លាប់សត្វនៅក្នុងថ្ងៃនេះនឹងជៀសវាងអន្តរាយនៅថ្ងៃក្រោយ។
ទោះបីជាជាងពាក់កណ្តាលនៃប្រជាជនជប៉ុនមិនតាមសាសនាណាមួយប៉ុន្តែជាពិសេសនៅក្នុងថ្ងៃចូលឆ្នាំ និង Obon នេះការគោរពសាសនាមានច្រើនណាស់។
តើនៅកម្ពុជាមានថ្ងៃណាដែលស្រដៀងដូចជា Obon ជប៉ុនទេ?
Kengo Abe