នារីជប៉ុនធ្លាប់យល់ថាធ្មេញខ្មៅគឺជាកម្រិតកំពូលនៃសម្រស់
ទស្សនៈនៃភាពស្រស់ស្អាតរបស់ប្រទេសនីមួយៗនៅលើពិភពលោកមិនប្រាកដជាដូចគ្នាទេ។
នៅអឺរ៉ុបខាងលិចរូបរាងស្លឹមរបស់នារីគឺជាស្តង់ដារ ហេតុនេះពួកគេព្យាយាមធ្វើយ៉ាងណារឹតឲ្យតឹងអាវខាងក្នុងដើម្បីរឹតដងខ្លួន និងធ្វើឲ្យចង្កេះតូចបំផុតតាមដែលអាចធ្វើទៅបាន។
នៅសម័យសក្តិភូមិចិនការរុំជើង ភាសាចិន (tensoku) សម្រាប់នារីពិតជាពេញនិយមណាស់។ ដោយសារពួកគេយល់ថាជើងមួយគូរដែលតូចនឹងធ្វើឲ្យរាងដើរគួរឲ្យស្រលាញ់។ ចំណែកជើងមួយគូរដែលធំ ធ្វើឲ្យយើងមានអារម្មណ៍ថាមិនសមរម្យ។ ហេតុនេះហើយតាំងពីនៅក្មេង នារីត្រូវទ្រាំជាមួយការឈឺចាប់ នៃរូបរាងកាយដើម្បីទទួលបានស្តង់ដារនៃភាពស្រស់ស្អាត។
ចំណែកជប៉ុនទស្សនៈនៃភាពស្រស់ស្អាតរបស់ជនជាតិជប៉ុនសម័យមុនពិតជាចម្លែក។
នោះគឺទម្លាប់ “លាបធ្មេញខ្មៅ – ភាសាជប៉ុន (Ohaguro)”
នេះគឺជាប្រពៃណីបុរាណប្រហែលជា ១០០ ឆ្នាំមុននៅតែមាននារីបន្ត “ធ្វើតាម” ទស្សនៈនៃភាពស្រស់ស្អាតនេះ។
ធ្មេញពណ៌ខ្មៅ រលង និងរឹងមាំទើបជាភាពទាក់ទាញសម្រាប់នារីសម័យនោះ។
រូបភាព : http://autobahn.blog.jp/archives/1049462803.html
គោលបំណងនៃការលាបពណ៌ធ្មេញដោយយល់ថាពណ៌សនៃធ្មេញដើមធ្វើឲ្យលេចធ្លោពេកនឹងធ្វើឲ្យផ្ទៃមុខប្រែជាអាក្រក់។ ចំណែកធ្មេញខ្មៅវិញជួយឲ្យផ្ទៃមុខនារីកាន់តែស្រស់ស្អាតជាង។
ហើយត្រូវបានគេយល់ឃើញថាគឺជាការតុបតែងមុខតាមបែបថ្លៃថ្នូរ យូរៗទៅក្លាយទៅជាស្តង់ដាររបស់នារីជប៉ុនសម័យមុន។ តាមការកត់ត្រាមួយចំនួនបានបន្សល់ទុក សារធាតុដែលនៅលើធ្មេញ គឺសារធាតុរាវពីដែកថេបក្រោយពេលរំលាយមានពណ៌ត្នោត ខ្លិនអាក្រក់។ បន្ទាប់មកយកឈើចាក់ធ្មេញលាបសារធាតុរាវលើធ្មេញ ហើយចុងបញ្ចប់គឺរយស្រទាប់ម្សៅពណ៌ខ្លៅ។
ធ្វើច្រើនដងបែបនេះរហូតដល់ពេលដែលធ្មេញក្លាយទៅជាស្រទាប់ខ្មៅរហូតដល់ទឹកក៍មិនអាចលាងចេញបាន។
នេះក៍ជាវិធីថែរក្សាធ្មេញដែលមានប្រសិទ្ធិភាពហើយសូម្បីតែបុរសក៍ធ្វើតាម។
រូបភាព : http://ja.wikipedia.org/wiki/ភាសាជប៉ុន
ប៉ុន្តែទស្សនៈធ្មេញខ្មៅដែលថ្លៃថ្នូរត្រូវផ្លាស់ប្តូរបន្ទាប់ពីវប្បធម៌បរទេសចូលមកប្រទេសជប៉ុន។ នារីជប៉ុនមួយចំនួនចាប់ផ្តើមយល់ថា ធ្មេញខ្មៅគឺអាក្រក់ ហើយមានតែនារីដែលរៀបការរួច ពេញមួយថ្ងៃនៅផ្ទះទើបត្រូវការលាបពណ៌ធ្មេញដើម្បីជៀសវាងការចេញទៅខាងក្រៅដើរលេង។
សូម្បីតែប្រជាជនចិន និងកម្ពុជាយើងក៍មានតំបន់ខ្លះធ្លាប់មានទម្លាប់ធ្មេញខ្មៅដោយការហូបស្លាម្លូរដែរ។
ចំនុចទាំងអស់នេះទោះបីខ្ញុំជាជនជាតិជប៉ុនក៍មិនអាចយល់ថាភាពស្រស់ស្អាតនៃធ្មេញនេះនៅកន្លែងណាដែរ តើអ្នកមានគិតដូចជាខ្ញុំដែរទេ?
Kengo Abe