សិល្បៈករ Manga គូសដោយ​ស្នាដៃ​សិល្បៈមិន​មែន​ជា​រឿង​ព្រេង

ពី​ភាគ​ខាង​ជើង​រហូត​ដល់​ខាង​ត្បូងមាន​ប្រាសាទ​ជា​ច្រើន​នៅ​ប្រទេសជប៉ុន និង​ព្រះ​វិហារ​រាប់​ពាន់​ធំ​ហើយ​តូច​។ ក្រៅ​ពី​រូប​ភាព កាដូ​អនុស្សាវរីយ៍ ធ្វើ​យ៉ាង​ណា​ដើម្បី​បញ្ជាក់​ថា ​អ្នក​ធ្លាប់​ទៅ​ដល់​ទី​នោះ? ចំ​នុច​ពិ​សេស​គឺ​អាច​ស្វែង​រក​ត្រា​ព័ណ៌​ក្រហម​មាន​ឈ្មោះ ភាសាជប៉ុន Goshuin។

នៅ​ប្រទេសជប៉ុន​ភាគ​ច្រើន​នៅ​មុខ​រថភ្លើង​ធំ ជាពិសេស​គឺ Yamanote-sen សុទ្ធ​តែ​មាន​ត្រាមួយ​មាន​រូប​សញ្ញា​របស់​រថ​ភ្លើង​។ ត្រា​នីមួយៗ​តំណាង​អោយ​រថភ្លើង​មួយ​ដែល​អ្នក​ធ្លាប់​ឆ្លង​កាត់។ ជារៀង​រាល់​ឆ្នាំ​ក្នុង​រដូវ​ក្តៅ​នៅតំបន់ Tokyo នឹង​មាន​ការ​ប្រកួត​ទទួល​បាន​ការ​បោះ​ត្រា​ដែល​មាន​រូប​ Pokemon។

ហើយ​ឆ្នាំនេះ​មាន​ចំ​នុច​មួយ​ថ្មី​ ចំ​នុច​នេះ​គឺ​ត្រារបស់​វត្ត។

សរុប​សេចក្តី​អ្នក​ត្រូវ​តែ​ប្រមូល​ត្រាដែល​មាន​ឈ្មោះរបស់​វត្ត​ដូច​រូប​ខាង​ក្រោម៖

រូប​ភាព : http://jinjamemo.com/goshuin

ពិត​ជា​ស្អាត​ណាស់​មែន​ទេ?

សូម្បី​តែ​ថ្ងៃ​ខែ​មក​កាន់​វត្ត​ក៍​ត្រូវ​បាន​សរសេរ​ចូល​ដែល។

ហេតុ​នេះ​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​យក​បាន​ត្រា​ទាំង​នោះ។ ខ្ញុំ​នឹង​ប្រាប់​អោយ​អ្នក​ភ្លាម។

ដំ​បូង​អ្នក​ត្រូវ​តែ​ “រៀប​ចំ” សម្រាប់​ខ្លួ​ន​ឯង​សៀវភៅ​មួយ​ក្បាលហៅ​ថា “Goshu inchou”។

រូប​ភាព : http://jinjamemo.com/goshuin

អ្នក​អាច​ជ្រើស​រើស​សម្រាប់​ខ្លួន​ឯង​រចនា​ណា​ដែល​អ្នក​ពេញ​ចិត្ត​។ កន្លែង​ដែល​លក់​សៀវភៅ​ក៍​ជា​កន្លែង​ដែល​ទស្សន៍ទាយ លក់​យ័នសំ​ណាង។

សូ​មចាំ​រឿង​មួយ​ថា​មុន​នឹង​ទិញ សូម​ចូល​ក្នុង​វត្ត​ដើម្បី​បួង​សួង​មុន​សិន។

រូប​ភាព : http://jinjamemo.com/goshuin

សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​បាន​ដឹង​ ខ្ញុំ​នឹង​ណែនាំ​បន្តិច​អំ​ពី​ការ​ចូល​មើល​ប្រាសាទដែល​ត្រឹម​ត្រូវ។ មុន​ពេល​ចូល​កន្លែង​សាល​ធំ អ្នក​ត្រូវ​ឆ្លង​កាត់​មាត់​ទ្វារ​ Toori នៅ​កន្លែង​នេះ​សូម​ឈប់​បន្តិច​ និង​អោនក្បាល​គោរព បន្ទាប់​មក​ជៀស​ផ្លូវ​ចំ​កណ្តាលហើយ​ទៅ​ផ្លូវ​ចំ​ហៀងសង​ខាង។

ហើយ​លាង​ដៃ​របស់​អ្នក​ជាមួ​យ​នឹង​ទង់​ដែក​ហៅ​ថា ភាសាជប៉ុន (Hishaku) ដូច​ទៅ​នឹង​រូប។

ដំ​បូង​កាន់​​ទង់​ដែកដោយ​ដៃស្តាំ ហើយ​លាង​ដៃ​ឆ្វេងបន្ទាប់​មក​ធ្វើ​បែប​នេះ​ជា​មួយ​ដៃ​ស្តាំ។

បន្ទាប់​ពី​លាង​ដៃ​សូម​ខ្ពល់មាត់ ហើយមិន​ត្រូវអោយ​​ទង់​ដែកប៉ះ​នឹង​មាត់​ទេ​ណា។

បន្ទាប់​មក​ចូល​ក្នុង​សាល​ធំ។

ចំនុច​ពិសេស​របស់​ប្រាសាទ​គឺ​ជា​កណ្តឹង​ និង​ប្រអប់​លុយ​សំ​ណាង​ដែល​ហៅ​ថា​ ភាសាជប៉ុន (Saisebako)។ នៅ​កន្លែង​នេះ​អ្នក​អាច​បោះ ៥យ៉េន​ចូល​ក្នុង​ធុង។ ដោយ​សារ​តែ​ ៥យ៉េន​ស្មើ​ទៅ​នឹង “វាសនា​គូរព្រេង” នៅ​ក្នុង​ភាសាជប៉ុន ហេតុ​នេះ​សូម​ដាក់​ ៥យ៉េន​ស្រាប់ពេល​ដែល​មក​ដល់​ប្រាសាទ​ណា។

ពិធីបុណ្យចុង​ក្រោយ​គឺ​ ៥ជំហាន ទាញ​កណ្តឹង​ -> អោន​ក្បាល​ពី​រដង -> ទះដៃ​ពីរ​ដង​ -> បួង​សួង​ -> ទះ​ដៃមួយ​ដង​។

ចុង​បញ្ចប់​គឺ​ផ្តោត​សំ​ខាន់​ខាង​បច្ចេកទេស ស្វែង​រក​កន្លែង​លក់​សៀវភៅ និងចាប់​ផ្តើម​ប្រមូល​ត្រា​បាន​ហើយ។ ទៅ​ដល់​វត្ត​ទី​ពីរនោះ​អ្នក​មិន​ចាំ​បាច់​ទិញ​សៀវភៅ​ថ្មីតែ​អាច​ប្រើ​ប្រាស់​សៀវភៅ​ចាស់។

ថែម​ទាំង​មាន​ត្រា​ដែល​ពោពេញ​ទៅ​ដោយ​សិល្បៈបែប​នេះ។

រូបភាព : http://jeekzeek.com

ស្នាដៃ​ខាង​លើ​សុទ្ធ​តែ​ឆ្លង​កាត់​ស្នាដៃ​របស់​សិល្បៈករ​ Manga ទាំង​អស់។ ហេតុ​នេះ​ទើប​សាក​សម​លះ​បង់​កម្លាំង “ស្វែង​រក​” មែន​ដែរទេ?

មើល​នូវ​ត្រា​ដែល​ពិសេសសាក​សម​សម្រាប់​អ្នក​ដែល​ញឹក​ញាប់​មក​វត្ត និង​ចង់​រក្សា​សម្រាប់​ខ្លួន​ឯង​នូវ​អនុស្សាវរីយ៍ សូម​កុំ​មើល​រំ​លង​អោយ​សោះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: