មនុស្ស​ភាគ​ច្រើនធ្វើ​ខុសតាំងពី​ជំហាន​ដំ​បូង​ពេល​ដែល​ញ៉ាំ​មុខម្ហូប​ជប៉ុន

នៅ​ក្នុង​ទី​ក្រុង​មួយ​ចំនួន​ ឬនៅ​កន្លែង​ទី​ប្រជុំ​ អ្នក​អាច​រក​ឃើញ​នូវ​ហាង​លក់​មុខ​ម្ហូប​ជប៉ុន​ដោយមិន​មាន​ភាព​លំ​បាក​ដូច​កាល​ពី​មុន​ទេ។ ពិត​ជា​មាន​ជម្រើស​ច្រើន​សម្រាប់​អ្នក​ទាំង​អស់​គ្នា តាំង​ពី​ម្ហូប​ដែល​សាមញ្ញ រហូត​ដល់​មុខ​ម្ហូប​ដែល​ពិបាករក មាន​ដូចជា Sushi, Ramen, Okonomiyaki…

ប៉ុន្តែ​នៅ​ក្នុង​វប្បធម៌​ញ៉ាំមុខ​ម្ហូប​អាហាររបស់​ជន​ជាតិ​​ជប៉ុន​ បែរ​ជាមាន​នូវ​របៀប​ញ៉ាំ អោយ​តែ​ខុសគឺ​ត្រូវ​គេ​វាយ​តម្លៃ​។ ប៉ុន្តែ​ប្រសិន​បើ​ជា​ជន​ជាតិ​បរទេស​ទៅ​ញ៉ាំ​មុខ​ម្ហូប​ជប៉ុន​ ទោះ​បី​ជា​ខុស​ក៏​ជន​ជាតិ​ជប៉ុន​ងាយ​ស្រួល​នឹង​លើកលែង ​ពី​ព្រោះ​តែ​អ្នក​គ្រាន់​តែ​ជាជន​ជាតិ​បរទេសម្នាក់​តែ​ប៉ុណ្ណោះ។ ភាព​ដែល​មិន​យល់​ច្បាស់​ពី​វប្បធម៌​ប្រពៃ​ណី​របស់​ជន​ជាតិ​ជប៉ុន​គឺជារឿង​ធម្ម​តាងាយ​យល់។

ប៉ុន្តែ​បើ​អ្នក​ជា​អ្នក​ចូ​ល​ចិត្ត​វប្បធម៌​ប្រទេសជប៉ុន​ តើ​អ្នក​អាចទទួល​យក​ខ្លួន​ឯង​ជា​ជន​ជាតិ​បរទេសដែល​ខ្វះ​ការ​យល់​ដឹង ហេតុ​នេះ​អ្នក​អាច​បន្ថែម​នូវ​ចំណេះ​ដឹង​ភ្លាម​បាន។

ខុសនូវ​ចំ​ណុច​មូល​ដ្ឋាន – ខុស… របៀប​កាន់​ចង្កឹះ

ខ្ញុំ​ធ្លាប់​ស្តាប់​ជន​ជាតិ​ជប៉ុន​ជាច្រើន​បាន​និយាយ​ថា “មនុស្ស​មួយ​ចំ​នួន​កាន់​ចង្កឹះ​ប្លែក​ណាស់”…

រហូត​ដល់​ប្រទេសដែល​មាន​វប្បធម៌​កាន់​ចង្កឹះតាំង​ពី​យូរ​មក​ហើយ។ ប៉ុន្តែ​អ្វី​ទាំង​នេះ​វា​មិន​មែន​ប្រាកដ​ ១០០% ថា​ប្រទេសដែល​ធ្លាប់​មាន​វប្បធម៌​កាន់​ចង្កឹះ​សុទ្ធ​តែ​កាន់​ត្រូវ​ទាំង​អស់​នោះ​ទេ។

ហេតុ​នេះ​ដើម្បី​ដឹង​ពី​របៀប​ញ៉ាំ​មុនពេល​ចូល​ញ៉ាំ​មុខ​ម្ហូប​ជប៉ុន​ សូ​ម​មើល​ការ​កាន់​ចង្កឹះ​របស់​អ្នក​ត្រឹម​ត្រូវ “តាម​របៀប” ដែរ​ឬទេ?

ជំហាន​ទី ១៖ កាន់​ចង្កឹះ​មួយ​ដូច​ជាកាន់​ខ្មៅ​ដៃ

ជំហាន​ទី ២៖ ផ្លាស់​ប្តូរ​ចង្កឹះ​ដោយ​បញ្ជរ​ឡើង​ចុះដូចជា​កំ​ពុង​ សរសេរ​ Kanji “Ichi” តាម​ទិស​បញ្ឈរ។

ជំហាន​ទី ៣៖ ដាក់​​ចង្កឹះ​មួយ​ទៀតទៅ​កណ្តាល​ម្រាម​ដៃ​ចង្អុល ធ្វើ​យ៉ាង​ណា​អោយ​ស្ថិត​នៅ​ខា​ង​ក្រោម​ចង្កឹះ​ដំ​បូង​។

ជំហាន​ទី ៤៖ រក្សាអោយ​នឹង​ចង្កឹះ​ខាងក្រោម​ ហើយ​បន្ត​ផ្លាស់​ទីចង្កឹះខាងលើ​តាម​ទិស​បញ្ឈរ​។

វិធី​កាន់​ចង្កឹះ​ដែល​ត្រូវ​គឺ​អាច​ធ្វើ​តាម​ជំហាន​ខាង​លើ រក្សា​អោយ​ចង្កឹះ​ខាង​ក្រោម​នៅ​ស្ងៀម​ ហើយ​អាចផ្លាស់​ទី​បាន​ចង្កឹះ​ខាង​លើ។

រូបភាព : http://pref.hokkaido.lg.jp

ជៀស​វាង​របៀប​កាន់​ចង្កឹះ​ទាំង​ ៤ខាង​ក្រោម​ ពីព្រោះមិន​ត្រឹម​តែ​ធ្វើ​អោយ​ពិបាក​សម្រាប់​ការ​ចាប់​ម្ហូប​ ហើយ​ថែម​ទាំង​បាត់​បង់​ពិន្ទុ​នៅ​ចំពោះ​មុខអ្នក​ផ្សេង​ (ជាពិសេសជនជាតិ​ជប៉ុន) ទៀត។

រូប​ភាព : ivedoor Blog

ករណី​ទី​ ១៖ សង្កត់​ម្រាម​កណ្តាល និង​ដៃ​នាងលើ​ចង្កឹះ​ខាង​លើ ចំ​ណែក​ឯម្រាម​ចង្អុលគឺមិន​ចាំ​បាច់​ធ្វើ​អ្វី​ទេ។

រូប​ភាព : ivedoor Blog

ករណី​ទី​ ២៖ គ្រាន់​តែ​ដាក់​អោយ​ម្រាម​ចង្អុលសង្កត់​ចុះ​ មិន​ផ្អែក​ចង្កឹះទៅ​នឹង​ម្រាម​កណ្តាល។ ករណី​នេះម្រាម​ដៃ​នឹង​មិន​ មាន​កម្លាំង​លើក​ចង្កឹះ​ឡើង។

រូប​ភាព : ivedoor Blog

ករណី​ទី​ ៣៖ ដោយ​សារប្រើ​តែ​ម្រាម​ចង្អុល​ និង​ម្រាម​ដៃ​នាង​ ហើយ​ចង្កឹះត្រូវខ្វែងមិនអាច​ចាប់​ម្ហូបបាន។

រូប​ភាព : ivedoor Blog

ករណី​ទី​ ៤៖ កាន់ចង្កឹះ​ទាំង​ប្រាំ​ម្រាម។

យ៉ាង​ណាដែរ របៀប​កាន់​ចង្កឹះ​របស់​អ្នក​ដូចទៅ​នឹង​រូប​ណា ​ខាង​លើនេះ? ប្រសិន​បើ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ទាំង​បួន​នោះ​គួរ​តែ កែប្រែ​តាម​ជំហាន​ទាំង​ ៤​ខាងលើណា។

បន្តមក​ទៀត Japo នឹង​បន្ថែម​អោយ​អ្នក​នូវ​របៀប​ញ៉ាំដែល​ត្រូវ​ ជៀសវាងពេល​ដែល​ញ៉ាំ Washoku ជាមួយ​នឹង​ជន​ជាតិ​ជប៉ុន។

១. មិន​ត្រូវ​ខាំ​មួយ​មាត់​ហើយដាក់​ចុះ​ចាន​ម្ហូប​រួម​

ពេល​ដែល​ញ៉ាំ​មុខ​ម្ហូប​ជប៉ុន​ ម្នាក់​ៗ​នឹង​មាន​ចាន​មួយ​ និងចាន​ទាប​មួយ​ផ្សេង​គ្នា​ហេតុ​នេះ​គួរតែ​ចាប់​ម្ហូប​ដាក់​ក្នុង​ចាន​របស់​អ្នក​ កុំ​ចាប់​ម្ហូប​ក្នុង​ចាន​រួម​ហើយ​ដាក់​ចូល​មាត់ភ្លាម​។ ករណី​ដែល​ខាំ​មួយ​មាត់​ហើយ​ដាក់​ចូល​ចាន​រួម​ “មិន​ល្អ” ដោយ​សារ​តែ​បញ្ហា​អនាម័យ និង​រូប​រាង​ក្រៅ។

កត់​សម្គាល់៖ ប្រើ​ចង្កឹះ​កាត់ជាបន្ទះ​ល្មម​ហូប​ ចាប់​ម្ហូប​ ហើយ​ញ៉ាំម្តង​អោយ​អស់។ អ្នក​អាច​មើល​ម្ហូប​មុន​ពេល​ដាក់​ចង្កឹះ ចូល​ក្នុង​ចាន​។

២. មិន​ដាក់​សំបក​ងៀវនៅ​លើ​គំរប​ឆ្នាំង​ស៊ុប Miso

ស៊ុប Miso មាន​ធាតុ​ផ្សំ​ជា​ច្រើន​ដែល​ញ៉ាំ​ជា​មួយ​ ក្នុង​ចំ​ណោម​នោះ​គឺ​មាន​ងៀវ (Asari) ពេល​ដែល​ចម្អិន​ ចុងភៅ​នឹង​ដាក់​ទាំង​សំ​បក​ង៉ាវ​ចូល​ ហេតុ​នេះ​អ្នក​នឹង​ញ៉ាំ​សាច់​ ហើយ​បោះ​ចោល​សំ​បក​ ប៉ុន្តែ​ចោល​នៅ​ទី​ណា​ទើប​វា​សំ​ខាន់។ កុំ​ចោល​សំ​បកក្នុង​កម្រប​ចាននឹង​ធ្វើ​អោយ​បាត់​បង់​សោភ័ណ្ឌភាព។

​កត់​សម្គាល់៖ សូម​ដាក់​សំ​បក​នៅ​ក្នុង​ចាន​ស៊ុប​របស់​អ្នក​ បន្ទាប់​មក​ញ៉ាំ​ស៊ុប​អោយ​អស់ ហើយ​បន្សល់​ទុក​សំ​បកក្នុង​ចាន។

៣. មិន​ត្រូវ​លើក​ចាន​បាយ​ឡើង​ពេល​ដែល​ដៃ​កំ​ពុង​កាន់​ចង្កឹះ

កត់​សម្គាល់៖ សូម​ដាក់​មុខ​ចង្កឹះ​ចុះ​មុន​ ហើយ​ប្រើ​ដៃ​ទាំង​ពីរ​លើក​ចាន​ឡើង កាន់​ចាន​នៅ​ដៃមិន​ស្រប បន្ទាប់​មក​យក​ដៃ​ដែល​ស្របកាន់​ចង្កឹះ។

៤. មិន​ត្រូវ​បញ្ឈរចង្កឹះ​នៅ​លើ​ចាន​/តុពេល​ដែល​ចង្កឹះ​ផ្អៀង

កត់​សម្គាល់៖ ទោះ​បី​ជា​​យ៉ាង​ណា​ ប៉ុន្តែ​ត្រូវ​ដាក់​ចង្កឹះ​ដែល​វែង​ ជាបណ្តើរៗ​អោយ​ស្មើ​ទៅ​នឹង​ចង្កឹះ​ដែល​ខ្លីដើម្បី​អោយ​វា​ស្មើ​គ្នា។

៥. មិន​ត្រូវ​ដាក់ចង្កឹះ​ផ្អែក​លើ​ចាន

កត់​សម្គាល់៖ កន្លែង​ដែល​ដាក់​ចង្កឹះ ពេល​ដែល​អ្នក​ញ៉ាំ​មុខ ​ម្ហូប​ជប៉ុន​គួរ​តែ​ប្រើ​វា​​។ ប្រសិន​បើ​មិន​មាន​ស្រាប់​ អ្នក​អាចប្រើ​ក្រដាស​បត់​ជា​រាង​ត្រី​កោណ​ហើយ​ដាក់​ចង្កឹះពី​លើ។

៦. មិន​ត្រូវ​ប្រើ​ដៃ​ទ្រ​អាហារ​

មើល​ទៅ​ដូច​ជា​គួរ​អោយ​ស្រ​លាញ់ប៉ុន្តែ​ខុស​ហើយ។

កត់​សម្គាល់៖ សូម​ប្រើ​នូវ​ក្រដាស​ជូត​មាត់ដែល​បាន​យក​តាម​ ឬក៏​សួរ​បុគ្គ​លិក​នៅទី​នោះ។ ដៃ​ម្ខាង​ចាប់​ម្ហូប​ដាក់​ចូល​មាត់ ដៃ​ម្ខាង​ទៀត​កាន់​ក្រដាសនៅ​មុខដើម​ទ្រូង​ដើម្បី​ទ្រមុខ​ម្ហូប​ដែល​ជ្រុះ។

ប្រភព : FB Mirai

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: