រឿង​ “ស្នេហា” របស់​បុរស​ជន​ជាតិ​អង់​គ្លេសជាមួយ​នឹង​ស្រា​ជប៉ុន

បន្ទាប់​ពី​ការ​ផឹក​ភេសជ្ជៈដែល​មាន​ជាតិ​អាកុល​នៅ​អឺរ៉ុប​ដូចជា​ស្រាបៀរ whiskey ស្រា wine… ស្រាជប៉ុន (Nihonshu) បាន​បាត់បង់​ភាព​ផ្តាច់​មុខ​ ចាប់​ពី​ពេល​នោះ​បរិមាណ​ដែល​ផឹក​ក៍​ធ្លាក់​ចុះផង​ដែរ។

ឆ្លង​កាត់​រយៈពេល​ជាច្រើន​ឆ្នាំ ក្នុង​ការ​ខំ​ប្រឹង​ប្រែ​ង​បង្ហាញ​នូវ​វប្បធម៌​ម្ហូប​អាហារ​ជប៉ុន​ទៅ​ពិភព​លោក បច្ចុប្បន្ន​នរណា​ក៍​ដឹង​ពី Sushi, Sashimi, Ramen… ប៉ុន្តែ​ចំណេះ​ដឹង​ពី Nihonshu នៅ​តែ​មាន​តិច​តួច។ ហេតុ​ដូច្នេះ​ដោយ​វិធី​រៀន​បន្ថែម​ និង​រក្សានូវ​រស​ជាត់​របស់ស្រាជប៉ុន បុរសជន​ជាតិ​អង់​គ្លេសវ័យ​ក្មេង​ម្នាក់បាន​សម្រេច​ចិត្ត​កសាង​អាជីពរបស់​ខ្លួន​ដោយ​ការ​ចូល​ចិត្ត​ស្រា​យ៉ាង​ខ្លាំង។

រូបភាព : http://www.excite.co.jp

ផ្អែក​លើ​មូល​ដ្ឋាន​រសជាតិ​ដើមរបស់ Nihonshu លោក Tom និង​មិត្ត​របស់​គាត់ Lucy បាន​កាត់​បន្ថយ​រសជាតិ​ដើម្បីអោយ​សាក​សម​ជាង​នៃ​រស​ជាតិ​របស់​ជន​ជាតិ​អង់​គ្លេស។ ហាង​ស្រា​ដែល​មាន​ឈ្មោះ​គួរ​អោយ​ចាប់​អារម្មណ៍ “KANPAI”។

Nihonshu បែង​ចែក​ជារសជាតិ​គោល​ពីគឺហឺរ និង​ផ្អែម។ នៅ​ពេលនេះប្រើពាក្យ​ថា​ហឺរប៉ុន្តែ​មិន​មែន​រសជាតិហឺរនៃ​ម្ទេសតែ​ជារសជាតិហឺរ​នៅ​ចុង​អណ្តាតរបស់​ស្រា​។ ពិតជា​ពិ​បាក​យល់​ពី​រសជាតិ​ហឺរប្រសិន​បើ​អ្នក​មិន​ធ្លាប់​សាក​ល្បង​។

ហើយប្រភេទ Nihonshu ដែល​ Tom បាន​បង្កើត​ជារស​ជាតិ​ហឺរ។ ពិត​ជាសាក​សម​សម្រាប់​ផឹក​ក្នុង​រដូវ​ក្តៅ។ ថែម​ទាំង​ការរួម​ផ្សំ​ជាមួយ​ស្រាសំ​ប៉ាញបង្កើត​ជាសំ​ប៉ាញ – Nihonshu។

រូប​ភាព : http://www.excite.co.jp

ពិសេសជាង​នេះ មាន​ទាំង​ប្រភេទស្រា​ដែល​ប្រើ… ទឹក​ជ្រលក់​ហឺរ​ក្តៅ​សម្រាប់​ Hamburger។ ជា​អ្វី​ដែល​ប្រទេសជប៉ុនមិន​ទាន់​នឹង​គិ​តដល់។

ការស្រមៃ​នៅ​ថ្ងៃ​ក្រោយ​នេះ​របស់ Tom និង​មាន Kanpai

រហូត​ដល់​ទី​ផ្សារជប៉ុន​ និង​អោយ​ជន​ជាតិ​ជប៉ុនសាកផឹក។

ធ្លាប់​មាន​ពេល​វេលា​ whiskey ដែល​បាន​ផលិត​ដោយ​ជប៉ុន​ធ្វើអោយ​ល្បី​ដល់​ចក្រភព​អង់គ្លេស ហេតុ​នេះ​ពួក​យើង​អាច​នឹង​ជឿជាក់បញ្ច្រាស​មក​វិញ​។ ស្រាជប៉ុនមួយ​ប្រភេទ​ដែល​ផលិតដោយ​ជន​ជាតិ​អង់គ្លេសធ្វើ​ឡើង​វិញត្រូវ​បាន​ប្រជាជនជប៉ុន​នៅ​ទី​នោះ​ទិញហើយ​ផឹក។

ឆ្លង​កាត់​រយៈពេល​ជិត ៧,០០០ឆ្នាំ​ប្រវត្តិសាស្រ្ត Nihonshu នៅ​តែ​បន្ត​នឹង​អភិវឌ្ឍជាមួយ​នឹង​រសជាតិ​ជាច្រើន វិធី​សាស្រ្ត​ធ្វើ… Tom និង Lucy គឺជា​មនុស្ស​ពីរនាក់​ដែល​បាន​ចូល​រួម​បង្កើន កម្រិតរបស់ Nihonshu ទៅ​កាន់​ពិភព​លោក។

មើល​ឃើញ​នូវ​ការ​ខំ​ប្រឹង​របស់​ជន​ជាតិ​បរទេស​ពីរ​នាក់​ដែល​ស្រលាញ់ប្រទេសជប៉ុន​ ធ្វើ​អោយ​ជន​ជាតិ​ជប៉ុន​ពិត​ជា​រំ​ភើប​ចិត្ត​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្រាជប៉ុន​នឹង​គាំ​ទ្រ​ ហើយ​រង​ចាំ​ស្នា​ដៃ​ស្រាជប៉ុន​នៅ​លើ​ទឹក​ដី​អង់គ្លេសដែល​បន្ត​ចេញ​។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: