ហាងលក់ទំនិញ៖ តម្លៃខ្ពស់ ការប្រកួតប្រជែងច្រើន ពេញមួយឆ្នាំគ្មានចំណេញ ប៉ុន្តែនៅតែមានច្រើន
ចាប់ផ្តើមដោយសារតែផ្សារទំនើប “មានច្រើន” ហាងទំនិញលក់របស់ប្រែទៅជា “ឆ្អឹងខ្នង” នៅក្នុងផ្នែកលក់រាយនៅប្រទេសជប៉ុន និងជាគំរូនៃប្រទេសជាច្រើននៅអាសុីក្នុងនោះមានកម្ពុជា។
បង្កើតដោយការលំបាក
ហាងលក់ទំនិញលើកដំបូងបង្កើតឡើងនៅអាសុីនៅក្នុងឆ្នាំ ១៩៧៣ បន្ទាប់ពីសាជីវកម្ម Ito-Yokado ទិញយកម៉ាក 7-Eleven ពី Southland Corp។ និងបុរសម្នាក់ឈ្មោះ Yamamoto បានក្លាយទៅជាម្ចាស់ហាងដំបូងពេលដែលសម្រេចចិត្តផ្លាស់ប្តូរហាងស្រាប្រចាំត្រកូលរបស់គ្រួសារក្លាយទៅជាហាងលក់ទំនិញមួយ។
Yamamoto បានបន្តគ្រប់គ្រងហាងស្រាពីឪពុករបស់គាត់ និងសម្រេចចិត្តប្រែវាក្លាយទៅជាហាងទំនិញដោយសារតែស្ថានភាពលក់ស្រាមិនសូវបាន។ រហូតមកដល់សព្វថ្ងៃគាត់មានហាងលក់ ទំនិញចំនួន ៧ផ្សេងគ្នា។ ការចាប់ផ្តើមរបស់ផ្សារទំនើបធំនៅ ទសវត្សរ៍ ៦០ និង ៧០ ក៍ជំរុញហាងដែលលក់ស្រា ទឹកដោះគោ ឬក៍ហាងលក់ទំនិញនៅតាមផ្ទះឈានទៅដល់ការក្ស័យធន។ លទ្ធផលគឺ “ហាងលក់ទំនិញ” ក្លាយទៅជាកន្លែងដែលអាចបន្តលក់។
ចាប់ផ្តើមពីការផ្តួចផ្តើមនោះហាងលក់ទំនិញបានក្លាយទៅជា “ឆ្អឹងខ្នង” នៃការលក់រាយនៅប្រទេសជប៉ុន រួមចំណែកក្នុងការ ផ្លាស់ប្តូរអនាគតរបស់ហាងលក់ទំនិញនៅតាមផ្ទះហើយក្លាយទៅជាកន្លែងបម្រើសេវាប្រចាំថ្ងៃសម្រាប់ប្រជាជន។
មានការរីកចម្រើនយ៉ាងខ្លាំ
មុនពេលក្លាយទៅជា “កន្លែងលក់រាយ” នៅទូទាំងប្រទេសជប៉ុន ហាងលក់ទំនិញគ្រាន់តែផ្គត់ផ្គង់របស់់ប្រើប្រាស់នៅក្នុងផ្ទះ ហើយមិនមានលក់ម្ហូបអាហារ និងភេសជ្ជៈណាទេ។
“នៅក្នុងសម័យនោះ គ្រួសារភាគច្រើនតែងតែទៅដល់ ផ្សារទំនើបដោយឡាន និងទិញម្ហូបអាហារទាំងអស់គ្រប់ប្រើសម្រាប់ រយៈពេលមួយអាទិត្យ” Yamamoto បានចែករំលេក។
ដោយសារតែផ្សារទំនើបស្ថិតនៅឆ្ងាយណាស់ ហើយភាគច្រើន លក់នូវផលិតផលក្នុងចំនួនច្រើន ហាងលក់ទំនិញចាប់ផ្តើមយល់ថា “មហាសមុទ្រធំ” របស់ខ្លួន និងចាប់ផ្តើមបង្កើតឡើងចាប់ពីពេលនោះ។ រួមផ្សំជាមួយការរីកចម្រើនរបស់សង្គមជប៉ុន ចំនួនយុវជន ដែលមានផ្ទះថ្មីនៅឆ្ងាយពីទីកន្លែងប្រជំុជនក៍ចាប់ផ្តើមបង្កើតជាតម្រូវការច្រើនដែលត្រូវបំពេញ។
ប៉ុន្តែចំនុចដែលអភវឌ្ឍធំបំផុតរបស់ហាងលក់ទំនិញនោះគឺគំរូយីហោ។ បច្ចុប្បន្នមានរហូតដល់ ៩០% ហាងលក់ទំនិញនៅទូទាំង ប្រទេសជប៉ុនកំពុងតែដំណើរការតាមគំរូយីហោ។ វាជួយអោយអ្នកវិនិ យោគធម្មតា និងខ្នាតតូចអាចចាប់ផ្តើមការលក់រាយដែលកំពុង ដំណើរការនៅទូទាំងប្រទេសជប៉ុន។
ពឹងទៅលើចំនុចខាងលើ ហាងលក់ទំនិញចាប់ផ្តើម “រីកចម្រើន” នៅប្រទេសជប៉ុន។ នៅក្នុងឆ្នាំ ២០១៦ ប្រទេសជប៉ុនមានសរុប ៥៧.៨១៨ ហាងទំនិញជាមួយនឹងចំណូលឡើងរហូតដល់ ១០,៨៣ ពាន់លានយ៉េន (ស្មើនឹង ៩៥,១៤ ពាន់លានដុល្លារ) នេះបើយោងតាមសមាគមយីហោជប៉ុន។
ទោះបីជាយ៉ាងណាហាងលក់ទំនិញនៅតែផ្លាស់ប្តូរដើម្បីអោយសមជាមួយការខ្វះខាតបុគ្គលិកច្រើននៅទីនេះ។
មិនពិបាកនឹងសង្កេតឃើញថាចំណែកមួយនៃការជោគជ័យរបស់ហាងលក់ទំនិញមកពី “ក្រុម” បុគ្គលិកក្រៅម៉ោង រួមទាំងជនបរទេស និងស្រ្តីមេផ្ទះ។ ចំនួនបុគ្គលិកតែងតែមានវត្តមាន ពេលដែលភ្ញៀវត្រូវការ និងអាកប្បកិរិយាសេវាកម្មរបស់ពួកគេ បានបង្កើតជាកេរ្តិ៍ឈ្មោះសម្រាប់ហាងលក់ទំនិញ។
“ពួកយើងមិនមែនជាម៉ាសីុនលក់ទំនិញដោយស្វ័យប្រវត្តិ ខាងក្រោយហាងលក់ទំនិញគឺជាក្រុមដំណើរការ ២៤/៧។ ប្រសិនបើអ្នកចង់ក្លាយទៅជាអ្នកមានដោយការលក់បែបនេះ មានតែវិធីមួយគឺធ្វើការព្យាយាម” Yamamoto បានអោយដឹង។
ក្រៅពីនេះនៅមាន “សេវាកម្ម” ដូចជាអនុញ្ញាតអោយភ្ញៀវប្រើប្រាស់បន្ទប់ទឹក ឬក៍អោយភ្ញៀវនូវធុង Carton សម្រាប់ការវេចខ្ចប់ទំនិញបានធ្វើអោយហាងលក់ទំនិញ ក្លាយទៅជាកន្លែងរស់នៅរបស់ប្រជាជនជាជាងកន្លែងលក់ដូរធម្មតា។
ហាងលក់ទំនិញនៅខេត្ត Yamagata ម្ចាស់ហាងតែងតែដឹក ទំនិញទៅដល់កន្លែងអោយភ្ញៀវ។ ពីព្រោះហាងរបស់គាត់កាលពីមុន ជាហាងស្រា ដូច្នេះគាត់នៅតែបន្តការជញ្ជូនទំនិញ ទទួលយកកំបុ៉ង និងស្រាបៀរដែលបានផឹករួចហើយនៅផ្ទះរបស់ភ្ញៀវ។
មិនដូចជាដំណាក់កាលដំបូងពេលដែលគ្រាន់តែមានអ្នកដែលនៅលីវមកទិញទំនិញនៅហាង ចំណែកឯផ្សារទំនើបសម្រាប់ស្រ្តីមេផ្ទះ។ សព្វថ្ងៃរួមទាំងយុវជនអាយុ ២០ឆ្នាំ និងស្រ្តីមេផ្ទះនៅអាយុ ៤០ឆ្នាំ គឺជាភ្ញៀវសកម្មរបស់ហាងលក់ ទំនិញ – តាម Dai Nippon Printing។
ការរីកចម្រើននោះបានបង្ហាញថា “ងាយស្រួល” ជាងរបស់មួយដែលរួមទាំងយុវជន និងមនុស្សវ័យចំនាស់នៅប្រទេសជប៉ុនផ្តល់អាទិភាពដំបូង។
ហាងលក់ទំនិញតូចប៉ុន្តែចំណាយច្រើន
ប៉ុន្តែអនាគតរបស់ហាងលក់ទំនិញមានដែនកំណត់ដោយមូលហេតុពីរ “មនុស្សស្លាប់” និងតម្លៃដំណើរការខ្ពស់ និងចំនួនធ្វើការច្រើន។ អ្នកដែលមានផ្លាកយីហោថ្មីតែងតែមានកា “ភ្ញាក់ផ្អើរ” ពេលដែលដឹងពីការពិតនេះ ជារឿងមួយដែលខុសទាំងស្រុងប្រៀបជាមួយការទទួលបានប្រាក់ខែ និងធានារ៉ាប់រងជារៀងរាល់ខែ។
ហាងលក់ទំនិញត្រូវការតិចបំផុតចំនួន ២០ បុគ្គលិកក្រៅម៉ោង ដើម្បីមើលការខុសត្រូវហាង ២៤/៧។ និងថវិកាផ្លាកយីហោក៍មិនថោកដែរ ក្នុងតម្លៃប្រហែល ៣០.០០០ ដល់ ៦០.០០០ ដុល្លារ។
ហើយរឿងមួយទៀតដែលកំពុងរងចាំអ្នកដែលបើក “ហាងដំបូង” នៅក្នុងទីផ្សារហាងលក់ទំនិញដែលត្រូវព្យាយាមជា ច្រើនខែដែលមិនមានចំណូល។ ជាមួយនឹងការប្រកួតប្រជែងខ្លាំង ដូចសព្វថ្ងៃ ហាងលក់ទំនិញដែលទើបតែបើកនឹងមិនមានឳកាសផ្តល់ ចំណូលក្នុងរយៈពេល ៦ខែ ទៅដល់ ១ឆ្នាំ។
ទោះបីជាយ៉ាងណាហាងលក់ទំនិញក៍ជាការធ្វើអាជីវកម្មឯកជន ការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារនាពេលបច្ចុប្បន្នគឺជាភស្តុតាងនៅក្នុងទីផ្សារ។ ហើយនេះក៍ជាមូលហេតុហាងលក់ទំនិញថ្មីនៅតែ បន្ត “ប្រជ្រៀត” គ្នាបង្កើតនៅប្រទេសជប៉ុន។
ជំនឿនេះនូវតែត្រូវបានពង្រឹងបន្ថែមពេលដែលផ្លាកសញ្ញាហាងលក់ទំនិញល្បីឈ្មោះបំផុតនៅអាសុីបានព្យាករណ៍ពីសមត្ថិភាពរីកចម្រើនរបស់ខ្លួនឡើងទៅដល់ ៦,៦% ជារៀងរាល់ឆ្នាំ រហូតទៅដល់ឆ្នាំ ២០២០។
ជាមួយនឹងទីផ្សារសរុបឡើងដល់ ៥,១% ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២០។ ហាងលក់ទំនិញបាន និងកំពុងក្លាយទៅជាកន្លែងឈរជើងមួយនៅអាសីុ។
តាមព័ត៌មានយុវវ័យសម័យថ្មី