ឪពុកម្តាយជប៉ុនឃ្លាតឆ្ងាយពីកូនដោយសារតែលេងទូរស័ព្ទច្រើន
នៅថ្ងៃទី ២៥ ខែកក្កដា ភ្នាក់ងាររដ្ឋបាលឯករាជ្យ – អង្គការលើកកម្ពស់ការអប់រំយុវជនជាតិបានរៀបចំការស្ទង់មតិមួយទាក់ទងទៅនឹងទំនាក់ទំនងឪពុកម្តាយ កូន និងប្រព័ន្ធ Internet។
ការស្ទង់មតិនេះធ្វើឡើងដោយការសម្ភាសផ្ទាល់អាណាព្យាបាល និងកូនរបស់ពួកគេ មានកម្រិតបឋមសិក្សា និងវិទ្យាល័យពេលដែលដើរតាមផ្លូវ។
ជាមួយនឹងសំណួរ៖ “មានពេលណាដែលកូននិយាយជាមួយបា៉មាក់តែគាត់និយាយថាគ្មានពេលដែរទេ ក្នុងពេលកំពុងកាន់ទូរស័ព្ទ?”
ជាមួយនឹងចម្លើយទាំងបីស្ថិតក្នុងកម្រិត៖ ជាញឹកញាប់ (ភាសាជប៉ុន) ម្តងម្កាល (ភាសាជប៉ុន) ស្ទើរតែអត់ (ភាសាជប៉ុន)
ហើយលទ្ធផលសរុបនៅក្នុងតារាងដូចខាងក្រោម៖
រូបភាព : http://abematimes.com/posts/4625663
ប្រហែល ៧,៥% សិស្សបឋមសិក្សា និង ៥,៧% សិស្សនៅវិទ្យាល័យមានបា៉មាក់ដែលចូលចិត្តលេងទូរស័ព្ទ។
ប្អូនៗបានអោយដឹងបន្ថែមរាល់ពេលដូចនេះគ្រាន់តែសង្ឃឹម៖
“សង្ឃឹមថាបា៉មាក់ដាក់ទូរស័ព្ទចុះហើយនិយាយជាមួយកូន”
អាណាព្យាបាលជាច្រើនមានការភ្ញាក់ផ្អើរនៅពេលដែលបានឮពីបំណងរបស់កូន។ អ្នកខ្លះក៍មិនដឹងថាកូនរបស់ខ្លួនកំពុងតែចង់បង្កើត ឳកាសជចេកគ្នា ហើយមិនសប្បាយចិត្តយ៉ាងណានៅពេលដែល ឪពុកម្តាយធ្វើបែបនេះ។
អ្វីដែលគ្រោះថ្នាក់ជាងនេះ ពេលដែលប្រៀបធៀបជាមួយ ប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសអាមេរិកមានកម្រិតខ្ពស់ជាងប្រទេសទាំងនេះ។
រូបភាព : http://resemom.jp
ដើម្បីដោះស្រាយនូវបញ្ហានេះ គ្រួសារជាច្រើនបានប្រើប្រាស់កម្មវិធី chat ឥតគិតថ្លៃ LINE និងបង្កើតជា Group គ្រួសារ។ សមាជិកម្នាក់ៗនៅពេលដែលមាន រឿងមិនសប្បាយចិត្ត ឬសប្បាយចិត្តសុទ្ធតែអាចចែករំលេកនៅ ក្នុងក្រុម។ អាចប្រើប្រាស់បច្ចេកវិទ្យា និងភ្ជាប់ទំនាក់ទំនងក្រុមគ្រួសារ។
ទោះបីជាយ៉ាងណា បណ្តាញប្រព័ន្ធអីុនធឺណេតមានមុខពីរ ជួយអោយមនុស្សដែលនៅឆ្ងាយពីគ្នាអាចជចេកគ្នាបាន ចែករំលេកព័ណ៌មានគ្នាទៅវិញទៅមក ប៉ុន្តែក៍ជាសត្រូវដែលតែងតែរង់ចាំបំផ្លាញសុភមង្គលគ្រួសារ។
ប្រសិនបើមិនដឹងពីកម្រិតរបស់វានោះសុភមង្គលមិនយូរមិនឆាប់នឹងរលាយ។
ពេលដែលអានអត្តបទនេះហើយ ប្រសិនបើអ្នកកំពុងតែមានកូនតូច ហើយកំពុងតែនៅជិតអ្នកសូមដាក់ទូរស័ព្ទចុះភ្លាមទៅ។ ទុកពេលវេលាសម្រាប់គ្រួសារក៍ដូចជាថែទាំខ្លួនឯងអោយបានច្រើនផង។
Chee