យល់ពីជនជាតិជប៉ុន និងអាមេរិកតាមរយៈមា៉សហើយវ៉ែនតា
នៅក្នុងភាសាជប៉ុនមានពាក្យស្លោកមួយដូចខាងក្រោម៖
ភាសាជប៉ុន
មានន័យថា៖ ភ្នែក “និយាយចេញ” គ្រប់យ៉ាងជាងមាត់
ន័យរបស់ឃ្លាខាងលើគឺពាក្យសំដីទោះបីជាចេញពីមាត់ប៉ុន្តែកែវភ្នែកបែរជាអោយយើងយល់ច្រើនជាងប្រើពាក្យសំដីទៅទៀត។
ដើម្បីបង្ហាញភាពខុសគ្នាក្នុងវប្បធម៌ទំនាក់ទំនងរវាងជនជាតិជប៉ុន និងជនជាតិអាមេរិក សិក្ខាសាលាមួយនៅប្រទេសជប៉ុន បានសង្ខេបដោយរូបភាពដូចខាងក្រោម៖
សូមមើលទៅលើការតំណាងនៃអារម្មណ៍ Emoji ឃ្លាខាងលើគឺជាវិធីដែលជនជាតិជប៉ុនសម្តែងអារម្មណ៍នៅពេលទំនាក់ទំនង ខាងក្រោមគឺរបស់ជនជាតិអាមេរិក។
តើអ្នកសង្កេតឃើញភាពខុសគ្នាហើយឬនៅ?
ប្រសិនបើជនជាតិអាមេរិកផ្លាស់ប្តូរការសម្តែងអារម្មណ៍តាមរយៈទម្រង់មាត់។ នោះជនជាតិជប៉ុនគ្រាន់តែផ្លាស់ប្តូរតាមរយៈកែវភ្នែក។
បញ្ជាក់បន្ថែមសម្រាប់ភាពខុសគ្នានេះ នៅលើ Slide នៅមានថែមរូបភាពពីរ។ ជនជាតិជប៉ុនពាក់មា៉សចំណែកជនជាតិ អាមេរិកពាក់វ៉ែនតា។
មា៉សរបស់ជនជាតិជប៉ុនបិទបាំងនូវការសម្តែងអារម្មណ៍ ដូច្នេះប្រសិនបើចង់ដឹងពួកគេកំពុងគិតអ្វីសូមមើលទៅកែវភ្នែក។ ចំណែកជនជាតិជប៉ុនគឺងាយស្រួលជាងមាត់កំពុងនិយាយហើយក៍សម្តែងនូវអារម្មណ៍ផងដែរ។
ប្រសិនបើអ្នកចាប់អារម្មណ៍ពីវិធីដែលជនជាតិជប៉ុនទំនាក់ទំនងនឹងសង្កេតឃើញពួកគេតែងតែមើលទៅកាន់ភ្នែកគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកស្តាប់ហើយឆ្លើយតបដោយមិនមើលចូលភ្នែកម្នាក់ដែលនៅទល់មុខ ពួកគេនឹងគិតថា៖
គូរភាគីមិនប្រាកដថាកំពុងស្តាប់ ឬក៍មិនចង់ស្តាប់ហើយអាចនឹងស្អប់គេ។
ប្រសិនបើជាអ្នក តើអ្នកមានអារម្មណ៍ថាខឹងទេ?
ជនជាតិជប៉ុននឹងខឹងប៉ុន្តែភាពខឹងនោះមិនសម្តែងតាមរយៈពាក្យសំដីទេ។ ពួកគេនៅតែនិយាយគ្នាយ៉ាងគួរសម ប៉ុន្តែមើលទៅកែវភ្នែករបស់ពួកគេទៅ អ្នកនឹងឃើញ “កំពុងតែមានព្យុះភ្លៀង”។
ហេតុនេះ កុំនិយាយថាជនជាតិជប៉ុនពិបាកនោះនៅពេលដែល ទំនាក់ទំនងត្រូវតែមើលភ្នែករបស់ពួកគេច្រើនជាង។ អ្នកនឹងឆាប់យល់ និងទម្លាប់ជាមួយវប្បធម៌ទំនាក់ទំនងនេះ។
សរុបសេចក្តីមកពេលនិយាយដល់កន្លែងនេះទើបយល់ថាទំនាក់ទំនងជាមួយជនជាតិខ្មែរ តើត្រូវមើលទៅកាន់កន្លែងណាដោយសារ តែនារីខ្មែរមានភាពអៀនខ្មាសច្រើនដូចនេះ?
Kengo Abe