ពិធីរៀបការតាមបែបជប៉ុន – មើលហើយចង់រៀបការភ្លាម!
ជប៉ុនគឺជាប្រទេសដែលប្លែក ជាង ៥០%ប្រជាជនជប៉ុនមិនកាន់ តាមសាសនាណាមួយប៉ុន្តែពួកគេបែរជាមានទម្លាប់ទៅប្រាសាទទេវតាក្នុងឳកាសចូលឆ្នាំថ្មី រៀបអាពាហ៍ពិពាហ៍នៅព្រះវិហារ ចំណែកធ្វើបុណ្យសពនៅវត្ត។
ប្រជាជនកម្ពុជាគឺច្បាស់លាស់ជាងនេះប្រសិនបើមិនកាន់សាសនាណាមួយពួកគេនឹងធ្វើពិធីរៀបការនៅផ្ទះ ស្លៀកសម្លៀកបំពាក់ ប្រពៃណីទំនៀមមទម្លាប់ បន្ទាប់មកប្រារព្ធពិធីនៅភោជនីយដ្ឋាន ឬនៅគេហដ្ឋានផ្ទាល់ខ្លួន។
ប៉ុន្តែនារីជប៉ុនបែរជាខុសប្លែកស្លៀកនៅលើខ្លួនសម្លៀកបំពាក់ព័ណ៌សបែបអឺរ៉ុប ជាមួយនឹងកូនកំលោះផ្តល់ស្នាមថើបនៅក្នុង ព្រះវិហារទើបជាក្តីស្រមៃរបស់នាងតាំងពីក្មេង។ ពិធីអាពាហ៍ពិពាហ៍ បែបនេះកាន់តែមានការកើនឡើងដោយសារតែមូលហេតុសន្សំសំចៃថិវិកាជាងបើប្រៀបទៅនិឹងពិធីរៀបការតាមបែបប្រពៃណី។
ចុះពិធីអាពាហ៍ពិពាហ៍តាមបែបជប៉ុននឹងប្រារព្ធទៅយ៉ាងដូចម្ត៉េច? ខ្ញុំធ្លាប់បានឃើញផ្ទាល់ភ្នែកហើយមានឳកាសថតរូបដើម្បីបង្ហាញ អ្នកទាំងអស់គ្នាអោយបានឃើញ។
ដំបូងកន្លែងដែលប្រារព្ធពិធីរៀបអាពាហ៍ពិពាហ៍តែងតែជាវត្ត ឬព្រះវិហារ។ ក្នុងចិត្តគំនិតរបស់ជនជាតិជប៉ុន កន្លែងទាំងពីរនេះតែងតែជាកន្លែងដែលពួកគេជឿជាក់ និងពឹងផ្អែកយ៉ាងមុតមាំនៅពេលមានគ្រោះធម្មជាតិ។
ប្រាកដណាស់ប្រសិនបើចង់ឈានជើងចូលកន្លែងប្រារព្ធពិធី អ្នកត្រូវតែឆ្លងកាត់ “វត្ថុ” ម្យ៉ាងនោះគឺជាច្រកទ្វារ Torii។ ដែលគេនិយាយថានេះគឺជាព្រំដែនរវាងមនុស្ស និងទេវតា អោយតែ ឆ្លងកាត់ Torii មានន័យថាអ្នកបានឈានជើងចូលកន្លែងបរិសុទ្ធ។ ចាប់ពីនេះអ្នកត្រូវតែប្រុងប្រយ័ត្នរាល់ពាក្យសំដីទាំងអស់ អាកិប្បកិរិយារបស់ខ្លួនដោយសារតែទេវតាកំពុងតែតាមមើលអ្នក។
មានរូបភាព
ឆ្លងផុតផ្លូវដែលចូលទៅខាងក្នុង ខ្ញុំមើលឃើញទីសក្ការៈ បូជាបុរាណមួយ។ ឈ្មោះរបស់ប្រាសាទគឺ Suwataisha (ភាសាជប៉ុន) គឺជាប្រាសាទមួយដែលល្បីឈ្មោះនៅប្រទេសជប៉ុន។
មានរូបភាព
ទីធ្លាប្រសាទត្រូវបានគ្របដណ្តប់ដោយកម្រាលព្រំខៀវធ្វើអោយអ្នកមកមានភាពស្ងប់ស្ងាត់ និងសុវត្ថិភាព។
ទោះបីជាមិនមែនជនជាតិជប៉ុនប៉ុន្តែភ្ញៀវដែលបានមកសុទ្ធតែមានអារម្មណ៍ដូចជាខ្ញុំ។
ហើយសម្លៀកបំពាក់ធ្វើពិធីដូចជាអ្នកបានឃើញក្នុងរូបភាពកូនក្រមំុស្លៀក Kimono ព័ណ៌ស Uchikake ហើយមានបិទបាំងមុខបន្តិច ជាមួយនឹងកូនកំលោះពាក់ Kimono ប្រុសហើយដើររួមគ្នា។ ដើរពីក្រោយគឺគ្រួសារទាំងខាងប្រុស និងខាងស្រី។
ឈានចូលកន្លែងធ្វើពិធី
នៅចំពោះមុខទេវតា ពួកគេស្បថជាមួយគ្នា។
ពិធីរៀបអាពាហ៍ពិពាហ៍ប្រារព្ធដោយការគោរព ខុសប្លែកពីពិធីរៀបការនៅព្រះវិហារ។
គ្រប់យ៉ាងគឺត្រូវបានខ្ញុំថតក្នុងវីដេអូរខាងក្រោម អ្នកអាចស្វែងយល់បន្ថែមសម្រាប់ពិធីរៀបការរបស់អ្នកក្នុងថ្ងៃអនាគតបាន។
តើមានអ្នកណាមើលហើយចង់ការភ្លាមដែរឬទេ? ប្រាប់អ្នកទាំងអស់គ្នាពីប្រាសាទ Meiji – jingu នៅកន្លែងទីប្រជុំជន Tokyo (នៅជិតរថភ្លើង Harajuku) តែងតែមានពិធីរៀបការតាមបែប ប្រពៃណី។ ប្រសិនបើចង់មើលឃើញផ្ទាល់ភ្នែកសូមចូលរួមទាំងអស់ គ្នាបានណា!
Kengo Abe