ហេតុអ្វីជនជាតិជប៉ុនមានថ្ងៃមួយសម្រាប់បរិភោគអន្ទង់?
បន្ទះអន្ទង់អាំងក្តៅហ៊ុយរលងឡើងព័ណ៌ទឹកសុីអីវញ៉ាំជាមួយបាយឬក៍ Sushi បាយដែលគេមូលដុំតែងតែជាមុខម្ហូបដែលមិនអាចខ្វះ បាននៅក្នុងថ្ងៃដែលក្តៅបំផុតនៅប្រទេសជប៉ុន។
Unagi នៅក្នុងភាសាជប៉ុនមានន័យថាអន្ទង់ វាកើតនៅសមុទ្រ បន្ទាប់មកទៅរស់នៅក្នុងទន្លេ ទឹកធ្លាក់ វាលភក់ និងប្រឡាយ។ តំបន់កោះជាច្រើននៅប្រទេសជប៉ុនល្បីឈ្មោះជាមួយអន្ទង់ Unagi និងក្លាយទៅជាតំបន់ផលិតអន្ទង់ល្បីឈ្មោះ។ ជនជាតិជប៉ុនញ៉ាំអន្ទង់ ជារៀងរាល់ឆ្នាំប៉ុន្តែពេលវេលាដែលអន្ទង់ឆ្ងាញ់ និងត្រូវបានលក់ដាច់ បំផុតគឺរដូវក្តៅភាគច្រើននៅតាមបន្តទីក្រុងធំៗ។
អន្ទង់គឺជាមុខម្ហូបដែលត្រូវបានរកឃើញហើយចៃដន្យពេញនិយមនៅក្នុងសម័យកាល Edo (1603 – 1868)។ ម្ចាស់ហាងអន្ទង់ម្នាក់កំពុងតែធ្វើមុខម្ហូបបានដើរចុះសូមយោបល់ពីអ្នកវិទ្យាសាស្រ្តដ៍អស្ចារ្យ Hiraga Gennai (1728 – 1780)។ Gennai បាននិយាយថាការញ៉ាំមុខម្ហូបដែលមានអក្សរ “U” នៅក្នុងថ្ងៃ Doyo ushi no hi (តាមជំនឿរបស់ជនជាតិជប៉ុនគឺជាថ្ងៃដែលក្តៅបំផុតនៅក្នុងឆ្នាំ) អាចប្រឆាំងទៅនឹងភាពក្តៅបំផុតនៃរដូវក្តៅ។ គាត់បានផ្តល់យោបល់ អោយម្ចាស់ហាងបិទពាក្យមួយ “ថ្ងៃនេះគឺជាថ្ងៃ Doyo no hi” នៅមុខហាង។
ក្រោយមកសកម្មភាពលក់នៅក្នុងហាងបែរជាលក់ដាច់ជាងមុន ហើយមានការរីកចម្រើនជាងពីមុន។ កេរ្តិ៍ឈ្មោះរបស់ពួកគេបានផ្សព្វ ផ្សាយគ្រប់កន្លែងធ្វើអោយហាងផ្សេងក៍យកតម្រាប់តាម។ ទម្លាប់ញ៉ាំអន្ទង់ក្នុងថ្ងៃ “Doyo no hi” ជារៀងរាល់ឆ្នាំចាប់តាំងពីពេលនោះមក។
រូបភាព : http://asahiimports.com/2014/07/10/doyo-no-ushi-no-hi-unagi-day/
តាមពិតអន្ទង់គឺជាមុខម្ហូបដែលល្អសម្រាប់សុខភាព ជួយអោយមនុស្សចង់ញ៉ាំម្ហូបអាហារនៅក្នុងរដូវក្តៅហួតហែងនេះ។ បន្ទាប់មកអ្នកវិទ្យាសាស្រ្តបានរកឃើញនូវសារធាតុដែលជំនួយដល់កម្លាំងដូចជា protein, vitamin A, B1, B2, D, E នៅក្នុងអន្ទង់ហេតុនេះមុខម្ហូបនេះបានក្លាយទៅជាមុខម្ហូបដែលមិនអាចខ្វះបានក្នុងរដូវក្តៅនៅប្រទេសជប៉ុន។
តាមរយៈរឿងព្រេងនិទានរបស់ជប៉ុនប្រសិនបើអ្នកញ៉ាំអន្ទង់នៅក្នុងថ្ងៃ “Doyo no hi” អ្នកនឹងមានសុខភាពល្អ មានភាពរឹងមាំជាងមុនក្នុងមួយឆ្នាំ។ ដោយសារមូលហេតុនេះជនជាតិជប៉ុនទុកមួយថ្ងៃនៅរដូវក្តៅដើម្បីញ៉ាំអន្ទង់ហើយថ្ងៃនោះគេហៅថា “Doyo ushi no hi” (ពិធីបុណ្យញ៉ាំអន្ទង់)។ ពេលវេលានេះជារៀងរាល់ឆ្នាំជនជាតិជប៉ុននាំគ្នាទៅភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារនៅក្នុង Tokyo, Osaka, Kyoto ដើម្បីទិញអន្ទង់មុនពេលដែលអស់ទំនិញ។ តាមឆ្នាំនីមួយៗដែល អាចមានមួយថ្ងៃ ឬពីរថ្ងៃ Doyo ushi no hi នៅក្នុងមួយឆ្នាំ។ ឆ្នាំនេះពិធីបុណ្យញ៉ាំអន្ទង់ស្ថិតក្នុងថ្ងៃ 20/7 និង 1/8។
នៅប្រទេសជប៉ុនមុខម្ហូបដែលធ្វើពីអន្ទង់ពិតជាពេញនិយម និងត្រូវបានចូលចិត្តបំផុតនៅ kabayaki (អន្ទង់អាំង)។ អន្ទង់ត្រូវបានធ្វើអោយស្អាត កាត់ជាពីរហើយយកឆ្អឹងចេញ ដោតចង្កាក់ និងប្រលាក់ទឹកសុីអីវផ្អែមបន្ទាប់មកគឺអាំង។ ជាមួយនឹងការធ្វើមុខម្ហូបបែបនេះខ្លាញ់របស់អន្ទង់នឹងរលាយបាត់ប៉ុន្តែសាច់ខាងក្នុងនៅតែឆ្ងាញ់ចំណែកស្បែកខាងក្រៅស្រួយឆ្ងាញ់។ បន្ទាប់ពីអាំងហើយបន្ទាប់មកគឺដកចង្កាក់ឈើអាំងចេញពីសាច់អន្ទង់ហើយដាក់នៅលើចានបាយ ប្រអប់បាយដូចជា bento ជាមួយនឹងបន្លែជ្រក់ផ្សេងទៀត និងសម្លឬក៍ Sushi បាយមូលជាដុំ។
ប្រសិនបើធ្វើដំណើរកំសាន្តទៅដល់ Tokyo នៅរដូវក្តៅហើយចង់ញ៉ាំនូវមុខម្ហូបពិសេសក្នុងរដូវក្តៅនេះរបស់ជនជាតិជប៉ុនសូមមកភោជនីយដ្ឋាន Nodaiwa, ឬ Mahoroba និង Goshiki ដោយសារនេះជាអាស័យដ្ឋានដែលលក់អន្ទង់ឆ្ងាញ់ជាងគេ។
អន្ទង់អាំងបែបផ្សេងទៀតគឺ shiroyaki នៅតែអាំងប៉ុន្តែមិនប្រលាក់គ្រឿងអ្វីទាំងអស់។ ពេលដែលអាំងឆ្អិនសាច់អន្ទង់ហើយអាចរៀបចេញញ៉ាំតែម្តងជាមួយ wasabi ឬក៍ទឹកសុីអីវជប៉ុន។
នៅក្នុងរដូវក្តៅជាពេលវេលាដែលហាងលក់អន្ទង់លក់ដាច់ និងមានអតិថិជនច្រើនបំផុតដោយសារតែនៅក្នុងចង្រ្កានរបស់ពួកគេតែងតែមានសាច់អន្ទង់ធំជាមួយនឹងគ្រឿងសមុទ្រស្រស់ ចំណែកឯហាងលក់ស្រា Izakaya ក៍រក្សាទុកធុងអន្ទង់រស់ដើម្បីធ្វើអោយភ្ញៀវញ៉ាំ។ ពេលដែលអ្នកហៅម្ហូបញ៉ាំ ពួកគេអាចចាប់ផ្តើមធ្វើម្ហូម និងអាំងសាច់អន្ទង់នៅពីមុខភ្ញៀវ
តាមរសជាតិ Chi/VNexpress