រៀន​ពី​របៀប​ដែល​ប្រជាជន​ជប៉ុន​ដោះ​ស្រាយ​ស្ថាន​ភាព​នៅ​ពេល​ក្មេង​ៗ​ឈ្លោះ​គ្នា​

អ្វី​ដែល​ធ្វើ​អោយ​កុមារ​ប្រែ​ជា​អាត្មា​និយម?

រូប​ភាព​បន្ថែម odreurope

ការ​តាម​ចិត្ត​ពេក​របស់​ឪពុក​ម្តាយ​ បំពេញ​តាម​តម្រូវ​ការ​ទាំង​អស់ ​របស់​ក្មេង យក​ចិត្ត​ទុក​ដាក់​ហួស​ហេតុ​… ធ្វើ​អោយ​កុមារ​គ្មាន​ឱកាស​ ចេះ​យក​ចិត្ត​ទុក​ដាក់ និង​ចេះ​យោគ​យល់​អ្នក​ដ៍​ទៃ​។

កុមារ​នឹង​រស់​ក្នុង​អារម្មណ៍​បាន​សរសើរ​ គ្រាន់​តែ​ចេះ “ទទួល” ប៉ុន្តែ​មិន​ចេះ “អោយ​” យូរ​ទៅ​ក្លាយ​ទៅ​ជា​ទម្លាប់​ និង​ធ្វើ​អោយ​ក្មេង​ មាន​ចរិក​អាត្មា​និយម​នៅ​ពេល​ណា​ក៍​មិន​ដឹង​ផង។

រឿង​ខ្លីខាង​ក្រោម

 

 

Mother and baby playing together.

 

រូប​ភាព​បន្ថែម affordcommissions

ក្នុង​ឱកាស​ចៃ​ដន្យ​មួយ​ពេល​ដែល​បាន​ឃើញ​ពី​របៀប​ដោះ​ស្រាយ​ស្ថាន​ភាព​របស់​អ្នក​ម្តាយ​ជន​ជាតិ​ជប៉ុន​ពីរ​នាក់នៅ​ពេល​ដែល​កូន​របស់​ពួក​គេ​ឈ្លោះ​គ្នា​បាន​ធ្វើ​អោយ​ខ្ញុំ​គិត​ច្រើន​ពី​វិធី​បង្រៀន​កូន​របស់​ខ្លួន​ និង​ចង់​ចែក​រំ​លេក​ដល់​អ្នក​ទាំង​អស់​គ្នា។

ក្មេង A និង B ប្រហែល​​អាយុ​ ៤ឆ្នាំ​ ដោយ​សារ​តែ​ដណ្តើម​គ្នា​នូវ​ របស់​​លេង​តែ​មួយ​បាន​ធ្វើ​អោយ​ក្មេង​ទាំង​ពីរ​ឈ្លោះ​គ្នា​ និងវាយ​គ្នាដើម្បីយក​អោយ​បាន​នូវ​របស់​លេង​នោះ។

អ្វី​ដែល​ធ្វើ​អោយ​ខ្ញុំ​ភ្ញាក់​ផ្អើលនោះ​គឺ​អាកប្បកិរិ​យា​ព្រ​ងើយ​កន្តើយ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​របស់​ម្តាយ​ទាំង​ពីរ​នាក់ ពួក​គេ​នៅ​តែ ​និយាយគ្នាយ៉ាង​​ធម្ម​តា ពេល​ខ្លះ​បែរ​ទៅ​មើល​ក្មេង​ទាំង​ពីរហើយ ​ក្រោយ​មកពួក​គេ​បន្ត​រឿង​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​ ហើយក៍​មិនមក​​រារាំង​​ដែរ។

ក្នុង​ពេល​នោះ​ខ្ញុំ​ពិត​ជា​បាន​គិត​ថា​ហេតុ​អ្វី​សង្គម​ដែល​មាន​មនុស្ស​មាន​អរិយធម៌​ល្បី​ចេះ​គួរ​សម​ដូច​ជា​ប្រទេស​ជប៉ុន​បែរ​ជា​អត់​ចិត្ត​ដូច្នេះ​ ពួកគេ​មិន​ខ្លាច​ក្មេង​ទាំង​ពីរ​ត្រូវ​របួស​ឬ?

លទ្ធ​ផល​ឈ្លោះ​ប្រកែក​គ្នា​គឺ​ក្មេង B ​ដណ្តើមបាន​របស់​លេង​ ចំ​ណែក​ឯ​ក្មេង A ត្រូវ​បាន​ច្រាន​ដួល​ និង​អង្គុយ​ក្រោម​ដី​ប៉ុន្តែ​អ្វី​ដែល ​ប្លែក​គឺ​ក្មេង​នោះ​មិន​ប្រាប់​មាក់​របស់​ខ្លួន​​ទេ។

មិន​អាច​លាក់​បាន​នូវ​ចម្ងល់​នៅ​ក្នុង​ចិត្ត​ខ្ញុំ​បាន​ឈាន​ទៅ​និយាយ​ជា​មួយ​ម្តាយ​ទាំង​ពីរ​នាក់៖

រូប​ភាព​បន្ថែម Gnor

  • បង​ស្រី​មិន​ឃើញ​ក្មេង​ទាំង​ពីរ​ដណ្តើម​របស់​លេង​ជា​មួយ​គ្នា​ទេឬ?
  • ប្រាកដ​ណាស់​ពួក​ខ្ញុំ​ឃើញ​ ប៉ុន្តែ​យ៉ាង​ម្តេច​ទៅ?
  • យ៉ាង​ដូចមេ្តច​ឬ? ហេតុ​អ្វី​បង​ទាំង​ពីរ​មិន​រា​រាំង​ មិន​ខ្លាច​ក្មេង​ទាំង​ពីរ ​ត្រូវ​របួស​ទេ​ឬ?
  • ប្រសិន​បើ​ឃាត់​តើ​យ៉ាង​ម៉េច​​ទៅ ក្មេង​នេះអាច​យល់​ពី​តម្លៃ​ពិត​ប្រាកដ​នៃ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។ អ្វី​ដែល​ពួក​ក្មេង​កំពុង​តែ​ដណ្តើម ​នោះ​គឺប្រយោជន៍​ផ្ទាល់​ខ្លួន​ ភាព​អាត្មា​និយ​ម​មិន​មែន​របស់​លេង​ទេ។ ផ្ទុយ​ពី​ការ​រារាំង​ឃាត់​ក្នុង​ពេល​នោះ​គឺ​ពួក​ខ្ញុំ​ចង់​អោយ​ពួក ក្មេង​ៗយល់​ថា​ខ្លួន​ទទួល​បាន​អ្វី​ និង​បាត់​បង់​អ្វី​ជា​មួយសកម្ម​ភាពរបស់​ខ្លួន​។
  • ចុះ​ប្រសិន​បើ​ពួក​ក្មេង​ត្រូវ​របួស​យ៉ាង​ម៉េច​ទៅ?
  • ក្មេង​ទាំង​ពីរ​នៅ​តូច របួស​បន្តិច​បន្តួច​ប្រសិន​បើ​មាន​គ្រាន់​តែ​នៅ​ខាង​ក្រៅ​ស្បែក​តែ​ប៉ុណ្ណោះ​ ប្រហែល​ជា​ឈឺ​បន្តិច​ប៉ុន្តែ​ថ្ងៃ​ក្រោយ​ ពួក​ក្មេង​នឹង​យល់​ថា​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​យកបាន​នូវ​អ្វី​ដែល​ខ្លួន​ចង់​ដោយ​មិន​ចាំ​បាច់​ដណ្តើម​គ្នា​បែបនេះ​ទៀត។
  • ត្រូវ​ប៉ុន្តែ…
  • សូម​មើល​ទៅ​ក្មេង​ទាំង​ពីរ​នាក់

នៅ​ពេលខ្ញុំ​​មិន​ទាន់​​យល់​អស់​នូវ​ការ​គិត​របស​់​គាត់​ផង​តែ​ពេល​បែរ​មក​វិញ​ឃើញ​ក្មេង B មិន​សប្បាយ​ចិត្ត​ដោយ​សារ​គ្មាន​នរណា​ លេង​ជា​មួយ​ហើយ​ក៍​យក​របស់​លេង​ទៅ​បបួល​ក្មេង A លេង​ជាមួយ ចំណែក​ក្មេង A ក៍​រីក​រាយ​ដូច​ជា​មិន​មាន​រឿង​អ្វី​កើត​ឡើង។

ពេល​នោះ​ស្រ្តី​ម្នាក់​បន្ត​និយាយ​៖

  • សូម​អោយ​ក្មេង​ទាំង​នោះ​រស់​នៅ “ត្រូវ​” តាម​អាយុ​របស់​ខ្លួន​ ក្មេង​ខុស​ពី​មនុស្ស​ធំ​ ធ្វើ​អ្វី​ក៏​ទៀង​ត្រង់​មិន​លាក់​លៀម ​លើក​លេង​ពេល​ក្មេង​មាន​អារម្ម​ណ៍​ថា​ខ្លាច​។ ប្រ​សិន​បើ​ឪពុក​ម្តាយ​អ្វី​ក៏​ជួយ ​នោះ​ក្រោយ​​មក​ពេល​ដែល​ពួក​ក្មេង​ជួប​រឿង​ពិបាក​ជាង​ក្មេង​នឹង​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ល្អ​បំ​ផុត​គឺ​មនុស្ស​ធំ​គួរ​តែ​មើល​បាន ​ហើយ​ តាម​ដាន​ និង​ជួយ​ពេល​ពិត​ជា​ត្រូវ​ការ​។
  • ត្រូវ​ណាស់ខ្ញុំ​​យល់​ហើយ​សូម​ជំរាប​លា​បង​ស្រី​ទាំង​ពីរ​។

 

ខាង​លើ​នេះ​គ្រាន់​តែ​ជា​រឿង​មួយ​ដែល​ខ្ញុំ​ចង់​ចែក​រំ​លេកដល់​អ្នក​ទាំង​អស់ពី​វិធី​ដែល​បង្រៀន​កូន​របស់​ឪពុក​ម្តាយ​ជនជាតិ​ជប៉ុន​ ប្រាកដ​ណាស់​ដើម្បី​បង្រៀន​កូ​ន​ត្រូវ​ការ​រាប់​រយ​ពាន់​រឿង​ផ្សេង​ខុសគ្នា​ដែល​ពួក​យើង​ត្រូវ​ដឹង ​ប៉ុន្តែ​អ្វី​ដែល​ល្អគួរ​តែ​វិនិឆ្ឆ័យ​ក៍​ដូច​ជា​រៀន​សូត្រ​តាមប្រសិន​ជា​អាច​។

វិធី​យល់​ពី​ចិត្ត​របស់​កូន​ក្មេង

ក្រៅ​ពី​នេះតាម​រយៈមជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ចិត្ត​សាស្រ្ត​កូន​ក្មេង ​របស់​ជប៉ុន​គឺ៖​ កូន​ក្មេង​ក្រោម​អាយុ​ ៦​ឆ្នាំ​នឹង​ឆ្លង​កាត់ “រយៈពេលចង់​ក្លាយ​ទៅជា​ម្ចាស់​កម្ម​សិទ្ធិនៃ​វត្ថុ​អ្វី​មួយ​​” ក្នុង​រយៈពេល​នេះកូន​ក្មេង​ចង់ “សម្គាល់​កន្លែង​របស់​ខ្លួន​” រាល់​អ្វី​ដែល​ជារបស់​ខ្លួន ​ទាំង​ស្រុង។

រូប​ភាព​បន្ថែម​កូន​ក្មេង​

ហេតុ​នេះដល់​ថ្ងែ​ណា​មួយ​ដែល​ផល​ប្រយោជន៍​ក្លាយ​ទៅ​ជា “ការ​ចង់​បាន​របស់​ខ្លួន​” នេះ​ត្រូវ​​ដណ្តើម ​ក្មេង​នឹង​ចាប់​ផើម​ត​តាំង​ដើម្បី​ដណ្តើមកម្ម​សិទ្ធិ​របស់​ខ្លួន​។

មនុស្ស​ធំ​គួរ​តែ​យល់​ពី​ចិត្ត​សាស្រ្ត​នេះ​ដើម្បី​ជៀស​វាង​ករណី​ដែល​ចាប់​បង្ខំ​អោយ​ក្មេង​ត្រូវ​ចែក​រំលេក​ ឬ “ដណ្តើម​យក​” របស់​លេង ​របស់​វា​អោយ​ក្មេង​ផ្សេង​ អ្វី​ទាំង​នេះ​ទោះ​បី​ងាយ​ស្រួល​ប៉ុន្តែ​បើ​កើត​ឡើង​ច្រើន​ដង ​នឹង​ធ្វើ​អោយ​ប៉ះ​ពាល់យ៉ាង​ខ្លាំង​ទៅ​ដល់​ផ្លូវ​ចិត្តមិន​ល្អ​ថ្ងៃ​ក្រោយ​របស់​ក្មេង​។

​រូប​ភាព​បន្ថែម vn.theasianparent.

តាម​ការ​ស្វែង​យល់​ពី​របៀប​ដោះ​ស្រាយ​របស់​ឪពុកម្តាយកម្ពុជា​ពេល​ដែល​ក្មេង​​ដណ្តើ​ម​របស់​លេង​ជាមួយ​គ្នា​ភាគ​ច្រើន​គឺរារាំង​ដូច​ជា៖ “កូន​​គួរ​តែ​អោយ​ប្អូន​ ឬ​បងលេង​ទៅ​”…

ប្រ​ហែល​ជា​ក្មេង​នឹង​ស្តាប់​តាម​សំ​ដី​របស់​មនុស្ស​ធំ​ពេល​នោះ​ប៉ុន្តែ​ក្មេង​ពិត​ជា​មាន​អារម្ម​ណ៍​ថា​ពេញ​ចិត្ត​ទេ​? ឬ​ក៏​គិត​ថា​សូម្បី​តែ​មនុស្ស ​ដែល​ស្រលាញ់​យើង​បំផុតក៏ “កាន់​ជើង​” អ្នក​ផ្សេង​ ពេល​នោះ ​អារម្មណ៍សុវត្ថិ​ភាព​របស់​ក្មេង​នឹង​ប្រែ​ប្រួល។

រូប​ភាព​បន្ថែម JamAdvice

ប្រាកដ​ណាស់​និយាយ​យ៉ាង​នេះ​មិន​មែនមាន​ន័​យ​ថា​​គាំ​ទ្រ​ “ភាព​អាត្មា​និយម​” របស់​ក្មេង​ ប៉ុន្តែ​ពួក​យើង​គួរ​តែ​រើស​ពេល​វេលា ​សាក​សម​រា​រាំង​អោយ​ត្រូវ​ពេលត្រឹម​​ត្រូវ​បំផុត។

តាម​ជន​ជាតិ​ជប៉ុន​សម្មតិកម្ម​នៃ​ភាព​អត់​ធ្មន់ចែក​រំលេក​មាន​ប្រភព​ពី​ភាព​ស្មាគ​ចិត្ត​ និង​ការ​អោយ​តម្លៃ​​។

ដូច​នេះ​ដំបូង​បង្អស់​គួរ​តែ​ធ្វើអោយ​​ក្មេងមាន​អារម្មណ៍​ថា​​ទទួល​បាន​ការ​អោយ​តម្លៃ​

“របស់​លេង​នេះ​គឺ​ជា​របស់​អ្នក​ណា?” សំណួរ​ដ៏ងាយ​ស្រួល​នេះ​ អាច​ធ្វើ​អោយ “ម្ចាស់​កម្ម​សិទ្ធិ​” របស់​ក្មេង​ត្រូវ​បាន​ទទួល​ស្គាល់​ ជាមួយ​នឹង​ការ​ដណ្តើម​យក​ភាព​ប្រឆាំង​ក៏កាត់​បន្ថយ។

រូប​ភាព​បន្ថែម dinosauriens

ធ្វើ​អោយ​ក្មេង​យល់​ពី​សកម្ម​ភាព​​របស់​ខ្លួន

“អូរ តាម​ពិត​ឡាន​នេះ​គឺ​ជា​របស់​ A កូន​យល់​ព្រម​អោយ​មិត្ត ​លេង​ជា​មួយ​កូន​ទេ​?”​ ឬចែល​រំ​លេក​របស់​លេង​ជាមួយ​នឹង​មិត្ត​គឺ​ ជា​ក្មេង​ដែ​ល​​ឆ្លាត​ ដូច​នេះ​កូ​ន​ចង់​ចែក​រំ​លេក​ជាមួយ​មិត្ត​ទេ?

ពេល​ដែល​យល់​សកម្ម​ភាព​របស់​ខ្លួន​នោះ​ស្មារតីទទួល​ខុស​ត្រូវ​ក៏​កាន់​តែ​ច្រើន​ជាង។

happy asian kid playing with teacher

រូប​ភាព​បន្ថែម edo-tokyo

សូម​ទុក​អោយ​ក្មេង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ជៀស​វាង​ការ​បង្ខំ

ប្រសិន​បើ​ក្មេង​មិន​យល់​ព្រម​ក៏​មិន​បង្ខំ​ ជៀស​វាង​ធ្វើ​អោយ​មាន​ផ្លូវ​ចិត្ត​មិន​ល្អ​ ផ្ទុយ​មក​វិញ​យើង​អាច​អោយ​ក្មេង​នូវ​ជម្រើស​ផ្សេ​ង​គ្នា​ដូច​ជា “កូន​ចូល​ចិត្ត​ឡាន​នេះ​កូន​លេង​ចុះ​ ប៉ុន្តែ​កូន​អាច​អោយ​មិត្ត​ខ្ចី ​សៀវ​ភៅ​នោះ​បាន​ទេ?”

រូប​ភាព​បន្ថែម BoldSky

ធ្វើ​ជា​ឪពុក​ម្តាយ​នរណា​ក៏​ចង់​អោយ​កូន​របស់​ខ្លួន​ជួប​ទៅ​នឹង​អ្វី​ដែល​ល្អ​ដែរ ប៉ុន្តែ​តាម​ចិត្ត​កូន​មិន​មែន​ជាវិធី​បង្រៀន​កូន​ល្អ​ទេ។ កូន​ក្មេង​តែ​ង​តែ​រៀន​ពី​ជី​វិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​វិធី​ដែល​ល្អ​បំ​ផុតគឺមុន​ធ្វើ​ សា​កល្បង​មុន​ហើយ​ធ្វើ​អ្វី​ជា​មួយ​ក្មេង​ដែល​អ្នក​ចង់​អោយ​ក្មេង​ ក៏​ធ្វើ​បែប​នោះ​ជា​មួយ​អ្នក​ដ៏ទៃ ដោយ​សេចក្តី​ស្រ​លាញ់ និង​ភាព​សណ្តោស ​មិន​មែន​ការ​ជេរ​ស្តី​ឬ​ក៏​វាយ​ក្មេង​ឡើយ។

រូប​ភាព​បន្ថែម ThePinsta

ជា​ការ​ពិត​ណាស់​អ្នក​ត្រូវ​ធ្វើ​ល្អ​ជា​មួយ​កូន​ប៉ុន្តែ​ក៏​ត្រូវ​ធ្វើ​ដូច​នេះ​ជា​មួយ​នឹង​ខ្លួន​ឯង​ផង​។ អ្នក​នឹង​មិន​មែន​ជា​ឪពុក​ម្តាយ​ដែល​ពពេញ ​សេចក្តី​ស្រលាញ់ប្រសិន​បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង​។ លើស​ពី​នេះ​ កូន​របស់​អ្នក​នឹង​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​រៀនហើយ​ឃើញ​ពី​ឪពុក​ម្តាយ​។​ ហេតុ​នេះសូម​ចាប់​ផ្តើម​ស្រលាញ់​ខ្លួន​ឯង​ចាប់​ពី​ឥឡូវ​នេះ​ទៅ។

Hai Au

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: