Kintsugi សិល្បៈ​ខុស​ទម្រង់

Kintsugi គឺ​ជា​អ្វី?

Kintsugi ឬ​ក៏​អាច​ហៅ​ម្យ៉ាង​ទៀត​ថា Kintsukuroi អាច​យល់​ ត្រួសៗ​ថា “ការ​ផ្សារភ្ជាប់​​ពី​មាស” នេះ​គឺ​ជា​ទម្រង់​សិល្បៈសិប្បកម្ម ​ប្រពៃ​ណីដែល​ធ្វើ​ដោយ​ដៃ​របស់​ប្រទេស​ជប៉ុន​​ប្រើ​ដើម្បី​ជួស​ជុល ​គ្រឿងចម្លាក់​សេរ៉ា​មិច​ដែល​ខូច​ឬ​ក៏​បែក។

ប្រភព​រូប All About

ប្រភព​មក​ពី​ណា?

មាន​ទ្រឹស្តី​ខុស​គ្នា​ជា​ច្រើន​អំពី​ប្រភព​ដើម​របស់​សិល្បៈ Kintsugi ហើយ​ក្នុង​ចំណោម​រឿង​រ៉ាវ​ដ៏​គួរ​អោយ​ចាប់​អារម្មណ៍​តែង​តែ​ត្រូវ​បា​នរៀប​រាប់​ទៅ​ដល់​ភ្ញៀវ​ទេស​ចរណ៍អំពី Kintsugi បាន​ចាប់​ផ្តើម​តាំង​ពី ​សតវត្សរ៍​ទី​១៥។

រឿង​បាន​ដំ​ណាល​ថា​មេ​ទ័ព Ashikaga Yoshimasa នៅ​ពេល ​នោះ​គាត់​បាន​បញ្ជូន​ចាន​តែខូច​ដែល​មាន​តម្លៃទៅ​កាន​់​ប្រទេស​ចិន ​ដើម្បីពឹង​អោយ​ជួស​ជុលវិញ។

ទោះ​ជា​យ៉ាង​ណាវត្ថុ​ដែល​មេទ័ព​ជនជាតិ​ជប៉ុន​ទទួល​មក​វិញ ​គ្រាន់តែ​ជា​ចាន​បែក​មួយ​ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​អាក្រក់​ហើយ​ ​មិន​ប្រ​សើរ​ជាង​កាល​ពី​ដំបូង​ដែល​បែក​ឡើយ។

បន្ទាប់​ពី​ស្តាប់​នូវ​សាច់​រឿង​នេះ​ជាង​សិល្បៈ​ករ​ដែល​ធ្វើ​ដោយ​ដៃ​ នៅ​ប្រទេស​ជប៉ុន​បាន​រិះ​រក​គំនិត​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្វែង​រក​វិធី​ផ្សេង​ដើម្បី​តភ្ជាប់​បំណែក​ដែល​បែក​អោយ​ជាប់​ស្អាត​ និង​រឹង​មាំ​ជាង​មុន។

ប្រភព​រូប moraapproved

ចាប់​ពី​ពេល​នោះ​សិល្បៈKintsugi បាន​លេច​មក​។ នៅ​ក្នុង​ដំ​ណាក់​កាលរីក​ចម្រើន​ជាង​សិល្បៈករ​ ដែល​ធ្វើ​ដោយ​ដៃ​នៅ​ទឹក​ដី​ព្រះ​អាទិត្យ​រះ​បាន​អនុវត្ត​តាម​បច្ចេក​ទេស​នេះ​ទៅ​លើ​គ្រឿង​សេរ៉ា​មិច​មាន​ប្រភព​ខុស​គ្នា​ ភាគ​ច្រើន​នៅ​ក្នុង​នោះ​គឺ​មក​ពី​ប្រទេស​ចិន​ វៀត​ណាម​ និង​ប្រទេស​កូ​រ៉េ។

សិល្បៈដែល​ជួស​ជុល​របស់​ Kintsugi ត្រូវ​បាន​បែង​ចែក​ជា​បី​ប្រភេទ​ចំបង៖

Hibi (បែក​ឬ​ក៏​ជួស​ជុល​ឡើង​វិញ)

ប្រភព​រូប Kintsugi Planet

តភ្ជាប់​កន្លែង​ដែល​ប្រេះ ​ឬ​ក៏​ប៉ះ​នូវ​បំ​ណែក​ដែល​ខ្វះ​លើ​វត្ថុ​ដែល​ធ្វើ​ដោយ​លាយ​ឡំមាន​ធាតុ​ផ្សំ​គោល​គឺ​មាស។​ នេះ​គឺ​ជា​វិធី​ចំ​បង​បំ​ផុត​របស់​ Kintsugi។

Keke no kintsugi rei (បំណែក​ឬ​ក៏​ផ្លាស់​ប្តូរ​)

ប្រភព​រូប Fubiz

អនុវត្ត​ក្នុង​ករណី​បំណែក​ដែល​នៅ​ខ្វះ​ដូច​នេះ​មិន​អាចជា​ប្រភេទ​ដូច​គ្នា​ អ្នក​ដែល​ជា​សិល្បៈ​ករ​និង​ប្រើ​ប្រាស់​នូវ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ជំនួស​ ដូច​ជា​ជ័រ​ មាស​ ឬ​ក៏​ធាតុ​ផ្សំ​ផ្សេង​។ ហើយ​ចុង​បញ្ចប់​ក៏​អោយ​ចេញ​នូវ ​ផលិតផល​សិល្បៈ​ដែល​ថ្មី។

Yobitsugi តភ្ជាប់ (ផ្សារ​ភ្ជាប់ឬ​ក៏​តភ្ជាប់)

ប្រភព​រូប Pinterest

ការ​ប្រើ​ប្រាស់​បំណែក​ដែល​មាន​ធាតុ​ផ្សំ​ស្រដៀង​ប៉ុន្តែ​រចនា​ប័ទ្ម​ មិន​ដូច​ទៅ​និង​ផលិត​ផល​ដំ​បូង​ដែល​បាន​តភ្ជាប់​​។ ហេតុ​នេះ​ហើយ​ បំណែកទាំង​នេះ​ត្រូវ​តែ​សាក​សម​ និង​ប្រហាក់​ប្រហែល​គ្នា​ដូច​ជា ​ពណ៌ ប្លង់​បង្កើត​បាន​ជា​តម្លៃ​ពិសេស​សម្រាប់​ផលិត​ផល​។

ប្រភព​រូប Japana

អត្តន័យ​នៃ​សិល្បៈ​ និង​ទស្សន​នៃ​ជី​វិត​

សម្រាប់​ជន​ជាតិ​ជប៉ុន​គឺ Kintsugi មិន​ត្រឹម​តែ​ជា​សិល្បៈតែ​ក្នុង ​នោះ​វា​អាច​និង​ជា​ទស្សន​វិជ្ជា​នៃ​ជីវិត​ ពួក​គេ​អោយ​តម្លៃ​ទៅ​លើ​ការ​កែ​ ឆ្នៃ ជួស​ជុល​ដូច​ជា​ផ្នែក​មួយ​នៃ​ប្រ​វត្តិ​សាស្រ្ត​របស់​វត្ថុ​នោះ។

ប្រភព​រូប Wisdom Enough

ជាការ​ពិត​ណាស់​វា​មិន​ស្ថិត​ក្នុង​គោល​ដៅ​ដើម្បី​លាក់​បាំង​នូវ ​កន្លែង​ដែ​ល​ខូច​នៅ​លើ​វត្ថុ​ ផ្ទុយ​មក​វិញ​ពួក​គេ​ចង់​បង្ហាញ​នូវ​កន្លែង​ ដែល​បាន​តភ្ជាប់​អោយ​អ្នក​ទាំង​អស់​បាន​ឃើញ​ និង​ប្រែ​វា​ក្លាយ​ទៅ​ជា ចំនុច​ខ្លាំងដើម្បី​បង្ហាញ​នូវ​តម្លៃ​របស់​ផលិត​ផល​ “ខុស​ទម្រង់” ឡើង​ ទៅ​កម្រិត​ខ្ពស់​មួយ​ថ្មី​ទៀត​។

ប្រភព​រូប langweiledich

នៅឯ​សិក្ខាសា​លា​នាពេល​ថ្មីៗ​នេះ​នៅ​ទី​ក្រុង​ឡុង​ សិល្បៈករ​ពីរ​នាក់ដែល​មក​ពី Tokyo ប្រទេស​ជប៉ុន​គឺ Muneaki Shimode និង​ Takahiko Sato បាន​សម្តែង​ដោយ​ផ្ទាល់​នៃ​សិល្បៈយ៉ាង​ពិសេស​របស់​ ប្រទេសផ្កា​សា​គឺ​រាជូន​ដល់​សាធារណៈជន​​ទាំង​អស់​។

សូម​អញ្ជើញ​អ្នក​មើល​ថែម​វីដេ​អូខាង​ក្រោម​ដើម្បី​យល់​បន្ថែម​អំពី​រូប​ភាព​សិល្បៈពិសេស​នេះ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: