ព្រំ​ដែន​នៃ​ការ​ទំនាក់​ទំ​នង​របស់​ជន​ជាតិជប៉ុន​

នៅ​ក្នុង​វប្ប​ធម៌​ជប៉ុន ជាពិសេស​គឺ​ពេល​ធ្វើ​ការ​ ជនជាតិ​ជប៉ុន​ តែង​តែ​សង្កត់​ធ្ងន់​លើ​ភាព​ប្រុង​ប្រយ័ត្ន​។ នោះ​គឺ​ជា​ទំនៀម​ទំ​លាប់​ (Kejime) យើង​អាច​យល់​យ៉ាង​ស្រួល​ថា​ “អ្វី​គ្រប់​យ៉ាង​សុទ្ធ​តែ​មានព្រំដែន​របស់​វា​ច្បាស់​លាស់”​ 

ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ជប៉ុន​ និង​ទំនាក់​ទំ​នង​ ល្អជា​មួយ​អតិថិជន​ជប៉ុន​នេះ​ហើយ​ជា​ប្រធាន​បទ​ដែល​អ្នក​មិន​គួរ​រំលងចោល​ទេ!

(Kejime) ជា​អ្វី​?

ប្រសិន​បើ​ស្វែង​រក​ន័យ​របស់​ (Kejime) ក្នុង​វចនានុក្រម​ជប៉ុន អ្នក​និង​ឃើញ​ការ​បក​ស្រាយ​ន័យ​នេះ​មាន​ពីរ​។ ទី​មួយគឺ “ភាព​ខុស ​គ្នា​” រវាង​រឿង​មួយ​ទៅ​និង​រឿង​មួយ​ទៀត​ រវាង​ឆ្វេង​ស្តាំ​ ខុស​ត្រូវ​។ ក្នុង​ន័យ​មួយ​ទៀត​គឺ​អរូបី​ នោះ​គឺ​ជា​អាកប្បកិរិ​យា​ សកម្ម​ភាព​របស់​យើង​ ធ្វើ​តាមសីល​ធម៌​ ឬ​ការ​កំណត់​របស់​សង្គម​ ។

រូប​ភាព​បន្ថែម​ Pixapay

ជន​ជាតិ​ជប៉ុន​មាន​គំនិត​ថា​ចាំ​បាច​់​ត្រូវ​តែ​មាន​ (Koshi no Kejime o tsukeru) ពាក្យ​នេះ​មាន​ន័យ​ថា​ “ភាព​មិន​លម្អៀង​​​” ត្រូវ​ចេះ​បែង​ចែកច្បាស់​លាស់​​រវាង​រឿង​រួម ​និង​បុគ្គល​។

ក្នុង​ទំ​នាក់​ទំ​នង​សង្គម​ក៏​ត្រូវ​តែ​អនុ​វត្ត​តាម​ការ​កំ​ណត់​ដូច​គ្នា​។ ឧទាហរណ៍​នៅ​ក្នុង​ទំ​នាក់​ទំ​នង​រវាង​ឪ​ពុក​ម្តាយ​និង​កូន​គឺ (Oyako no ma ni mo kejime ga hitsuyoda) មាន​ន័យ​ថា ព្រំ​ដែន​រវាង​ឪពុក​ម្តាយ​ និង​​កូន​គឺ​វា​សំ​ខាន់។

(Kejime) ក្នុង​វប្ប​ធម៌​សង្គម​

ជា​មួយ​និង​គំនិត​ (Kejime) នៅ​ក្នុង​វប្ប​ធម៌​ជប៉ុន​ ជនជាតិ​ជប៉ុន ​តែង​តែ​អនុវត្ត​តាម​ច្បាប់​ ឥរិយា​បថ​រួម​របស់​សង្គម​ជប៉ុន​ ។

រូប​ភាព​បន្ថែម Generation

ប្រសិន​បើ​មាន​ការ​ចាប់​អារម្មណ៍​ អ្នកនឹង​សង្កេត​ឃើញ​ឥរិ​យា​បថ ទំ​លាប់​ការ​គិត​របស់​ជនជាតិ​ជប៉ុន​សុទ្ធ​តែ​មាន​ទំ​នាក់​ទំ​នង​ជា​មួយគ្នា​។ ឧ​ទាហរណ៍ជាមួយ​និង​គំនិត​ (Kejime) ជន​ជាតិ​ជប៉ុន​តែង​តែសំដែង​នូវ​អាកប្បកិរិយា​មាន​ព្រំ​ដែន​រក្សា​គំ​លាត​ជា​មួយ​និង​អ្នក​ដ៏​ទៃ។

ហេតុ​នេះ​ពិត​ជា​ពិ​បាក​និង​ដឹង​ថា​ជនជាតិ​ជប៉ុន​គិត​ពី​អ្វី​។ នាំ​អោយ​ការ​និយាយ​មាន​ភាព​វែង​ឆ្ងាយ​មិន​អាច​ចូល​ទៅចំ​គំនិត​សំ​ខាន់ហើយ​​វាង​ធ្វើ​អោយ​មា​ន​ការ​យល់​ច្រឡំដល់​អ្នក​ស្តាប់។ ឬគ្រាន់​តែ​និយាយ​ស្ទាក់​ស្ទើរ​ដោយ​មិន​និយាយ​អោយ​អស់​ន័យទុក​អោយ​ភាគី​យល់ដោយ​ខ្លួន​ឯង ។

រូប​ភាព​បន្ថែម Wow

សង្គម​ និង​វប្ប​ធម៌​ជប៉ុន​មាន​បទ​ដ្ឋាន​សីល​ធម៌​ជា​​ច្រើន​ ការ​សម្តែង​សុជី​វធម៌​ ការ​ទំ​នាក់​ទំនង​ជាមួយ​គ្នា​។ ហេតុ​ដូច​នេះ​ទៅ​តាមដំ​ណាក់​កាល​ក៏​អាចមាន​​ “ភាព​មិន​លម្អៀង​​​” ពួក​គេ​រៀន​អំ​ពី​ការ​ចេះ​បោះ​បង់​ការ​គិត​របស់​ខ្លួន​ដើម្បី​មើល​ឃើញភាព​ល្អ​ជាង​មុន​​។ ដូច្នេះ​ធ្វើអោយ​ជន​ជាតិ​ជប៉ុន​ងាយ​ស្រួល​ត្រូវ​ “អ្នក​ផ្សេង​” វាយ​តម្លៃ​ថា “មុខ​ពីរ​” មុខ​មួយ​គឺ (Honne ទឹក​មុខ​ដែល​មិន​សូវ​សម្តែង​) និង​មួយទៀត​គឺ​ (Tatemae ទឹក​មុខ​ដែល​សម្រាប់​ទៅ​ធ្វើ​ការ​នៅ​ក្នុង​សង្គម)។

(Kejime) នៅក្នុង​ការ​ងារ​

នៅក្នុង​ការ​ងារ​ពួក​គេ​មិន​អោយ​អារម្មណ៍​ផ្ទាល់​ខ្លួន​រំ​ខាន​ទេ។ និង​ ផ្ទុយ​មក​វិញក្រៅ​ពី​ការ​ងារ​ជន​ជាតិ​ជប៉ុន​អាច​និង​លេង​អោយ​អស់​ពី​ចិត្ត​ សប្បាយ​រស​រាយ​និង​បើក​ចិត្ត​មិន​ចាញ់​នរណា​ឡើយ។ ការ​ងារ​ណា​ចូល ​ការ​ងារ​នោះច្បាស់​លាស់​។

រូប​ភាព​បន្ថែម Passenger6A

ជនជាតិ​ជប៉ុន​ តែង​តែរក្សា​នូវ​ភាព​មឺុង​ម៉ាត់​ក្នុង​ការ​ងារ​។ ទោះ​បី​ជា​មនុស្ស​ស្គាល់​គ្នា​ ជិតស្និទ្ធ​ពេល​ដែល​ធ្វើ​ការ​ជា​មួយ​គ្នា​ពួក​គេ​ក៏​មាន​ការ​គោរព​គ្នា​ទៅ​វិញ ទៅ​មក​ ធ្វើ​ការ​ដោយ​ភាព​ប្រុង​ប្រយ័ត្ន និង​ច្បាស់​លាស់។

រូប​ភាព​បន្ថែម Japantimes

“អ្នក​ទាំង​អស់​គ្នាពិត​ជា​មាន​ភាព​នឿយ​ហាត់​គ្រប់​យ៉ាង​គឺ​ល្អ​ណាស់។ គ្រាន់​តែ​មាន​កន្លែង​ខ្លះ​ដែល​ខ្ញុំ​គិត​ថា​បើ​កែ​បន្តិច​វា​នឹង​ល្អ​ជាង”។

ក្នុង​ករណី​នេះ​មនុស្ស​ជា​ច្រើន​យល់​ថាការ​ងារ​ទាំង​អស់​បាន ​សម្រេច​ដោយ​ជោគ​ជ័យ​​ហើយគ្រាន់​តែ​ធ្វើ​ការ​កែ​ប្រែ​ចំណុច​ខ្លះ ​នោះនឹង​ប្រសើរ​ហើយ។ ប៉ុន្តែ​ក្រោយ​មក​ស្រាប់​តែ​ទទួល​បាន​ file មួយ ​ដែល​មាន​​ច្រើន​ទំព័រ​​និយាយ​ពី​អ្វី​ដែល​ត្រូវ​កែ​ប្រែ។ លោក​អើយ​ ដូច​នេះតើ​អ្នក​ណា​មិន​មាន​ភាព​ភ្ញាក់​ផ្អើរ​ទៅ?

បទ​ពិ​សោធន៍ទំនាក់​ទំ​នង​ជាមួយ​ជន​ជាតិ​ជប៉ុន

  • ត្រូវ​កម្រិត៖​​ “ដៃ​គូ” ធ្វើ​ការ​នៅក្នុង​វប្ប​ធម៌​ការ​ងារ​របស់​ជន​ជាតិ​ជប៉ុន​ជា​មនុស្ស​ស្ថិត​ក្នុង​ “រង្វង់​ខាង​ក្រៅ​”។ នៅ​ក្នុង​ការ​ងារ​ពួក​គេ​ទំ​នាក់​ទំនងគ្នា​មិន​មែន​ផ្តោត​ទៅ​លើ​សេចក្តី​ស្រលាញ់ទេ។ ដូច​នេះជន​ជាតិ​ជប៉ុន ​តែង​តែរក្សា​នូវ​សុជី​វធម៌​ មិន​ចង់​អោយ​អ្នក​ណា​ពិ​បាក​ចិត្ត​ឡើយ​។ ក្នុង​ជីវភាពរស់​នៅ​និង​ក្នុង​ការ​ងារ។
  • ភាព​ជំនាញ​​៖ នៅ​ពេ​ល​ដែល​អ្នក​ធ្វើ​ការ​ជា​មួយ​អតិថិជន​ជប៉ុន​សូម​កុំ​គិត​អ្វី​ ហើយ​ធ្វើ​នោះ។ សូម​យល់​អំ​ពី​វប្បធម៌​របស់​ពួក​គេ​ និង​អនុ​វត្ត​តាម​កម្រិត​ដែល​ពួក​គេចង់​បាន​។ សូម​រក្សា​នូវ​ទឹក​មុខ​រស់​រាយ និយាយ​ ដោយភាព​រី​ក​រាយ​ហើយ​សំខាន់​នោះ​គឺ​អាកិប្បកិរិយា​។ អ្នក​មិន​គួរបង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ផ្ទាល់​ពេល​ដែល​ធ្វើ​ការ​ជា​មួយ​ជន​ជាតិ​ជប៉ុន។ ជា​ពិសេស​នៅ​ពេល​ដែល​មាន​ការ​យល់​ច្រ​ឡំ​ ឬ​ក៏​ត្រូវ​ការ​ពិភាក្សាទាំង​សង​ខាង។

រូប​ភាព​បន្ថែម CW

  • ដឹង​ច្បាស់​អំពី​គោល​បំណង​៖ ធ្វើ​ការ​ជា​មួយ​អតិថិជន​ជប៉ុន​អ្នក​ត្រូវ​តែ​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ពាក្យ​សំដី​របស់​ពួក​គេ។ ពួក​គេ​និង​និយាយ​វិល​ជុំ​រឿង​រ៉ាវ​ជា​ច្រើន ​ហើយ​អ្នក​ត្រូវ​តែ​សរុប​សេចក្តី​ឡើង​វិញ​នូវ​អ្វី​ដែល​ពួក​គេ​ចង់​និយាយ។ អ្នក​និង​មិន​អាច​ស្តាប់​ផ្ទាល់​ត្រជាក់ពី​អ្វី​ដែល​អតិថិ​ជន​ជប៉ុន​ចង់​បាន​នោះ​ឡើយ។ ឬក៏​ពាក្យ​ “កន្លែង​នេះ​ខុស​ហើយ” ពួក​ខ្ញុំ​ចង់​បាន​ដូច​នេះ។
  • ការ​គោរព​

    វប្បធម៌ “រក្សា​នូវ​មុខ​មាត់” របស់​ជនជាតិ​ជប៉ុន​ក៏​ស្រដៀង​គ្នា​ទៅ ​និងបណ្តា​ប្រទេស​មួយ​ចំនួន​។  រាល់​ការជួប​ជាមួយ​ភាគី​ដៃ​គូ​ពួក​គេតែង​តែ​ផ្តោត​ទៅ​លើ​ “មុខ​មាត់” សម្រាប់​ភាគី។

រូប​ភាព​បន្ថែម NewBranch

សូម្បី​តែ​រឿងនោះ​​​វា​ផ្ទុយ​ទៅ​និង​អ្វី​ដែល​ពួក​គេ​ជឿ​ថា​ត្រូវ​ប៉ុន្តែ​ពួក​គេ​ក៏​មិន​បដិសេធ​ដោយ​ផ្ទាល់​ធ្វើ​អោយ​ភាគី​ពិ​បាក​ទ្រាំ។ នេះ​គឺ​ជា​វិ​ធី ​ដែល​រក្សា​នូវ​ទំ​នាក់​ទំនង​ល្អ។

ទាំង​អស់​នេះ​វា​ហាក់​ដូច​ជា​ផ្ទុយ​ពី​ប្រទេស​ភាគ​ខាង​លិច​។ វប្បធម៌​ភាគ​ខាង​លិច​លើក​ទឹក​ចិត្ត​អោយ​យើង​គួរ​តែ​ពិភាក្សា​គ្នា​។ ពួក គេ​ជឿ​ថា​ “ការ​ពិ​ភាក្សា​ទល់​មុខ​គ្នា​” គឺ​ជា​វិធី​ដែល​ល្អ​បំផុត​ដើម្បី​រក​អំ​ពី​ មូល​ហេតុ​ក៏​ដូច​ជា​កែ​ប្រែ​បាន។

តើ​គួរ​តែ​រៀន​តាម​ និង​អនុវត្ត​តាម​ទេ (Kejime) ?

ជាដំបូង​ពួក​យើង​គួរ​តែ​រៀន​សូត្រ​តាម​ទឹក​ចិត្ត​ុមឺុង​ម៉ាត់​​របស់​ពួក​គេ​។ ពួក​យើង​គួរ​តែ​រៀន​សូត្រ​តាម​ជន​ជាតិ​ជប៉ុន​ក្នុង​ការ​ទំ​នាក់​ទំ​នង​ ត្រូវ​មា​ន​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​។ ចាប់​ពី​ពេល​នោះ​ពួក​យើង​អាច​បង្ហាញ​ភាព​ជឿ​ជាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ Team Work។

រូប​ភាព​បន្ថែម Pulpiciak

លើស​ពី​នេះ​ទៅ​ទៀត (kejime) ក៏​ជួយ​អោយ​កាត់​បន្ថយ​ភាព​យល់ច្រឡំរវាង​​ភាគី​បុគ្គល​ជាមួយ​និង​ក្រុម​។ ឬ​ក៏​លុប​បំ​បាត់​ភាព​ចុះ​អន់ខ្សោយ​នៅ​ក្នុង​ការ​ងារ​។ ជា​ពិសេស​រវាង​សមាជិក​ដែល​ធ្វើ​ការ​ជា​មួយគ្នា​យូរ​ឆ្នាំ​។

ទោះជា​យ៉ាងណាក៏​ដោយ​អ្វី​ក៏​វា​មាន​ផ្នែក​ល្អ ​និង​ផ្នែក​អា​ក្រក់​ដែរ។ ភ្ជាប់​ជា​មួយ​អារម្មណ៍​ (kejime) យ៉ាង​ខ្លាំ​ង​អាច​ធ្វើ​អោយ​អ្នក​លាក់​បាំង​នូវ​អារម្មណ៍​របស់​​ខ្លួន​។ ប្រាកដ​ជា​ពួក​យើង​មិន​អាច​រក្សា​អារម្មណ៍របស់​ខ្លួន​ដូច​ជន​ជាតិ​ជប៉ុ​នទេ។

ហេតុ​ដូច​នេះ​សូម​រៀ​ន​អំ​ពី​វិធី​ការ​បោះ​បង់​ភាព​តាន​តឹង​ធ្វើ​អោយ​មាន​តុល្យ​ភាព​ជា​មួយ​​ភាព​មឺុ​ង​ម៉ាត់និង​​ចេះ​អា​ធ្យា​ស្រ័យ​។ 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: