Hot Trend កន្លែង​សម្រាប់​កម្ម​វិធី​រៀប​ការ ​កូន​កំ​លោះ​បោះ​ផ្កាស្ពៃ​អោយ​​កូនកំដរ​ប្រុស​

ការ​រៀប​អា​ពាហ៍ពិពាហ៍នាពេល​បច្ចុ​ប្បន្ន​នៅ​អា​សុី​និយាយ​រួម​ និង​នៅ​ជប៉ុន​​ ក្រៅ​ពី​ទំនៀម​ទំលាប់​ និង​សម្លៀក​បំពាក់​ប្រ​ពៃ​ណី​នៅ​មាន​ទំនៀម​ទំ​លាប់​ផ្សេង​ទៀត​ និង​មាន​សម្លៀក​បំពាក់​រៀប​អាពាហ៍​ពិពាហ៍តាម​បែប​អឺ​រ៉ុប។ ថែម​ទាំង​មាន​ទំ​នៀម​ទំលាប់​មួយ​ទៀត​គឺ​ ការ​បោះ​ផ្កា​ក្នុង​ថ្ងៃ​រៀប​ការ។

នេះ​គឺ​ជា​សកម្ម​ភាព​របស់​កូន​ក្រមុំ​បោះ​សម្រាប់​មិត្តភកិ្ត​របស់​នាង ​ក្រោយពី​កម្មវិធី​រៀប​ការ​ត្រូវ​បាន​បញ្ចប់​។ ពួក​គេ​ជឿ​ថា​អ្នក​ណា​ទទួល​បាន​បាច់​ផ្កា​របស់​កូន​ក្រមុំ​មាន​ន័យ​ថា​និង​ទទួល​បា​ន​សំ​ណាង​ហើយ​ឆាប់​បាន​រក​ឃើញ​ស្នេហា​ពិត​របស់​ខ្លួន​ដោយ​ក្លាយ​ទៅ​ជា​កូន​ក្រមុំ​ក្នុង​ថ្ងៃ​ឆាប់​ៗ​ខាង​មុខ​ ។

រូប​ភាព https://river-suite.jp/blog/2017/02/16/broccolitoss/

តាម​ធម្ម​តា​កូន​ក្រមុំ​និង​បោះ​បាច់​ផ្កា​សម្រាប់​តែ​មិត្ត​ភក្តិ​ស្រី​របស់​នាង​តែ​ប៉ុណ្ណោះ ចំណែក​ឯ​មិត្ត​ភកិ្ត​របស់​កូន​កំលោះ​និង​មាន​កាដូរ​ផ្សេង​ពី​កូន​កំលោះ​។ ក្នុង​ពិធី​រៀប​អាពាហ៍​ពិ​ពាហ៍​ធម្ម​តា​គឺ​កូន​ក្រមុំ​នឹង​ប្រើ​ផ្កា​កុលាបធ្វើ​ជា​ផ្កា​របស់​ខ្លួន​ក្នុង​ថ្ងៃ​រៀប​ការ​ដោយ​សារ​តែ​ផ្កា​កុលាប​តំ​ណាង​អោយ​សេចក្តី​ស្រលាញ់។

រូប​ភាព​​ Phi Diep Wedding

ទោះ​បីជា​ខុស​ពី​ទំនៀម​ទំលាប់​ដើម​ ក្នុង​ពេល​ថ្មី​ៗ​នេះ​គូរ​ស្វាមី​ភរិយាថ្មី​ជប៉ុន​កំពុង​តែ​លេច​ឡើង​នូវ​ការ​ឆ្នៃ​ប្រឌិត​ថ្មីគឺ​ប្រើ​ប្រាស់​ផ្កា​ខាត់​ណា​ធ្វើ​ជា​ផ្កា​ក្នុង​ថ្ងៃ​រៀប​ការ​របស់​ខ្លួន​។ ​ពិសេស​ជាង​នេះ​ទៅ​ទៀត​អ្នកដែល​បោះ​បាច់​ផ្កា​មិន​មែន​ជា​កូន​ក្រមុំ​ទេប៉ុន្តែ​​បែរ​ជា​កូន​កំ​លោះ​ទៅ​វិញ។

ដើម្បី​បន្ថែម​នូវ​ភាព​ឧឡា​រិក​គឺ​កូន​កំលោះ​ និង​បន្ថែម​ Mayonnaise ឬ​ក៏​ទឹក​ម្ទេះ​​ខាង​ក្នុង​បាច់​ផ្កា​ក្រៅ​ពី​គោល​បំ​ណង​ជូន​ពរ​អោយ​មិត្ត​របស់​ខ្លួន​ជួប​នូវលាភ​សំណាង​ក្នុង​រឿង​ស្នេហា​ និង​ឆាប់​បាន​រៀប​ការគឺ​អាច​និង​ប្រើប្រាស់​ក្នុង​គោល​បំណង​ផ្សេង​ទៀត​។

រូប​ភាព : Kasumi – WorldPress.com

ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​គេ​ជ្រើសរើស​យក​ផ្កា​ខាត់​ណា​?

មនុស្ស​ជា​ច្រើន​សន្មត់​ថា​អា​ស្រ័យ​លើ​សមាស​ភាព​ហើយ​និង ​ការរីក​លូត​លាស់​នៃ​ផ្កា​ខាត់​ណា​អាច​អោយ​យើង​ដឹង​ពីមូល​ហេតុ​ ពេល​វា​កាន់​តែ​ធំ​នោះ​មែក​របស់​វាក៏​កាន់​តែ​ធំ​ និង​ច្រើន​ជា​ងមុន​។ មើល​ទៅ​ហាក​់​ដូច​ជា​ក្រុម​គ្រួសារ​មួយ​ដែ​ល​ពេញ​លេញ​មាន​កូន​ចៅ​ច្រើន​។

រូប​ភាព : fullyu.com

ពិត​ជា​មាន​ការ​ឆ្នៃ​ប្រឌិត និង​មាន​អត្ត​ន័យ​ណាស់​មែន​ទេ? ប៉ុន្តែ ដោយ​សារ​ផ្កា​ខាត់​ណា​ប្រើ​សម្រាប់​ម្ហូប​គឺ​ត្រូវ​ជាង​ការ​ប្រើ​សម្រាប់​តុប​តែង​ដូច​នេះ​អ្នក​មិន​គួរ​ប្រើ​វា​ក្នុង​ពិធីដែល​ឧឡារិក​ និង​មាន​ភ្ញៀវ​ដែល​សំ​ខាន់នោះ​ទេ។ ប៉ុន្តែ​បើ​អ្នក​ចង់​បាន​ពិធី​រៀប​អា​ពាហ៍​ពិ​ពាហ៍​ដែល​មាន​ភាព​កំប្លែង​ក្នុង​នោះ និង​បរិយា​កាស​រីក​រាយ ហេតុ​អ្វី​អ្នក​មិន​សាកល្បង​ប្រើ​ផ្កា​ខាត់​ណា​ដើម្បី​បង្កើត​បាន​ភាព​ប្លែក​ជា​មួយ​និង​អ្នក​ទាំង ​អស់គ្នា​ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​និង​មាន​រូប​ភាព​អនុស្សាវរីយ៍ដែល ​គួរអោយ​ចង​ចាំ ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: