ការ​ទស្សន៍​ទាយជា​ចំ​នុច​ចាប់​ផ្តើម​នៅ​ពេល​អ្ន​ក​គូស​រូប​ផ្កាយ​និង​អាច​ដឹង​ពី​ចរិក​លក្ខណៈ​របស់​អ្នក​

ចរិកលក្ខណៈទាំងអស់របស់អ្នកនឹងត្រូវបានបង្ហាញតាមរយៈ ការសរសេរ​របស់​អ្នក​

ជាធម្មតាមានគន្លឹះជាច្រើនសម្រាប់ទាយចរិកលក្ខណៈឬអនាគតរបស់អ្នក។ ដូចជាឥរិយាបថពេល​ដេករបស់អ្នក រូប​រាង​ពេល​ធ្វើ​ដំណើរ​ ឬ​ក៏​ខ្យែ​បាត​ដៃ​។ ប្រសិន​បើ​ចង់​ដឹ​ងការ​កាន់​ដៃ​នឹងបង្ហាញពីចរិក​លក្ខណៈរបស់អ្នកយ៉ាង​ណាអាច​មើល​បន្ថែម​នៅ​ទី​នេះ​។

ថ្ងៃ​នេះ​វានឹងក្លាយជាការធ្វើតេស្តថ្មីមួយដើម្បីទាយ​ថាអ្នកជា មនុស្ស​ដូច​ម្តេច​។ ទាំង​អស់​នេះគ្រាន់​តែ​ចេញ​ពី​ការ​គូស​របស់​អ្នក។​ អ្នក​អាច​ធ្វើ​កា​រតាម​ដានដូច​ខាង​ក្រោម​​បាន។

នៅក្នុង​ការ​ធ្វើ​តេស្តពីចរិក​លក្ខណៈ​ថ្មី​នេះ​មាន​ក្នុង​កម្ម​វិធី​ទូរទស្សន៍ជប៉ុន​ Getsuyo Kara Yofukashi បាន​ធ្វើ​តេស្ត​អ្នក​មើល​ដោយ​វិ​ធី​ងាយ​ស្រួល​នោះ​គឺ​គូស​រូប​ភាព​ផ្កាយ។

មានមធ្យោបាយ​ច្រើនណាស់ក្នុងការគូស​រូប​ផ្កាយ​ដែល​មាន​ប្រាំ​មុខ​ស្រួច។ តាម​កម្ម​វិ​ធី​ចំនុច​ចាប់​ផ្តើម​ពេល​គូស​រូប​ផ្កា​យនឹងកំណត់ចរិកលក្ខណៈរបស់អ្នក។

ចរិកលក្ខណៈរបស់មុខ​ស្រួច​នីមួយៗ​មាន​ន័យ​ដូច​ខាង​ក្រោម៖

មុខ​ស្រួច​លេខ​មួយ៖ ស្ថិត​ក្នុង​ចំនុច​គោល​​បាន​បង្ហាញ​ថា​អ្នក​ជា​ មនុស្ស​ដែល​តែ​ង​តែ​ត្រៀម​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ដើរ​នៅ​ពី​មុខ​។ នៅ​ថ្ងៃ​អនាគតនិង​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ដ៏​ពូកែ​មួយ​រូប។ ជាមនុស្សដែល​ផ្តួចផ្តើម​នៃ​ប្រភព​គំនិត​ទាំង​អស់។

  • ​មុខ​ស្រួច​លេខ​ពីរ​៖ ប្រ​សិន​បើ​អ្នក​ចាប់ផ្តើម​ពី​ចំនុច​ខាង​ស្តាំ​មុខរៀង​ខិត​ឡើង​ខាង​លើ​បន្តិច​ បង្ហាញ​ថា​អ្នក​ជា​មនុស្ស​លម្អៀង​ទៅ​លើ​ រឿង​​ស្នេហា​។ នៅក្នុង​រឿង​សេ្នហា​តែង​តែ​ជា​មនុស្ស​ទៅ​ស្រលាញ់​គេ​ មុន។
  • មុខ​ស្រួច​លេខ​បី៖ ក៏​ចាប់​ផ្តើម​ពី​ខាង​ស្តាំ​ រៀង​ខិត​ចុះ​ខាង​ក្រោម​ អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​រ៉ូ​ម៉ែន​ទិច​ ចូល​ចិត្ត​ស្រមៃ​ និង​មិនសូវ​មាន​ភាព​ជាក់ស្តែង​ឡើយ។
  • មុខ​ស្រួច​លេខ​បួន​៖ មនុស្ស​ដែល​ចាប់​ផ្តើម​នៅ​ចំនុច​នេះ​មាន​រួម​នូវ​ចរិក​លក្ខណៈចេះ​បត់​បែន​តាម​កាលៈទេសៈ​ តែង​តែ​​មាន​គំនិត​ឆ្នៃ​ប្រ​ឌិត​គ្រប់​ពេល​វេលា។
  • ​មុខ​ស្រួច​លេខ​ប្រាំ​​៖ ប្រសិន​បើ​ចាប់​ផ្តើម​នៅ​ចំនុច​នេះ​ នោះ​អ្នក​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជ្រើស​រើស​ការ​រស់​នៅ​ដែល​សាមញ្ញ​សុវត្ថិភាពប៉ុន្តែ​ពេញលេញ​ និង​មិនមែន​ជា​មនុស្ស​​រើស​ពេក​ទេ។

បន្ទាប់ពីចាក់ផ្សាយតាមទូរទស្សន៍អំពី​ការ​ទាយ​ចរិក​លក្ខ​ណៈ បែប​នេះដោយ​ការ​គូស​រូប​។ ភ្លាម​នោះ​ទទួល​បាន​ការ​ផ្ដល់មតិពី​អ្នក ​ដែល​ប្រើ​ប្រព័ន្ធ​អីុន​ធឺ​ណេត។

“ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើរ​ព្រោះ​នៅ​មាន​មនុស្ស​ដែល​ចាប់​ផ្តើម​នៅ​មុខ​ស្រួច​ខុស​ពី​លេខ​មួយ​”។

“ខ្ញុំ​ចាប់​ផ្តើម​ពី​លេខ​បី​លើក​ណា​ក៏​ដូច​គ្នា​ដែរ”

“ចំណែក​ខ្ញុំ​វិញ​ត្រឹម​តែ​អាច​ចាប់​ផ្តើម​នៅ​ចំនុច​លេខ​បួន”

ជាការពិតណាស់​ចំនុច​ចាប់​ផ្តើម​ដើម្បី​គូស​រូប​ផ្កាយគឺ​ផ្អែក​ទៅ​លើ​ទំលាប់គូស​របស់​អ្នក​។ វា​អាច​និង​ត្រូវ​ពេល​ទំ​លាប់​នេះ​មាន​មុន​ពេល ​ដែល​អ្នក​មើល​ការ​សេសេរ​អត្តបទ​នេះ​។ ដូច្នេះសូម​ព្យាយាមសាក​ ល្បង​គូស​បន្ទាប់​មក​មើល​ អ្នក​ស្រប​ជា​មួយ​​និង​លេខ​ទី​ប៉ុន្មាន​ហើយ​វា ដូច​ទៅ​និង​ចរិក​លក្ខណៈ​របស់​អ្នក​ដែរ​ឬ​ទេ។​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: