តើ Marketing អាចនឹងងាយយល់ជាងនេះដែរទេបើប្រដូច​នឹង​រឿង​​ស្នេហា? យើងទាំងអស់គ្នាអាចក្លាយជាអ្នកធ្វើទីផ្សារមួយរូប

តើ Marketing អាចនឹងងាយយល់ជាងនេះដែរទេបើប្រដូច​នឹងរឿង​​ស្នេហា? យើងទាំងអស់គ្នាអាចក្លាយជាអ្នកធ្វើ​ទីផ្សារ​មួយ​រូប។

ជាច្រើនឆ្នាំមកហើយចាប់តាំងពីពេលដែលខ្ញុំឮពាក្យថា “Marketing” ។

តើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍ច្របូកច្របល់នៅពេលដែលឮពាក្យនេះដែរទេ?

Marketing មិនមែនជាវិធីសាស្រ្តដែលផ្អែកលើកេរ្តិ៍ឈ្មោះរបស់បុគ្គលដែលឥទ្ធិពលនោះទេ។

នៅប្រទេសជប៉ុន ជួនកាល Marketing ដែលពិបាកយល់ត្រូវបានពន្យល់ដោយលើកឧទាហរណ៍​ទាក់​ទង​នឹង​រឿងស្នេហា។

ប្រសិនបើយល់ច្បាស់ពីចំណុចទាំងនេះ ប្រហែលជាការងារ និងជីវិតរបស់អ្នកទាំងអស់គ្នានឹង​ឈាន​ដល់​កម្រិតមួយ​ថ្មី។

តើភាគីទូទាត់ដោយប្រាក់ ឬស្នេហា?

ការទិញផលិតផលមួយមានន័យថា អតិថិជនចូលចិត្តផលិតផលរបស់អ្នក ហើយចំណាយប្រាក់សម្រាប់ផលិតផលនោះ។

ចំណែកឯស្នេហា? គឺជារឿងដែលទទួលបានក្តីស្រលាញ់ មិនមែនប្រាក់នោះទេ។ ថ្វីត្បិតតែ ស្នេហាមួយចំនួនបែរជាមាន​គោល​បំណង​​គិត​​ពី​​ប្រយោជន៍​​ផ្ទាល់​ខ្លួន​ក៏​​ដោយ។

អាចនិយាយបានថា មិនថាប្រាក់ ឬស្នេហាសុទ្ធតែសំខាន់ ហើយយើង​មិន​ចង់​ចំណាយ​លើ​អ្វីដែលមិនចាំបាច់នោះ​ទេ ដូច្នេះ​យុទ្ធ​សាស្ត្រ​ក៏​ដូច​គ្នា​ដែរ។

ចែកចាយផ្សាយពាណិជ្ជកម្មគឺជាសិល្បៈនៃការចែចង់

និយាយជាមួយនឹងមនុស្សប្លែកមុខក្នុងតំបន់ ហើយចែចង់ពួកគេ។

តាមទស្សនៈទីផ្សារ ចំណុចនេះប្រៀបដូចជាចែកចាយការផ្សាយពាណិជ្ជកម្ម។

សំណាងណាស់ទើបអាចនិយាយតាំងពីដើមដល់ចប់ប្រាប់អ្នកដែលមិនស្គាល់ និង​កាន់​តែ​ល្អ​ប្រសិន​បើ​ពួក​គេ​​ចូលរួម​ការ​​សន្ទនា​​នោះ​​ដែរ។

មែនហើយ វិធីសាស្រ្តនេះពិបាកនឹងជោគជ័យណាស់។

ប៉ុន្តែប្រសិនបើក្នុងករណីអ្នកដែលនិយាយនោះជាតារាភាពយន្តល្បីដែលនរណាៗក៏ស្គាល់នឹងទៅជាយ៉ាងណា?

អត្រាជោគជ័យនឹងកើនឡើងយ៉ាងខ្លាំង។

អាចនិយាយបានថា ការ​ចែចង់​របស់​បុរសៗត្រូវបានគេចាត់ទុកថាមានភាពទាក់ទាញ ហើយគ្រប់គ្នាសុទ្ធតែដឹងថា​បើ​អនុវត្ត​អត្រា​​ជោគ​ជ័យ​​ខ្ពស់​។

ចំពោះផលិតផលក៏ដូចគ្នាដែរ ម៉ាកផលិតផលល្បីៗដូចជា Coca-Cola ឬ McDonald សុទ្ធតែដំណើរការយ៉ាងមានប្រសិទ្ធភាព​ខាង​ផ្នែក Marketing និង​ចែក​ចាយ​ផ្សាយ​ពាណិជ្ជកម្ម​ខាង​ផ្នែក​អាជីវកម្ម​របស់​ពួក​គេ។

Marketing ដោយប្រើរូបភាពរបស់បុគ្គលដែលមានឥទ្ធិពល?

ការផ្សព្វផ្សាយផលិតផលតាមរយៈបុគ្គលដែលមានអ្នកតាមដានច្រើននៅលើបណ្តាញសង្គមដូចជា TikTok គឺជាទម្រង់​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​កំពុង​ល្បី​នៅ​ជុំវិញ​ពិភព​លោក។

ប្រសិនបើប្រៀបធៀបចំណុចនេះនឹងស្នេហា វាប្រៀបដូចជាសកម្មភាពប្រាប់បន្តតាមរយៈមិត្តភក្តិត្រង់ថា៖

“ប្រហែលជាបុរសរូបនេះ ~ កំពុងចូលចិត្តអ្នក?”

ចំណុចនេះអាចនឹងមានប្រសិទ្ធភាព ប្រសិនបើបុគ្គលដែលប្រាប់បន្តនិយាយច្បាស់លាស់ ល្អិតល្អន់។

យ៉ាងណាមិញ អត្រាជោគជ័យមិនខ្ពស់ទេ ប្រសិនបើអ្នកគ្រាន់តែជ្រើសយកនរណាម្នាក់ដោយចៃដន្យដើម្បីធ្វើជាអ្នក​ប្រាប់​បន្ត ហើយ​​សង្ឃឹម​ថា​នឹង​មាន​អ្នក​ស្តាប់។

ផ្ទុយនឹងចំណុចនេះ Direct Marketing ជាវិធីសាស្រ្តដែលចូលទៅជិតអតិថិជន​ម្នាក់ៗ​ដោយ​ផ្ទាល់។

បើ​យើង​និយាយ​ពី​ស្នេហា នោះជារបៀបសារភាពស្នេហ៍ដោយខ្លួនឯង។

ការបង្ហាញពីភាពទាក់ទាញតាមវិធីសាស្រ្តនេះមានភាពងាយស្រួលជាង ចំណែកឯអ្នកដែលជួបនរណាក៏សារភាពស្នេហ៍​មិន​ទទួល​បាន​ការ​ទុក​ចិត្ត​នោះ​ទេ។

មិនថារឿងស្នេហា ឬ Marketing លក់ផលិតផលនោះទេ អ្វីដែលសំខាន់គឺត្រូវកំណត់គោលដៅអតិថិជន។ ការផ្សាយពាណិជ្ជកម្ម និង Marketing ដោយផ្អែកលើរូបភាពរបស់បុគ្គលដែលមានឥទ្ធិពលសុទ្ធតែមានចំណុចដូចគ្នាត្រង់ថា នោះ​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​នោះ​ទេ។

អ្វីដែលសំខាន់គឺកំណត់បុគ្គលដែលខ្លួនចូលចិត្ត ឬនរណាម្នាក់ដែលយើងចង់ផ្សព្វផ្សាយផលិតផល ទន្ទឹមនឹងនោះ បង្កើត​​យុទ្ធ​សាស្រ្ត​ណែនាំ​យ៉ាង​ណា​ឲ្យ​ខ្លួន ឬ​ផលិត​ផល​មាន​ភាព​ទាក់​ទាញ។

នៅប្រទេសជប៉ុន មានមនុស្សជាច្រើនគ្រាន់តែចេះនិយាយផ្សាយពាណិជ្ជកម្ម ឬធ្វើ Marketing ដោយប្រើរូបភាពរបស់​បុគ្គលដែលមាន​ឥទ្ធិពលប៉ុណ្ណោះ ប៉ុន្តែមិនបាន​កំណត់យុទ្ធសាស្ត្រនោះទេ យ៉ាងណាមិញ អ្នក​ដែល​អាច​បង្កើត​យុទ្ធ​សាស្ត្រ​រឹង​មាំ​នោះ​គឺ​ជា Direct Marketing ពិត​ប្រាកដ។

តើចំណុចដែលទាក់ទាញរបស់អ្នក (ឬផលិតផល) ជាអ្វី?

តើអ្នកចង់ឲ្យនរណាស្គាល់ខ្លួនឯង (ឬផលិតផល) របស់អ្នក?

តើអ្នកចង់បង្កើនភាពស្និទ្ធស្នាលជាមួយនរណា (ឬនរណាជាអ្នកទិញផលិតផល) របស់អ្នក?

ប្រសិនបើមិនបង្កើតយុទ្ធសាស្រ្តទាំងនេះ អ្នកប្រហែលជាពិបាកនឹងជោគជ័យក្នុងរឿងស្នេហា ឬពង្រីកអាជីវកម្មរបស់​ខ្លួន។

យ៉ាងណាមិញ ចំណុចនេះអាចនឹងខុសគ្នាបើនោះជាបុរសសង្ហាម្នាក់។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: