រឿងគំនូរជីវចល Anime យកប្រធានបទ “ពិភពចម្លែក” ដែលអ្នកគួរតែមើល
តើអ្នកធ្លាប់ឆ្ងល់ទេថាយើងរស់ក្នុងពិភពបច្ចុប្បន្ន ប៉ុន្តែតែងតែគិតពីពិភពមួយផ្សេងដែលស្របនឹងពិភពរបស់យើងទេ?
ដោយសារនៅក្នុងពិភពនោះយើងអាចធ្វើអ្វីដែលមិនអាចទៅរួចក្នុងពិភពពិត។
ដូចជាទម្រង់សិល្បៈជាច្រើន Anime និង Manga ក៏ជ្រើសរើសប្រធានបទ “ពិភពចម្លែក” ប្រសិនបើអ្នកចូលចិត្តរឿងប្រភេទនេះយើងនឹងណែនាំ Anime មួយចំនួនខាងក្រោម៖
១. 十二国記 (Jūni Kokuki)
ជាទូទៅរឿងគំនូរជីវចល Anime តែងតែបង្ហាញពីភាពខុសគ្នារវាងល្អ និងអាក្រក់។ ប៉ុន្តែរឿងនេះបង្ហាញថា “កាក់ទាំងអស់មានមុខសងខាង” ។ ពេលណាមានការបង្ហូរឈាមតែងតែមានម្នាក់ត្រូវទ្រាំ។
រូបភាព https://twitter.com/hashtag/juunikokki?src=hash
រឿងគំនូរជីវចល Anime និយាយអំពី Yoko សិស្សវិទ្យាល័យធម្មតាម្នាក់ មានសក់ពណ៌ក្រហមធម្មជាតិទោះជាឪពុកម្តាយជាជនជាតិជប៉ុន ១០០% ក៏ដោយ។ ជីវិតរបស់ Yoko ចាប់ផ្តើមច្របូកច្របល់ពេលដែលបុរសសក់លឿងម្នាក់មកដល់សាលាដើម្បីនាំនាងទៅ។ បុរសនោះអះអាងថាជីវិតរបស់ Yoko នឹងជួបគ្រោះថ្នាក់ ហើយនាងជាមហាក្សត្រីនៃនគររបស់គាត់ក្នុងពិភពមួយផ្សេងទៀត។
ទោះបីជារឿងគំនូរជីវចលចាស់ហើយត្រូវគេចាក់ផ្សាយលើកដំបូងនៅប្រទេសជប៉ុនក្នុងឆ្នាំ ២០០២ ប៉ុន្តែរឿងនេះអាចនឹងឈានមុខរឿងគំនូរជីវចលថ្មីៗព្រោះតែសាច់រឿងប្លែក។ រឿង Anime បង្ហាញពីការតស៊ូរបស់មនុស្សក្នុងសង្គម។ អ្នកអាចមើលឃើញការវិវត្តន៍របស់ Yoko តាំងពីក្មេងស្រីទន់ខ្សោយក្លាយជាអ្នកគ្រប់គ្រងដែលមានប្រាជ្ញា និងមានអំណាច។
២. 異世界はスマートフォンとともに (Isekai wa Sumātofon to Tomo ni)
ដោយផ្អែកតាមប្រភេទរឿងប្រយុទ្ធ Anime នេះនៅតែបង្ហាញពីលក្ខណៈពិសេសប្លែករបស់វា។ តួអង្គឯកគឺ Touya Mochizuki ជាក្មេងប្រុសដែលត្រូវព្រះជ្រុលសម្លាប់ ដើម្បីសុំទោសព្រះប្រទានជីវិតក្នុងពិភពមួយថ្មី។ នៅក្នុងពិភពថ្មីនេះ Touya សំណូមពរអាចប្រើស្មាតហ្វូនដោយគ្មានកំណត់។ ព្រះយល់ព្រមថែមទាំងប្រទានថាមពលក្នុងស្មាតហ្វូនរបស់ Touya ដែលមិននឹកស្មានដល់។
រូបភាព https://www.zerochan.net/Isekai+wa+Smartphone+to+Tomo+ni.
ទោះបីខ្លឹមសារគ្មានអ្វីពិសេសតែលក្ខណៈកំសាន្តក្នុងរឿង Anime មានច្រើន។ អ្នកអាចមើលរឿងគំនូរជីវចលមិនចាំបាច់គិតច្រើនពេកទេ។
៣. ツバサ-RESERVoir CHRoNiCLE (Tsubasa – Reservoir Chronicle)
ប្រសិនបើអ្នកគាំទ្រ CLAMP ឬចូលចិត្តប្រភេទរឿងគំនូរជីវចលនេះអ្នកប្រហែលជាស្គាល់។ រឿងនិយាយអំពីអ្នកវិទូបុរាណ Syaoran ក្នុងដំណើរស្វែងរកការចងចាំរបស់ព្រះនាង Sakura ។
រូបភាព https://www.pinterest.com/pin/671810469384232832/
Tsubasa: Reservoir Chronicle គឺជាការលាយបញ្ចូលគ្នារវាងពិភពសកម្ម មនោសញ្ចេតនា និងបុរាណរៀបរាងជាខ្សែភាពយន្តគំនូរជីវចលប្រាកដជាធ្វើអោយអ្នកគាំទ្រ Anime isekai មានភាពពេញចិត្ត។
៤. Angel Beats/ エンジェルビーツ! (Enjeru Bītsu!)
Yuzuru Otonashi ភ្ញាក់ពីគេងដោយមូលហេតុណាមួយ គាត់មិនចាំពីអតីតកាលរបស់ខ្លួន។ ភ្លាមៗនោះ Yuzuru ជួបស្រីឆ្នាស់ម្នាក់ប្រាប់គាត់ថាជម្រើសទីមួយត្រូវប្រយុទ្ធជាមួយ Angel ឬត្រូវគេលុបចោល។
រូបភាព https://www.zerochan.net/TK+%28Angel+Beats%21%29,Fanart
តួអង្គ Anime នីមួយៗមានអតីតកាលខ្មៅងងឹត ដូច្នេះក្រោយពេលស្លាប់ព្រលឹងរបស់ពួកគេមិនអាចទៅណាត្រូវជាប់ក្នុងពិភពនេះ។ សម្គាល់៖ រឿង Anime នេះអាចនឹងធ្វើអោយអ្នកសើច យំ និងត្រិះរិះពិចារណាទាំង ១៥ ភាគ។
៥. 星を追う子ども (Hoshi wo Ou Kodomo)
នេះជាស្នាដៃដែលមិនសូវមានអ្នកស្គាល់របស់ Makoto Shinkai អ្នកនិពន្ធរឿង Anime ដែលល្បី Kimi No Na Wa និង Tenki No Ko ។
រឿងគំនូរជីវចលនិយាយអំពី Asuna ក្មេងស្រីកំព្រាឪពុកតាំងពីក្មេង។ ថ្ងៃមួយនាងត្រូវសត្វចម្លែកមួយវាយប្រហារ។ ជាសំណាងល្អក្មេងប្រុសម្នាក់ឈ្មោះ Shun បានជួយសង្គ្រោះនាង បុរសនោះនិយាយថាខ្លួនមកពីអាណាច្រកឈ្មោះ Agartha ។
រូបភាព https://www.pinterest.com/pin/447826756693222120/
បន្ទាប់មកគ្រូបង្រៀនរបស់ Asuna លោក Morisaki បាននិយាយថា Agartha ជាដែនដីរបស់មនុស្សស្លាប់ក្នុងទេវកថា។ ដោយសង្ឃឹមថាជួយដល់ជីវិតប្រពន្ធរស់ឡើងវិញ Morisaki ចាប់អារម្មណ៍រឿងរបស់ Asuna ហើយក៏នាំនាងទៅដល់ Agartha ។
ទោះបីជានិយាយពីពិភពមួយផ្សេងប៉ុន្តែអារម្មណ៍នៃការបាត់បង់ ការឈឺចាប់ក្នុងពិភពពិតបង្កើតជាការចាប់អារម្មណ៍។ នេះជាខ្សែភាពមិនត្រឹមតែល្អមើលចំពោះអ្នកចូលចិត្តរឿង Anime ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកគាំទ្រពិភពចម្លែករបស់ Makoto Shinkai ផងដែរ។
សំនួរចុងក្រោយប្រសិនបើអ្នកត្រូវបានជ្រើសរើសអោយរស់ក្នុងពិភពមួយផ្សេង តើអ្នកចូលចិត្តពិភពដូចម្តេច?
Sacchan